ការប្រើប្រាស់រុក្ខជាតិក្នុងស្រុកសម្រាប់ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា
Utilization of local plants for addressing malnutrition in Cambodia
ស្រ៊ាន ពៅ*
មហាវិទ្យាល័យកសិកម្ម និកកែច្នៃអាហារ សាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ sreanpao@gmail.com
Pao Srean
Faculty of Agriculture and Food Processing, National University of Battambang, Battambang, Cambodia
*Corresponding author: sreanpao@gmail.com
DOI: https://doi.org/10.62219/cjes.2023119
| ទទួលបានអត្ថបទ៖ ១៦ វិច្ឆិកា ២០២២ | កែសម្រួល៖ ១២ ធ្នូ ២០២២ | យល់ព្រមឱ្យបោះពុម្ព៖ ២២ ធ្នូ ២០២២ |
| Received: 16 November 2022 | Revised: 12 December 2022 | Accepted: 22 December 2022 |
សេចក្តីសង្ខេប
| – កង្វះអាហារូបត្ថម្ភអាចបង្ករជាបញ្ហាសុខភាពធ្ងន់ធ្ងរដល់មនុស្ស។ អត្ថបទនេះមានគោលដៅស្វែងយល់ពីស្ថានភាពកង្វះអាហារូបត្ថម្ភ នៅប្រទេសកម្ពុជា និងផ្តល់ជម្រើសអាទិភាពសម្រាប់ការស្រាវជ្រាវ និងកែច្នៃកសិផលចេញពីរុក្ខជាតិ ក្នុងស្រុក ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ។ – ទិន្នន័យអត្រាក្រិសក្រិនរបស់កុមារ អត្រាស្គមស្គាំងរបស់ក្មេង និងអត្រាស្លេកស្លាំងស្ត្រីពេញវ័យ ត្រូវបានប្រើសម្រាប់ប្រមើលមើលស្ថានភាពកង្វះអាហារូបត្ថម្ភ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ និងព្យាករស្ថានភាពនេះសម្រាប់ទសវត្សរ៍បន្ទាប់ដោយប្រើកម្មវិធីស្ថិតិ R។ – លទ្ធផលបង្ហាញថា កុមារម្នាក់ក្នុងចំណោមប្រាំនាក់ (អាយុ<៥ឆ្នាំ) មានបញ្ហាក្រិសក្រិន រីឯបញ្ហាស្គមស្គាំង គេអាចឃើញមានម្នាក់ក្នុងចំណោមកុមារ១០នាក់ (អាយុ៥-1៩ឆ្នាំ) និងស្រ្តីពេញវ័យស្លេកស្លាំង មានម្នាក់ក្នុងចំណោមពីរនាក់ ជាពិសេសស្រ្តីនៅតាមជនបទ។ – គោលនយោបាយពាក់ព័ន្ធ និងរបបគំហើញថ្មីៗចេញពីការស្រាវជ្រាវត្រូវបានបកស្រាយ និងពន្យល់ ដើម្បីគាំទ្រគំនិតប្រើប្រាស់រុក្ខជាតិក្នុងស្រុក។ រុក្ខជាតិទាំងនេះជាវត្ថុធាតុដើមសម្រាប់កែច្នៃផលិតផលថ្មីៗ ធ្វើជាអាហារសម្រន់ និងភេសជ្ជៈ ដើម្បីបំពេញតម្រូវការសារធាតុចិញ្ចឹម (ឧ. ជីវជាតិដែក ស័ង្កសី និងវីតាមីន អា បេ និងសេ) របស់កុមារ និងស្រ្តី។ រុក្ខជាតិទាំងនេះ ក៏អាចកែច្នៃធ្វើជាអាហារសុខភាព មានមុខងារជាធាតុប្រឆាំងនឹងអ៊ុកស៊ីតកម្ម ប្រឆាំងនឹងភាពចាស់ និងសម្បូរជាតិសរសៃ ។ល។ រុក្ខជាតិក្នុងស្រុកគួរត្រូវបានផ្តល់អាទិភាព សម្រាប់ការស្រាវជ្រាវ និងកែច្នៃកសិផល ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ |
Executive Summary
| – Nutritional deficiency can cause a serious problem for human health. This paper aims to explore and predict the nutrition status in Cambodia, as well as provide recommendations for addressing the burden of malnutrition via the utilization of local plants as part of a plant-based diet. – Data on childhood stunting, thinness, and anemia among women from 2000 to 2019 were used to explore the nutrition status and projecting forward to the next decade using R statistical software. – Results showed that one out of five children aged under 5 years old had stunting, whereas one out of ten children (5-19 years old) had thinness, and one out of two women, particularly those in rural areas, had anaemia. – Relevant national policies and evidence from recent research are discussed and used to support the idea proposed for the utilization of local plants. These plants can serve as resources for new product development, such as snacks and sweetened beverages for the specific nutrition needs (e.g., Fe, Zn, and vitamins A, B, C) of children and women. They can also support other healthy food functions such as antioxidants, antiaging, high fibre, etc. – These local plants should be prioritized to support their development and use to address the nutritional issues in Cambodia. |
Document Type: Policy Briefs
Source: Volume 1, Number 1, March 2023
Download: FULL ARTICLE
