ឥទ្ធិពលនៃការប្រើប្រាស់ចំណីសម្រេច និងត្រកួនកម្រិតខុសគ្នាជាមួយកន្ទក់លើការរំលាយអាហារ និងតុល្យភាពអាសូតរបស់ជ្រូកកូនកាត់ក្នុងស្រុក

កុល ធី,*  ជីវ ភីនី  និងសិរី​ ម៉ារឌី

វិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ខេត្តស្វាយរៀង ប្រទេសកម្ពុជា

មហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យស្វាយរៀង ខេត្ដស្វាយរៀង ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ kolthy.kt@gmail.com

Thy​ Kol 1,*, Phiny Chiv2 and Mardy Serey2

1Hun Sen Samaky Don Sor High School, Svay Rieng, Cambodia

2Faculty of Agriculture, Svay Rieng University, Svay Rieng, Cambodia

*Corresponding author: kolthy.kt@gmail.com

DOI: https://doi.org/10.62219/cjes.2023113

ទទួលបានអត្ថបទ៖ ២៩ កក្កដា ២០២២កែសម្រួល៖ ១៧ តុលា ២០២២យល់ព្រមឱ្យបោះពុម្ព៖ ២៨ ធ្នូ ២០២២
Received: 29 July 2022Revised: 17 October 2022Accepted: 28 December 2022
ការពិសោធស្រាវជ្រាវនេះ មានគោលបំណង ប្រៀបធៀបបរិមាណចំណីស៊ីចូលរបស់ជ្រូក លទ្ធភាពរំលាយអាហាររបស់ជ្រូក និង​តុល្យភាពអាសូតរបស់ជ្រូក។ ការពិសោធនេះ មានជ្រូកឈ្មោលទាំងអស់ចំនួន៨ក្បាលដែលជាពូជយ៉កសៀរ (Yorkshire x Local breed) មានទម្ងន់ជាមធ្យម១៥គីទ្បូក្រាម និងត្រូវបានអនុវត្តតាមប្លង់ពិសោធន៍ការ៉េទ្បាតាំងទ្វេរ  (៤x៤) ដែលមាន៤ដំណាក់កាល។ ការពិសោធនេះ មានចំនួន៤បច្ច័យ៖ T1៖ ចំណីសម្រេច១៥% + ត្រកួន៥០% + កន្ទក់៣៥%  T2៖ ចំណីសម្រេច៣០% + ត្រកួន៣៥% + កន្ទក់៣៥%​  T3៖ ចំណីសម្រេច៤៥% + ត្រកួន២០% + កន្ទក់៣៥%​ និង T4៖ ចំណីសម្រេច៦០% + ត្រកួន៥% + កន្ទក់៣៥%។ លទ្ធផលពិសោធន៍បង្ហាញថា បរិមាណនៃការស៊ីចូលគិតជាសារធាតុសោះទឹកនៃបច្ច័យទី៤ (T4 = ១,០៤៤ក្រាម/ថ្ងៃ) ខ្ពស់ជាងបច្ច័យផ្សេងទៀត។ បរិមាណនៃការស៊ីចូលជា  ប្រូតេអ៊ីននៃបច្ច័យទី៤ (T4=១៨២,៥ក្រាម/ថ្ងៃ) ក៏ខ្ពស់ជាងបច្ច័យទាំងបីទៀតផងដែរ (p<0.01)។ ចំណែកការរំលាយអាហារជាសារធាតុសោះទឹកនៃបច្ច័យទី៤ (T4 = ៨០,២៣%) ខ្ពស់ជាងបច្ច័យផ្សេងទៀត (p<0.01)   រីឯការរក្សាអាសូតទុកក្នុងខ្លួនរបស់បច្ច័យទី៤ (T4 = ១០,៨៤ក្រាម/ថ្ងៃ) បានល្អជាងបច្ច័យទី១ (T1=៧,៨៥ក្រាម/ថ្ងៃ) (p<0.01) ប៉ុន្តែមិនខុសគ្នាពីបច្ច័យទី២ និងបច្ច័យទី៣ (p>0.05) នោះទេ។ ជារួម ការប្រើប្រាស់ចំណីសម្រេចរហូតដល់៦០%  លាយជាមួយត្រកួន៥% និងកន្ទក់៣៥% បានធ្វើឱ្យបរិមាណនៃការស៊ីចូល និងការរំលាយអាហាររបស់ជ្រូកបានខ្ពស់ លើសពីនេះ គឺបានធ្វើឱ្យជ្រូកអាចស្រូបយកអាសូតទុកក្នុងសារពាង្គកាយបានល្អប្រសើរផងដែរ​។
ពាក្យគន្លឹះ៖ ចំណីសម្រេច ការរំលាយអាហារ តុល្យភាពអាសូត ត្រកួន 
This experimental study aims to compare feed intake, digestibility and nitrogen retention of pigs fed with four diets. Eight castrated male pigs (Yorkshire x Local breed) of average live weight of 15 kg were given four diets in a double 4*4 Latin square arrangement. The experiment included four treatments, including T1: Concentrate feed 15% + Water spinach 50% + Rice bran 35%; T2: Concentrate feed 30% + Water spinach 35% + Rice bran 35%; T3: Concentrate feed 45% + Water spinach 20% + Rice bran 35%; and T4: Concentrate feed 60% + Water spinach 5% + Rice bran 35%. The results showed that the total intakes of dry matter (DM) and crude protein (CP) in T4 were (1.044g/day) and (182.5g/day), respectively, which were significantly higher than the other three treatments (p<0.01). The digestibility of T4 was significantly higher than the other three treatments (p<0.01) as well. The nitrogen retention of T4 (10.84g/day) was also significantly higher than T1 (p<0.01). However, there was non-significant difference as compared to T2 and T3 (p>0.05). Overall, the mixture of concentrate feed 60%, water spinach 5%, and rice bran 35% made the pigs get high feed intake and high digestibility, as well as better Nitrogen absorption in their bodies.
Keywords: Concentrate feed; Digestibility; Nitrogen balance; water spinach

Document Type: Original Article

Leave a Reply

Discover more from ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (ទ.ក.អ.ស.)

Subscribe now to keep reading and get access to the full archive.

Continue reading