- ដើម្បីដាក់ស្នើអត្ថបទស្រាវជ្រាវ (manuscript) មកកាន់់ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម អ្នកនិពន្ធត្រូវ៖
១. បំពេញព័ត៌មានបឋមខាងក្រោម រួចចុច «បញ្ជូន»
២. ផ្ញើអត្ថបទស្រាវជ្រាវ (manuscript) ក្នុងទម្រង់អត្ថបទដែលបានផ្តល់ជូន មកកាន់និពន្ធនាយកទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម តាមរយៈអ៊ីម៉ែល៖ cjes.dsrmoeys@gmail.com។
- ការដាក់ស្នើអត្ថបទត្រូវដាក់ជាឯកសារពីរដាច់ដោយឡែក៖
– ឯកសារទី១៖ អត្ថបទស្រាវជ្រាវ (manuscript) ដែលមិនមានឈ្មោះអ្នកនិពន្ធ (blinded manuscript)
– ឯកសារទី២៖ ទំព័រចំណងជើងអត្ថបទ (title page) ដែលមានចំណងជើងអត្ថបទ ឈ្មោះអ្នកនិពន្ធទាំងអស់ ស្ថាប័នចម្បងរបស់អ្នកនិពន្ធទាំងអស់ អាសយដ្ឋាន និងអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង សេចក្តីប្រកាសនៃជម្លោះផលប្រយោជន៍ (conflict of interest) (ប្រសិនបើមាន) ប្រភពនៃមូលនិធិ (ប្រសិនបើមាន) សេចក្តីថ្លែងអំណរគុណ (acknowledgements) និង/ឬជីវប្រវត្តិខ្លី (មិនឱ្យលើសពី ៥បន្ទាត់) របស់អ្នកនិពន្ធទាំងអស់ (author bio) - នៅពេលខាងមុខទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម នឹងរៀបចំប្រព័ន្ធបញ្ជូនអត្ថបទស្រាវជ្រាវតាមប្រព័ន្ធអនឡាញ។