Developing a Vibrant Research Ecosystem in Cambodia: Recent Initiatives and Future Directions
ហេង គីមគង់* មាស សុទ្ធ និងហេង គ្រេង
នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ kimkongheng@gmail.com
Kimkong Heng*, Soth Meas, and Kreng Heng
Department of Scientific Research, Ministry of Education, Youth and Sport, Phnom Penh, Cambodia
*Corresponding author: kimkongheng@gmail.com
DOI: https://doi.org/10.62219/cjes.2023127
| ទទួលបានអត្ថបទ៖ ៧ មិថុនា ២០២៣ | កែសម្រួល៖ ១០ សីហា ២០២៣ | យល់ព្រមឱ្យបោះពុម្ព៖ ២៤ សីហា ២០២៣ |
| Received: 7 June 2023 | Revised: 10 August 2023 | Accepted: 24 August 2023 |
មូលន័យសង្ខេប
| វិវេចនាអត្ថបទនេះ មានគោលបំណងពិភាក្សាអំពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនៅកម្ពុជា។ អត្ថបទនេះ ផ្តោតលើគំនិតផ្តួចផ្តើមថ្មីៗ និងទិសដៅនាពេលអនាគត សម្រាប់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។ ការស្រាវជ្រាវនេះ ប្រើប្រាស់ការវិភាគឯកសារ (document analysis) បែបគុណវិស័យ និងពឹងផ្អែកលើចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំរបស់អ្នកស្រាវជ្រាវ។ ជាលទ្ធផល អត្ថបទនេះ បង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗ និង កម្មវិធីវិនិយោគមួយចំនួន ដែលបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា គ្រឹះស្ថានឧត្តមសិក្សា និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍការស្រាវជ្រាវនៅកម្ពុជា។ អត្ថបទនេះ ក៏ផ្តល់នូវសេចក្តីសង្ខេបអំពីបញ្ហាប្រឈម នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវដ៏រស់រវើកនៅកម្ពុជា។ លើសពីនេះ អត្ថបទនេះ ក៏ពិភាក្សាអំពីទិសដៅនាពេលអនាគត ទាំងកម្រិតគោលនយោបាយ និងកម្រិតអនុវត្តផ្ទាល់ ដោយលើកយកអនុសាសន៍ចំនួន ១០ចំណុច ដើម្បីបន្តកសាងប្រព័ន្ធ អេកូឡូស៊ីស្រាវជ្រាវដ៏រស់រវើកនៅកម្ពុជា។ វិវេចនាអត្ថបទនេះ បញ្ចប់ដោយការផ្ដល់យោបល់សម្រាប់ការស្រាវជ្រាវនាពេលអនាគត។ |
Abstract
| This review article aims to discuss the development of a research ecosystem in Cambodia. It focuses on recent initiatives and future directions for developing a vibrant research ecosystem in the country. The article employs document analysis and draws on the knowledge and extensive experiences of the researchers. It reveals a number of initiatives and investment projects that have been introduced by the Cambodian government, higher education institutions, and other relevant stakeholders to promote research development in Cambodia. The article also provides a summary of key challenges that have impeded the development of a vibrant research ecosystem in Cambodia. In addition, the article discusses future directions at both policy and implementation levels, outlining 10 recommendations to build a vibrant research ecosystem in Cambodia. It concludes with suggestions for future research. |
Document Type: Review Article
Source: Volume 1, Number 2, September 2023
Download: FULL ARTICLE
