ប្រសិទ្ធិភាពនៃថ្នាំកម្ចាត់ដង្កូវមូរស្លឹក (Cnaphalocrocis medinalis Guenee)លើដំណាំស្រូវនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ឈៀង ឈូក* និងងី សុជាតិ
មហាវិទ្យាល័យកសិកម្ម និងកែឆ្នៃអាហារ សាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ chheang.chhouk.mcu@moeys.gov.kh
Chhouk Chheang* and Socheat Ngy
Faculty of Agriculture and Food Processing, National Meanchey University, Banteay Meanchey, Cambodia
*Corresponding author: chheang.chhouk.mcu@moeys.gov.kh
DOI: https://doi.org/10.62219/cjes.2023124
| ទទួលបានអត្ថបទ៖ ៣០ កញ្ញា ២០២២ | កែសម្រួល៖ ៩ ឧសភា ២០២៣ | យល់ព្រមឱ្យបោះពុម្ព៖ ១៥ សីហា ២០២២ |
| Received: 30 September 2022 | Revised: 9 May 2023 | Accepted: 15 August 2023 |
មូលន័យសង្ខេប
| ដង្កូវមូរស្លឹក ជាសត្វល្អិតបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅលើដំណាំស្រូវ។ ដើម្បីការពារការបាត់បង់ទិន្នផលពីការបំផ្លាញរបស់ដង្កូវមូរស្លឹក កសិករត្រូវប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ប៉ុន្តែថ្នាំសម្លាប់សត្វល្អិតមានរាប់រយប្រភេទដែលសារាចរនៅលើទីផ្សារកម្ពុជា ដែលការណ៍នេះបង្កការលំបាកក្នុងការជ្រើសរើសប្រភេទថ្នាំឱ្យត្រូវទៅតាមគោលដៅនៃការកម្ចាត់សត្វល្អិត។ ការសិក្សានេះ ផ្តោតលើប្រសិទ្ធិភាពនៃថ្នាំកម្ចាត់ដង្កូវមូរស្លឹក (Cnaphalocrocis medinalis Guenee) លើដំណាំស្រូវ។ ការសិក្សាមានគោលបំណងធំចំនួន ២ គឺ៖ (១) កំណត់ការបំរែបំរួលប្រជាកររបស់ដង្កូវមូរស្លឹកលើបច្ច័យចំនួន ៦ ដូចជាបច្ច័យមិនប្រើប្រាស់ថ្នាំ និងបច្ច័យប្រើប្រាស់ថ្នាំ និង (២) កំណត់យកប្រភេទថ្នាំកម្ចាត់សត្វល្អិតមួយប្រភេទដែលមានប្រសិទ្ធិភាពខ្ពស់ជាងគេ។ ក្នុងការពិសោធ យើងប្រើទំហំកូនស្រែនីមួយៗ ដែលមានទំហំប៉ុនគ្នា (៥ម x ៤ម) ហើយប្លង់ ពិសោធន៍ត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រចាប់ឆ្នោតពេញលេញ (Randomized Complete Block Design)។ ការពិសោធមាន ៦បច្ច័យ និង៣សា គឺ៖ T0 = កសិណ, T1 = ប្រើថ្នាំ Emamictin-benzoate 50WDG, T2 = ប្រើថ្នាំ Cypermethrin 10EC, T3 = ប្រើថ្នាំ Thiacloprid + Isoprocarb 450WP, T4 = ប្រើថ្នាំ Diazinon 50EC, និង T5 = ប្រើថ្នាំ Thiamethoxam 350SC។ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងដោយការរាប់ចំនួនប្រជាករដង្កូវមុន និងក្រោយពេលបាញ់ថ្នាំកម្ចាត់ដង្កូវចេញពីស្រូវចំនួន ១០០គុម្ព ដែលបានជ្រើសរើសដោយចៃដន្យពីកូនស្រែនីមួយៗ។ បន្ទាប់មកអ្នកស្រាវជ្រាវគណនាចំនួនដង្កូវជាមធ្យមក្នុងមួយម៉ែត្រការ៉េ និងគណនាទិន្នផលស្រូវ។ លទ្ធផលបញ្ជាក់ឱ្យឃើញថា ការបំផ្លាញរបស់ដង្កូវមូរស្លឹកកើតឡើងយ៉ាងធ្ងន់ធ្ងរ នៅដំណាក់កាលស្រូវបែកគុម្ព (ប្រហែល ១០ថ្ងៃក្រោយស្ទូង)។ ថ្នាំកម្ចាត់សត្វល្អិត Emamictin-benzoate 50WDG (T1) អាចកម្ចាត់ដង្កូវមូរស្លឹកស្រូវបានខ្ពស់ជាងគេរហូតដល់ចំនួន ៨៧,៦៨% បន្ទាប់មកគឺថ្នាំ Diazinon 50EC (T4) ចំនួន ៨៣,០៤% និងថ្នាំ Cypermethrin 10EC (T2) ចំនួន ៨១,៥១%។ លទ្ធផលនេះ បើប្រៀបធៀបជាមួយថ្នាំកម្ចាត់សត្វល្អិត Thiamethoxam 350SC (T5) ដែលមានចំនួន ៨០,៩៨% និងថ្នាំ Thiacloprid + Isoprocarb 450WP (T3) ចំនួន ៨០,៩៥% គឺមានភាពខុសគ្នាតាមអត្ថន័យស្ថិតិវិទ្យា (p<០,០៥)។ ដូច្នេះ យើងអាចសន្និដ្ឋានបានថាការប្រើប្រាស់ថ្នាំ Emamictin-benzoate 50WDG ក្នុងការកម្ចាត់ដង្កូវមូរស្លឹកស្រូវ គឺមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានទិន្នផលច្រើនជាងគេ។ |
Abstract
| Rice leaf folders are the major insect pests of rice crops. Insecticides are used by farmers to reduce the yield loss caused by rice leaf folders, but there are hundreds of insecticides available on the Cambodian market, which makes choosing the right insecticide difficult. This experiment was conducted (1) to determine the variation of a population of rice leaf folders in six treatments: control and using insecticide treatments, and (2) to determine the type of insecticide that is effective. The treatments were tested on field plots (5m x 4m). There are six treatments, and each treatment was replicated three times in a Randomized Complete Block Design. The treatments were T0 = Control, T1 = Emamictin-benzoate 50WDG, T2 = Cypermethrin 10EC, T3 = Thiacloprid + Isoprocarb 450WP, T4 = Diazinon 50EC, and T5 = Thiamethoxam 350SC. The data was collected by counting the number of rice folder larval populations from 100 hills of rice which is equal to one square meter before and after applying the insecticides. The rice yield per square meter in each plot was also collected. The results showed that the rice leaf folder had severe damage in the tillering stage (about 14 days after transplanting). The most effective insecticide in killing rice leaf folders was Emamictin-benzoate 50WDG (T1) at 87.68%, followed by Diazinon 50EC (T4) at 83.04% and Cypermethrin 10EC (T2) at 81.51%. There was a significant difference if compared with Thiamethoxam 350SC (T5) and Thiacloprid + Isoprocarb 450WP (T3) at 80.95% (p <0.05). As a result, we can conclude that Emamictin-benzoate 50WDG is highly effective and yields the highest yield when used to control rice leaf folders. |
Document Type: Original Article
Source: Volume 1, Number 2, September 2023
Download: FULL ARTICLE
