អ្នកត្រួតពិនិត្យជំនាញអាចប្រើប្រាស់សេចក្តីណែនាំសម្រាប់ការធ្វើការត្រួតពិនិត្យអត្ថបទស្រាវជ្រាវដែលបានបញ្ជូនមកកាន់ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ដូចមានបង្ហាញជូនខាងក្រោមដើម្បីជាមូលដ្ឋានក្នុងការផ្តល់មតិយោបល់៖
- តើអត្ថបទស្រាវជ្រាវនេះស្ថិតក្នុងវិសាលភាពរបស់ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែមដែរឬទេ?
- តើខ្លឹមសារនៃអត្ថបទស្រាវជ្រាវនេះថ្មីដែរឬទេ?
- តើការបកស្រាយលទ្ធផល និងសេចក្តីសន្និដ្ឋានឈរលើមូលដ្ឋានទិន្នន័យ និងស្របគ្នាជាមួយគោលបំណងដែរឬទេ?
ប្រសិនចម្លើយនៃសំណួរទាំងបីខាងលើបង្ហាញភាពអវិជ្ជមាន សូមផ្តល់ទឡ្ហីករច្បាស់លាស់ក្នុងការបដិសេធអត្ថបទស្រាវជ្រាវនេះនៅក្នុងទម្រង់របាយការណ៍ត្រួតពិនិត្យ៖
- តើការរៀបចំអត្ថបទស្រាវជ្រាវនេះគួរជាទីពេញចិត្តដែរឬទេ? តើបានរៀបចំតាមទម្រង់ដែលបានផ្តល់ជូនដែរឬទេ?
- តើសម្ភារៈ និងវិធីសាស្រ្តស្រាវជ្រាវ (Material and method) ត្រឹមត្រូវ និងអាចឱ្យគេយកទៅអនុវត្តបន្តបានដែរឬទេ?
- តើលទ្ធផលនៃអត្ថបទស្រាវជ្រាវនេះបានបង្ហាញច្បាស់លាស់ដែរឬទេ? តើលទ្ធផលត្រូវបានពិភាក្សាជាមួយឯកសារពាក់ព័ន្ធបានគ្រប់គ្រាន់ដែរឬទេ?
- តើខ្លឹមសារសមគ្នាជាមួយប្រវែងនៃសំណេរដែរឬទេ?
- តើភាសាដែលប្រើប្រាស់ត្រឹមត្រូវ និងងាយយល់សម្រាប់អ្នកអានពហុវិស័យដែរឬទេ?
- តើតារាង និងរូបភាពដែលមាននៅក្នុងអត្ថបទនេះរៀបចំរចនាបានល្អដែរឬទេ? ពេញលេញដែរឬទេ? ច្រើនពេកឬទេ?
- តើឯកសារយោងដែលប្រើប្រាស់ថ្មី និងគ្រប់គ្រាន់ដែរឬទេ?
បន្ទាប់ពីពិនិត្យមើលលើចំណុចខាងលើរួចមក អ្នកត្រួតពិនិត្យជំនាញត្រូវផ្តល់មតិយោបល់ចុងក្រោយសម្រាប់និពន្ធនាយកទទួលបន្ទុកពិនិត្យ និងសម្រេច៖ បដិសេធមិនឱ្យបោះពុម្ព, យល់ព្រមឱ្យបោះពុម្ព ដោយត្រូវកែសម្រួលតិចតួច, យល់ព្រមឱ្យបោះពុម្ពដោយត្រូវកែសម្រួលច្រើន។
អ្នកត្រួតពិនិត្យជំនាញអាចប្រើប្រាស់ទម្រង់ខាងក្រោមសម្រាប់បង្ហាញមតិយោបល់ របស់ខ្លួនរួចផ្ញើមកកាន់និពន្ធនាយករបស់ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម។