ពីអ្នកជំនាញអប់រំទៅជាអ្នកដឹកនាំមូលដ្ឋាន៖ ការប្រើប្រាស់បទពិសោធន៍គ្រប់គ្រងតាមសាលារៀន (SBM) )«ដើម្បីអនុវត្តការរៀនពេញមួយថ្ងៃនៅបឋមសិក្សានៅសង្កាត់ទាំងមូល»

ព្រីង មរកត* សុខ សូត្រ ហ៊ាត់ ប៊ុនហេ

មហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង pring.morkoath@moeys.gov.kh

Morokoat Pring, Sot Sok, Bunhe Harth

Faculty of Education, Royal University of Phnom Penh. 

*Corresponding author: pring.morkoath@moeys.gov.kh

DOI:https://doi.org/10.62219/cjes.2026411

ទទួលបានអត្ថបទ៖ ១២ សីហា ២០២៥កែសម្រួល៖ ២០ កុម្ភៈ ២០២៦ទទួលបានអត្ថបទ៖ ២0 មីនា ២០២៦
Received: 12 August 2025Revised: 20 February 2026Accepted: 20 March 2026
ការអប់រំកម្រិតបឋមសិក្សានៅកម្ពុជានៅតែមានវិបត្តិ និងបញ្ហាប្រឈម នៃការរៀនសូត្រដែលលទ្ធផលសិក្សារបស់ សិស្សលើបំណិនការអាននិងគណិតវិទ្យានៅតែទាបជាងស្តង់ដាជាតិ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ការគ្រប់គ្រងតាមសាលារៀន (SBM) តាមរយៈគម្រោង កែលម្អការអប់រំនៅមធ្យមសិក្សា (SEIP) និងក្រោយមកក្លាយជាគម្រោង កែលម្អការអប់រំចំណេះទូទៅ (GEIP)។ ការសិក្សានេះពិនិត្យមើលពីបរិបទនៃ ការផ្លាស់ប្តូរការអនុវត្តកំណែទម្រង់អប់រំនេះ ទៅកាន់រដ្ឋបាល ថ្នាក់មូលដ្ឋានក្រោមគោលនយោបាយស្ដីពីកំណែទម្រង់មជ្ឈការនិងវិមជ្ឈការក្នុងវិស័យអប់រំ។ គោលបំណង ចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីឈ្វេងយល់ពីរបៀបដែលអតីតអ្នកអនុវត្តផ្ទាល់នៃ SBM និងបច្ចុប្បន្នជា ចៅសង្កាត់មួយរូបនៃខណ្ឌមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានប្រើប្រាស់ចំណេះដឹង បច្ចេកទេសអប់រំ និងបំណិន SBM យកទៅអនុវត្តក្នុងអភិបាលកិច្ចមូលដ្ឋាន។ការស្រាវជ្រាវនេះ ត្រូវបានអនុវត្តឡើងដោយប្រើប្រាស់វិធីសាស្ត្រករណីសិក្សាទោលបែបគុណវិស័យ ដោយទិន្នន័យត្រូវបានប្រមូលតាមរយៈបទសម្ភាសស៊ីជម្រៅទម្រង់ពាក់កណ្តាលរចនាសម្ព័ន្ធ ការវិភាគឯកសារ និងការចុះសង្កេតផ្ទាល់។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា លោកចៅសង្កាត់បានដឹកនាំការអនុវត្តកម្មវិធីបង្រៀន និងរៀនពេញមួយថ្ងៃបានជោគជ័យ ១០០% ទាំងនៅសាលាវិទ្យាល័យ និងគ្រប់សាលាបឋមសិក្សា ទាំងប្រាំក្នុងសង្កាត់ របស់លោកក្នុងរយៈពេលត្រឹមតែបីឆ្នាំ។ យុទ្ធសាស្ត្រជាក់លាក់របស់លោកក្នុងការធ្វើ បរិវត្តកម្មវប្បធម៌សាលារៀននេះរួមមានការកសាងចក្ខុវិស័យរួមដោយប្រើប្រាស់ទិន្នន័យតេស្តស្តង់ដាជាក់ស្តែង ការចុះប្រឡូកផ្ទាល់ ជាជាង ការប្រើអំណាចបញ្ជារដ្ឋបាល និងការផ្តល់អំណាចដល់គណៈកម្មការគ្រប់គ្រង សាលារៀន (SMCs) ក្នុងការកៀរគរធនធានពីសហគមន៍ដោះស្រាយការប្រឈមនានានៅកម្រិតមូលដ្ឋាន។ ការគៀរគរធនធាននេះបានជួយ គាំទ្រដល់ការបន្ថែមម៉ោងបង្រៀនបានបីម៉ោងក្នុងមួយថ្ងៃ ដោយនៅតែរក្សា បាននូវគោលការណ៍សមធម៌សម្រាប់សិស្សក្រីក្រនិងសិស្សងាយរងគ្រោះ។ ជារួមករណីសិក្សានេះបង្ហាញពី សក្តានុពលផ្នែកគោលនយោបាយក្នុងការចម្លងគំរូ «ចៅសង្កាត់ប្រកបដោយបំណិនអប់រំ» ទៅកាន់អាជ្ញាធរ វិមជ្ឈការផ្សេងទៀត ដែលជាការរួមបញ្ចូលអំណាចនយោបាយមូលដ្ឋានជាមួយនឹងមូលធនបច្ចេកទេស គរុកោសល្យ។ គំរូនេះផ្តល់ជាធាតុចូលដ៏សំខាន់សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមហាផ្ទៃ ក្នុងការកំណត់កញ្ចប់ សមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន ដើម្បីពន្លឿនកំណែទម្រង់វិមជ្ឈការ និងដោះស្រាយវិបត្តិនៃការរៀននៅកម្រិតមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។
ពាក្យគន្លឹះ៖ បឋមសិក្សា ការគ្រប់គ្រងតាមសាលារៀន (SBM) គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា (SEIP) គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) គណៈកម្មការគ្រប់គ្រងសាលារៀន (SMCs) និងគណៈកម្មការ គ្រប់គ្រងថ្នាក់រៀនជាអ្នកដឹកនាំអប់រំកម្រិតប្រព័ន្ធ (system-level leader)
Primary education in Cambodia continues to face a learning crisis, with students’ reading and math performances consistently falling below national standards. To tackle this issue, the Ministry of Education, Youth and Sport (MoEYS) introduced the School-Based Management (SBM) reform program. This initiative began under the Secondary Education Improvement Project (SEIP) and later evolved into the General Education Improvement Project (GEIP). This study examines the transitional context of implementing these educational reforms at the local administrative level, guided by decentralization and deconcentration policies in the education sector. The primary objective of this research is to understand how a former hands-on SBM practitioner—now serving as a Commune Chief (Chao Sangkat) in a Phnom Penh district—has effectively applied their technical educational knowledge and SBM skills to local governance. The research employs a qualitative single-case study approach, gathering data through semi-structured in-depth interviews, document analysis, and direct field observations. Findings reveal that the Commune Chief successfully led the 100% implementation of a full-day teaching and learning program across the high school and all five primary schools in his commune within just three years. His specific strategies for transforming the school culture included building a shared vision using concrete standardized test data, getting directly involved rather than relying solely on administrative mandates, and empowering School Management Committees (SMCs) to mobilize community resources to solve local challenges. This resource mobilization supported the addition of three instructional hours per day while maintaining strict equity principles for poor and vulnerable students. Overall, this case study highlights the policy potential of replicating the “Educational Commune Chief” model across other decentralized authorities, effectively blending local political power with pedagogical technical capital. This model provides crucial input for the MoEYS and the Ministry of Interior in defining the capacity packages for local leaders to accelerate decentralization reforms and efficiently address the learning crisis at the grassroots level.
Keywords: Primary education, School-Based Management, Secondary Education Improvement Project, General Education Improvement Project, School Management Committees, Classroom Management Committees, System-level leader

Document Type: Original Article

ឆ្លើយ​តប

Discover more from ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (ទ.ក.អ.ស.)

Subscribe now to keep reading and get access to the full archive.

Continue reading