ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម មានគោលការណ៍បោះពុម្ពផ្សាយ ដូចខាងក្រោម៖
- បោះពុម្ពតាមប្រព័ន្ធអនឡាញក្នុងគេហទំព័រផ្លូវការរបស់ទស្សនាវដ្តី
- បោះពុម្ពតាមបែបបើកចំហ (Open Access)
- ទទួលអត្ថបទពេញមួយឆ្នាំដើម្បីពិនិត្យមុនបោះពុម្ព និងធ្វើការបោះពុម្ព២លេខ ក្នុងខែមីនា និងខែកញ្ញា ជារៀងរាល់ឆ្នាំ
- អត្ថបទបោះពុម្ពផ្សាយត្រូវឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញ
- អនុញ្ញាតឱ្យអ្នកនិពន្ធមានសិទ្ធិក្នុងការប្រើប្រាស់ឡើងវិញ ឬថតចម្លងអត្ថបទនេះជាដើម តែក៏ត្រូវផ្តល់សិទ្ធិដល់ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែមដែរ នៅពេលអត្ថបទរបស់ខ្លួនត្រូវបានទទួលឱ្យបោះពុម្ព
- រាល់ព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ អ៊ីម៉ែល ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម នឹងរក្សាទុកប្រើប្រាស់សម្រាប់តែទស្សនាវដ្តីស្រាវជ្រាវនេះតែប៉ុណ្ណោះ។ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម នឹងមិនប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់គោលបំណងផ្សេង និងចែកចាយជាមួយភាគីទីបីឡើយ និងមានតែអ៊ីម៉ែលអ្នកនិពន្ធឆ្លើយឆ្លងប៉ុណ្ណោះដែលត្រូវបង្ហាញនៅក្នុងអត្ថបទពេលបោះពុម្ពផ្សាយ។