ក្រមសីលធម៌នៃការបោះពុម្ព

ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម បានដាក់ចេញនូវក្រមសីលធម៌នៃបោះពុម្ព ដូចខាងក្រោម៖

  • ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម លើកកម្ពស់ស្តង់ដាក្រមសីលធម៌បោះពុម្ព និងមានវិធានការណ៍គ្រប់បែបយ៉ាងចំពោះការអនុវត្តមិនល្អលើការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ។ អត្ថបទដែលបានបញ្ជូនមកកាន់ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ត្រូវតែជាអត្ថបទដើម ដែលមិនទាន់បោះពុម្ពផ្សាយពីមុន ឬកំពុងតែទទួលបានការត្រួតពិនិត្យដោយអ្នកជំនាញនៅក្នុងទស្សនាវដ្តីស្រាវជ្រាវផ្សេង និងមិនមានការលួចចំលងស្នាដៃ​របស់អ្នកដទៃ។
  • អ្នកនិពន្ធទីមួយត្រូវធានាថា​អ្នកនិពន្ធទាំងអស់​ដែលមាននៅក្នុងអត្ថបទ​ស្រាវជ្រាវ​​នេះ​ឯកភាពទាំងស្រុងលើអត្ថបទដែល​ត្រូវបោះពុម្ព ព្រមទាំង​បង្ហាញថាគ្មានជម្លោះផល​ប្រយោជន៍​ និងត្រូវមានសេចក្តីថ្លែង​អំណរ​គុណ​ដល់​ប្រភពមូលនិធិ និងការប្រើប្រាស់រូបភាពកម្មសិទ្ធបញ្ញាជាដើម។
  • ការបញ្ចូល​ឈ្មោះ​អ្នកនិពន្ធ​នៅក្នុង​អត្ថបទស្រាវជ្រាវសម្រាប់តែអ្នក​ដែល​បានចូលរួមចំណែក​សំខាន់​ក្នុងការ​តាក់​តែងរៀបចំ អនុវត្ត និងបកស្រាយរបាយការណ៍នៃការសិក្សាស្រាវជ្រាវ។ អ្នកនិពន្ធ​ទទួលបន្ទុក​ឆ្លើយឆ្លង ត្រូវធានា​ឱ្យមានភាព​ត្រឹមត្រូវ​ក្នុងចំណោមសហអ្នកនិពន្ធ និងប្រាកដថាសហ​អ្នកនិពន្ធ​​ទាំងអស់​បាន​អាន និងឯកភាព​បញ្ជូនអត្ថបទមកកាន់ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម។
  • ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ក៏តម្រូវឱ្យមានលិខិតអនុញ្ញាត លិខិតបញ្ជាក់ ឬលិខិតយល់ព្រមពីស្ថាប័ន ឬអ្នកស្ម័គ្រចិត្តចូលរួមក្នុងការស្រាវជ្រាវ បើសិនជាអត្ថបទដែល​ចេញពីការសិក្សា​ស្រាវជ្រាវពាក់ព័ន្ធនឹងសារធាតុគីមី នីតិវិធី ឬឧបករណ៍ដែល​មានគ្រោះថ្នាក់​ខុសពីធម្មតា ឬប្រសិនបើមានការពាក់ព័ន្ធនឹងការប្រើប្រាស់សត្វ ឬមនុស្ស។
  • នៅពេលអ្នកនិពន្ធ​បានពិនិត្យឃើញនូវកំហុសដែលត្រូវការចាំបាច់ក្នុងការកែសម្រួល​នៅក្នុង​អត្ថបទ​ដែលខ្លួនបាន​បោះពុម្ពរួចរាល់ ​អ្នកនិពន្ធមាន​កាតព្វកិច្ចក្នុងការជូនដំណឹងភ្លាមៗ ដល់និពន្ធនាយក​ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម​ដើម្បីកែ​សម្រួល​​​អត្ថបទនោះ។
  • ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម រក្សាសិទ្ធិក្នុងការដកហូតអត្ថបទស្រាវជ្រាវដែលត្រូវបានបោះពុម្ពរួចចេញពីទស្សនាវដ្តីស្រាវជ្រាវនេះ ប្រសិនរកឃើញថាមិនគោរពតាមក្រមសីលធម៌នៃការបោះពុម្ពផ្សាយដូចបានបង្ហាញជូនខាងលើ។