គោលការណ៍បោះពុម្ពផ្សាយ

បោះពុម្ពតាមប្រព័ន្ធអនឡាញ

បោះពុម្ពតាមបែបបើកចំហ (Open Access)

ទទួលអត្ថបទពេញមួយឆ្នាំដើម្បីពិនិត្យមុនបោះពុម្ព និងធ្វើការបោះពុម្ព២លេខ ជារៀងរាល់ឆ្នាំ។ ការបោះពុម្ពនឹងធ្វើឡើងនៅខែមីនា និងខែកញ្ញា។

 អត្ថបទបោះពុម្ពផ្សាយត្រូវឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញ។

ទស្សនាវដ្ដីស្រាវជ្រាវនេះអនុញ្ញាតឱ្យអ្នកនិពន្ធមានសិទ្ធិក្នុងការប្រើប្រាស់ឡើងវិញ ឬថតចម្លងអត្ថបទនេះជាដើម តែក៏ត្រូវផ្តល់សិទ្ធិ​ដល់ CJSER ដែរ ពេលអត្ថបទខ្លួនត្រូវបានទទួលឱ្យបោះពុម្ព។

រាល់ព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ អ៊ីម៉ែល ទស្សនាវដ្តីនឹងរក្សាទុកប្រើប្រាស់សម្រាប់តែទស្សនាវដ្តីនេះតែប៉ុណ្ណោះ។ CJSER នឹងមិនប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់គោលបំណងផ្សេង និងចែកចាយជាមួយភាគីទីបីឡើយ។ អ៊ីម៉ែលអ្នកនិពន្ធឆ្លើយឆ្លងប៉ុណ្ណោះដែលត្រូវបង្ហាញនៅក្នុងអត្ថបទពេលបោះពុម្ពផ្សាយ។