Promoting research in Cambodian higher education: Opportunities, challenges, and policy implications
ហេង គ្រេង និងហេង គីមគង់*
នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ kimkongheng@gmail.com
Kreng Heng and Kimkong Heng*
Department of Scientific Research, Ministry of Education, Youth and Sport, Phnom Penh, Cambodia
*Corresponding author: kimkongheng@gmail.com
DOI: https://doi.org/10.62219/cjes.2023118
| ទទួលបានអត្ថបទ៖ ១៦ វិច្ឆិកា ២០២២ | កែសម្រួល៖ ១៥ ធ្នូ ២០២២ | យល់ព្រមឱ្យបោះពុម្ព៖ ២៣ ធ្នូ ២០២២ |
| Received: 16 November 2022 | Revised: 15 December 2022 | Accepted: 23 December 2022 |
សេចក្តីសង្ខេប
| – ការស្រាវជ្រាវនៅឧត្តមសិក្សាកម្ពុជា មានការអភិវឌ្ឍថ្មីៗគួរឱ្យកត់សម្គាល់ក្នុងមួយទសវត្សរ៍កន្លងមកនេះ។ ទោះយ៉ាងណាក៏ដោយ កិច្ចការលើកកម្ពស់ការស្រាវជ្រាវនៅឧត្តមសិក្សាកម្ពុជា នៅមានបញ្ហាប្រឈមជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយជាយុទ្ធសាស្រ្ត ដើម្បីបណ្តុះវប្បធម៌ស្រាវជ្រាវដ៏រឹងមាំមួយសម្រាប់អនុវិស័យឧត្តមសិក្សាកម្ពុជា។ – ដើម្បីធានាបាននូវដំណើរការដ៏រលូននៃការអភិវឌ្ឍការស្រាវជ្រាវនៅឧត្តមសិក្សាកម្ពុជា យើងចាំបាច់ត្រូវមានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់សម្រាប់ការស្រាវជ្រាវ និងត្រូវមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុច្បាស់លាស់ទាំងថ្នាក់ជាតិ និងស្ថាប័ន។ ទោះបីជាបច្ចុប្បន្ន គោលនយោបាយស្រាវជ្រាវមួយចំនួនត្រូវបានរៀបចំ ក៏ដោយ យើងក៏ចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយស្រាវជ្រាវទាំងនោះ។ – ភាពចាំចាច់មួយទៀត គឺការរៀបចំប្រព័ន្ធគាំទ្រការស្រាវជ្រាវ ដែលអាចជំរុញចំណាប់អារម្មណ៍លើការស្រាវជ្រាវ និងលើកទឹកចិត្តដល់សកម្មភាពស្រាវជ្រាវក្នុងចំណោមអ្នកស្រាវជ្រាវ អ្នកសិក្សា និងនិស្សិតកម្ពុជា។ កិច្ចការនេះអាចសម្រេចបានតាមរយៈមធ្យោបាយផ្សេងៗ រួមមានការផ្តល់មូលនិធិស្រាវជ្រាវដែលមានលក្ខណៈប្រកួតប្រជែង ពានរង្វាន់ស្រាវជ្រាវ លាភការសម្រាប់ស្នាដៃស្រាវជ្រាវ ការពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវតាមរយៈការបណ្តុះបណ្តាល និងមគ្គុទេសក៍លើការស្រាវជ្រាវ និងការរៀបចំវេទិកាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវជាមួយអ្នកពាក់ព័ន្ធ។ – ការរៀបចំប្រព័ន្ធគាំទ្រការស្រាវជ្រាវ ពិតជាមានសារៈសំខាន់ក្នុងការបង្កើតបរិយាកាសដែលអំណោយផលដល់ការរីកចម្រើននៃការស្រាវជ្រាវ។ ការអភិវឌ្ឍបរិយាកាសល្អសម្រាប់ការស្រាវជ្រាវទាមទារការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ទៅលើកត្តាផ្សេងៗដែលជួយជំរុញការស្រាវជ្រាវ រួមមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងគម្រោងស្រាវជ្រាវ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់គាំទ្រសកម្មភាពស្រាវជ្រាវ ដូចជាកម្មវិធីបណ្តុះបណ្តាល និងមគ្គុទេសក៍ពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវ ការកសាងសហគមន៍អ្នកស្រាវជ្រាវ និងការជ្រើសរើស តម្លើងឋានៈ និងរក្សាទុកបុគ្គលិកសិក្សាធិការ ដែលផ្អែកលើសូចនាករសមិទ្ធផលស្រាវជ្រាវជាដើម។ |
Executive Summary
| – Research in higher education in Cambodia has seen new developments over the past decade. However, there are remaining challenges that need to be addressed to nurture a robust culture of research in the subsector. – To ensure the smooth process of research development in Cambodian higher education, it is important to establish a clear vision and policy for research, with a clear financial commitment, at both the national and institutional levels. Although some research policies exist, more efforts are needed to ensure the effectiveness of the implementation of such research-oriented policies. – It is also crucial to develop research-supporting mechanisms or systems that can stimulate research interests and encourage research activities among Cambodian researchers, academics, and students. This can be done through various means, including the ongoing provision of competitive research funding, research reward schemes, research incentives, research mentorship and training, and research dissemination platforms. – The development of research-supporting mechanisms or systems is essential to nurture a conducive environment for research to grow. Developing such an environment requires a lot of efforts and commitment, and great attention needs to be paid to various factors that facilitate research, including investment in research and research infrastructure, development of an ecosystem that supports research such as research training and mentoring programs, development of communities of research practice, as well as academic promotion, recruitment, and retention that are based on research. |
Document Type: Policy Briefs
Source: Volume 1, Number 1, March 2023
Download: FULL ARTICLE
