ទំព័រដើម

សមិទ្ធផលរបស់ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម

ការប្រើប្រាស់យុទ្ធវិធីបង្រៀននិងរៀនតាមបែបសហការក្រុមតូចដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៧ ក្នុងមុខវិជ្ជាជីវវិទ្យានៃវិទ្យាល័យរដ្ឋមួយនៅខេត្តបាត់ដំបង

អាត តី* ញ៉ឹប សាលីន និងង៉ែត សៀងហៃ

ដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្ត វិទ្យាស្ថានគរុកោសល្យបាត់ដំបង បាត់ដំបង ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ teyart2311@gmail.com

Tey Art*, Salin Nheob and Seanghai Nget

Department of Science, Faculty of Science Education, Battambang Teacher Education College, Battambang, Cambodia

*Corresponding author: teyart2311@gmail.com

DOI:https://doi.org/10.62219/cjes.2026413

ទទួលបានអត្ថបទ៖ ១៨ តុលា ២០២៤កែសម្រួល៖ ១៥ មករា ២០២៦ទទួលបានអត្ថបទ៖ ១៥ មីនា ២០២៦
Received: 18 October 2024Revised: 15 January 2026Accepted: 15 March 2026
ជាច្រើនឆ្នាំមកនេះ ការរៀនតាមបែបសហការក្រុមតូចបានក្លាយជាយុទ្ធវិធីបង្រៀននិងរៀនដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយតាំងពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រគ្រប់មុខវិជ្ជាទាំងអស់។ ជាមួយគ្នានេះដែរមានការ ស្រាវជ្រាវជាច្រើនបានរកឃើញថា យុទ្ធវិធីបង្រៀននិងរៀនតាមបែបសហការក្រុមតូចដែលអាចអនុវត្តបានក្នុងការជួយ លើកកម្ពស់លទ្ធផលសិក្សារបស់សិស្សក្នុងមុខវិជ្ជាជីវវិទ្យា។ ដូច្នេះហើយទើបអ្នកស្រាវជ្រាវជ្រើសរើសយកយុទ្ធវិធីបង្រៀន និងរៀនតាមបែបសហការក្រុមតូចមកធ្វើការស្រាវជ្រាវ និងដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងសាលារៀនគោលដៅ នៃការសិក្សា។ ហើយគោលបំណងនៃការស្រាវជ្រាវនេះ ធ្វើឡើងដើម្បីរកឱ្យឃើញពីប្រសិទ្ធភាពនៃ “យុទ្ធវិធីបង្រៀននិង រៀនតាមបែបសហការក្រុមតូច” ថាមានប្រសិទ្ធភាពកម្រិតណាលើលទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៧ក្នុងមុខវិជ្ជាជីវវិទ្យា នៃវិទ្យាល័យរដ្ឋមួយនៅខេត្តបាត់ដំបង។ ការស្រាវជ្រាវនេះ គឺជាការស្រាវជ្រាវបែប ប្រតិបត្តិដែលប្រើប្រាស់វិធីសាស្រ្តស្រាវ ជ្រាវបែបពិសោធន៍ចំនួនពីរក្រុម (Quasi-Experimental Design)។ ចំពោះសំណាកនៅក្នុងការស្រាវជ្រាវនេះជាសិស្ស ថ្នាក់ទី៧ នៃវិទ្យាល័យរដ្ឋមួយនៅខេត្តបាត់ដំបង ចំនួនពីរថ្នាក់ដែលមាន សិស្សសរុបចំនួន៨០នាក់។ ហើយសំណាកត្រូវ បានបែងចែកជាពីរក្រុម មួយជាក្រុមពិសោធន៍ដែលប្រើប្រាស់យុទ្ធវិធី បង្រៀននិងរៀនតាមបែបសហការក្រុមតូចហើយ មួយទៀតជាក្រុមត្រួតពិនិត្យដែលប្រើវិធីបង្រៀននិងរៀនតាមបែបឧទ្ទេស។ ការប្រមូលទិន្នន័យនៅក្នុងការស្រាវជ្រាវនេះ ប្រើតេស្តដើមកាល (Pre-Test) និងតេស្តចុងកាល (Post-Test)។ ទិន្នន័យប្រមូលបានពីការស្រាវជ្រាវនេះគឺត្រូវបាន បញ្ចូលទៅក្នុងកម្មវិធី Microsoft Excel ដើម្បីធ្វើការ ការសម្អាតទិន្នន័យ។ ហើយទិន្នន័យដែលសម្អាតរួចត្រូវយកទៅ        វិភាគ តាមបែបស្ថិតិសន្និដ្ឋាន ដោយប្រើ Paired-samples t-test និង Independent samples t-test នៅក្នុងកម្មវិធី HAD17។ ការសិក្សាស្រាវជ្រាវនេះ រកឃើញលទ្ធផលសំខាន់ៗពីរដែលលទ្ធផលទី១បានរកឃើញថាពិន្ទុមធ្យមរបស់សិស្ស មុននិងក្រោយពេលបានប្រើយុទ្ធវិធីបង្រៀន និងរៀនតាមបែបសហការក្រុមតូចមានការកើនឡើងគួរឱ្យកត់សម្គាល់គឺពី Mean=9.55 រហូត ដល់ Mean=29.90 ផ្អែកលើតម្លៃ p<.001។ លទ្ធផលទី២ បានរកឃើញថាពិន្ទុមធ្យមរបស់សិស្ស ក្រោយពេលប្រើយុទ្ធវិធីបង្រៀននិងរៀនតាមបែបសហការក្រុមតូចគឺ Mean=29.90 ខ្ពស់ជាងពិន្ទុមធ្យមរបស់សិស្សដែល ដែលបានប្រើវិធីបង្រៀននិងរៀនតាមបែបឧទ្ទេស Mean=23.67 ដោយផ្អែកលើតម្លៃ p<.001។ បន្ថែមពីនេះ ការសង្កេត កំឡុងពេលអនុវត្តយុទ្ធវិធីបង្រៀននិងរៀនតាមបែបសហការក្រុមតូច បានបង្ហាញថាសិស្សមានសកម្មភាពច្រើនជាងគ្រូ         ធ្វើឱ្យសិស្សបានគិតបានវិភាគ បានបញ្ចេញមតិយោបល់ មានភាពក្លាហាន  ធ្វើឱ្យសិស្សយល់ពីមេរៀនបានលឿនជាងមុន និងចែករំលែកចំណេះដឹងទៅវិញទៅមក។ កត្តាទាំងនេះអាចជាការរួមចំណែកធ្វើឲ្យលទ្ធផលសិក្សាកើនឡើង។ សរុប
សេចក្តីមក ការអនុវត្តយុទ្ធវិធីបង្រៀននិងរៀនតាមបែបសហការក្រុមតូចនៅក្នុងមុខវិជ្ជាជីវវិទ្យាពិតជាមានប្រសិទ្ធភាពខ្ពស់ដែល បានផ្តល់នូវផលវិជ្ជមានយ៉ាងខ្លាំងចំពោះលទ្ធផលសិក្សារបស់សិស្ស។
ពាក្យគន្លឹះ៖ យុទ្ធវិធីបង្រៀននិងរៀនតាមបែបសហការក្រុមតូច លទ្ធផលសិក្សា ជីវវិទ្យា
Over the years, Cooperative learning small groups has become a widely used teaching and learning strategy from kindergarten to undergraduate in all subjects. At the same time, many studies have found that cooperative learning small groups can be applied to help improve students’ learning outcomes in biology. That’s why researchers choose cooperative learning small group strategy to research and solve problems in the target shcool. The purpose of this study was to determine the effectiveness of cooperative learning small groups on seventh-grade students’ learning outcomes in biology course of a state high school in Battambang Province. This research is action research that uses quasi-experimental designs. The samples for this study consisted of the seventh-grade students of a state high school in Battambang Province in two classes with a total of 80 students. The sample was divided into two groups. The experimental group was taught by cooperative learning small group strategy. The control group was taught by the lecture method. Data were collected in this study using pre-test and post-test. The data collected from this research is fed into Microsoft Excel and cleaned. The cleared data were analyzed by inferential statistics using Paired-samples t-test and Independent-samples t-test in HAD17. This study found two main results. The first results found that the mean of students before and after using cooperative learning small groups increased significantly from Mean = 9.55 to Mean = 29.90 based on p<.001. The second result found that the mean of the students after being taught by cooperative learning small groups was Mean = 29.90 higher than the mean of the students who were taught by the lecture method, Mean = 23.67 based on p<.001. Additionally, observations during the implementation of small group collaborative teaching and learning strategies showed that students were more active than teachers, making students think, analyze, express opinions, be bold, make students understand lessons faster, and share knowledge with each other. These factors may contribute to increased learning outcomes. In conclusion, implementing cooperative learning small group strategy in biology is highly effective, providing a significant positive impact on student learning outcomes.
Keywords: Cooperative learning small groups Strategy; Learning outcomes; Biology

Document Type: Original Article