Implementation of Inquiry-Based Learning to Improve Students’ Learning Outcomes in Grade 7 Biology
ណាង ស្រីនាត* គឹម បូរីផល និងគង់ សំអុល
ដេប៉ាតឺម៉ង់វិទ្យាសាស្រ្ដ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ nang.sreyneath@ptec.edu.kh
Sreyneath Nang*, Boryphal Kim and Sam Ol Kong
Department of Science, Phnom Penh Teacher Education College, Phnom Penh, Cambodia
*Corresponding author: nang.sreyneath@ptec.edu.kh
DOI: https://doi.org/10.62219/cjes.2023117
| ទទួលបានអត្ថបទ៖ ២៩ កញ្ញា ២០២២ | កែសម្រួល៖ ១២ តុលា ២០២២ | យល់ព្រមឱ្យបោះពុម្ព៖ ២៥ ធ្នូ ២០២២ |
| Received: 29 September 2022 | Revised: 12 October 2022 | Accepted: 25 December 2022 |
មូលន័យសង្ខេប
| វិធីសាស្ត្រ និងយុទ្ធវិធីក្នុងការបង្រៀនដើរតួនាទីសំខាន់ក្នុងការជួយជំរុញការចូលរួមរៀនយ៉ាងសកម្ម និងពង្រឹង ការគិត បំណិន ចំណេះដឹង និងឥរិយាបថរបស់សិស្ស។ វិធីសាស្ត្របង្រៀនក៏មានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសិក្សា និងការសិក្សារបស់សិស្ស ព្រមទាំងជួយដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រូបង្រៀនភាគច្រើននៅតែប្រើប្រាស់វិធីសាស្ត្របង្រៀន ដែលមិនទាន់សមស្របតាមការវិវត្តនៃសម័យកាល (ឧ. វិធីសាស្ត្របែបគ្រូមជ្ឈមណ្ឌល) ដែលនាំឱ្យសិស្សមិនសកម្ម មិនមានសាមគ្គីភាពនិងការសហការ មិនមានទំនាក់ទំនងល្អ មិនមានការគិតពិចារណា មិនចេះដោះស្រាយបញ្ហា និងមិនទទួលបានចំណេះដឹងពេញលេញ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងស្វែងរកពីមូលហេតុមួយចំនួនក្នុងការប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបចម្រុះ (blended learning) ដើម្បីជួយឱ្យសិស្សសកម្មក្នុងការសិក្សា និងលើកកម្ពស់លទ្ធផលការសិក្សារបស់សិស្សក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ នៅកម្រិតថ្នាក់ទី៣ ដែលមានសំណាកចំនួន១៩នាក់ (ស្រី៥នាក់) និងមានអ្នកសង្កេតចំនួន៤នាក់ (ស្រី៤នាក់)។ អ្នកស្រាវជ្រាវ បានបង្កើតឧបករណ៍ស្រាវជ្រាវ រួមមានកម្រងសំណួរសង្កេត និងការសម្ភាស និងប្រើប្រាស់ការវិភាគតាមបែបការវិភាគរកប្រធានបទ (thematic analysis)។ បុរេតេស្ត (pre-test) តេស្តបញ្ចប់ (post-test) និងកម្រងសំណួរសង្កេត (checklist) ត្រូវបានវិភាគតាមកម្មវិធី Microsoft Excel ដោយផ្តោតលើការវិភាគស្ថិតិបែបពណ៌នា (descriptive statistics) និងស្ថិតិបែបសន្និដ្ឋាន (inferential statistics)។ លទ្ធផលបានបង្ហាញថា វិធីសាស្ត្របង្រៀនតាមបែបចម្រុះ បានជួយសិស្សឱ្យមានភាពសកម្មក្នុងការសិក្សា តាមរយៈការកំណត់វត្ថុបំណងមេរៀន សម្ភារឧបទេសសម្រាប់បង្រៀន វិធីសាស្ត្របង្រៀន សកម្មភាពរបស់គ្រូ ឥរិយាបថក្នុងការរៀនរបស់សិស្ស ភាពពេញចិត្ត និងការចូលរួមរបស់សិស្សក្នុងសកម្មភាពរៀន។ ការរៀនដោយខ្លួនឯងនៅផ្ទះ និងការជួយពីឪពុកម្ដាយឬអាណាព្យាបាល ក៏បានជួយលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សផងដែរ (Mean pre-test = 1.61, SD = 0.89) និង(Mean post-test = 6.82, SD = 1.74)។ លទ្ធផល t-test បង្ហាញភាពខុសគ្នា ដោយតម្លៃ p តូចជាង ០,០៥ (p<0.05) ដែលមានន័យថាលទ្ធផលដែលទទួលបាន គឺមានភាព ជឿជាក់ទៅដល់៩៥%។ សរុបមក ការប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបចម្រុះ គឺបានជួយសិស្សឱ្យសកម្មក្នុងការរៀនសូត្រ និងលើកកម្ពស់លទ្ធផលការសិក្សារបស់សិស្សក្នុងមុខវិជ្ជាវិទ្យាសាស្ត្រនៅកម្រិតថ្នាក់ទី៣ បានយ៉ាងល្អប្រសើរ។ |
Abstract
| Teachers’ teaching methods are an important factor in influencing students’ learning outcomes. However, some teaching methods are not yet widely used. The objectives of this research are (1) to understand the effectiveness of the implementation of an inquiry-based learning (IBL) method to improve learning outcomes in the biology subject, and (2) to understand the interest and knowledge of students after practicing IBL. The study was conducted in a New Generation School of Preah Sisowath High School with a total of 72 participants from two different classes. The research lasted 10 weeks. It used quantitative research tools, such as a pre-test, post-test, and questionnaire based on a Likert scale. Data analysis was performed in Microsoft Excel to calculate the mean, standard deviation, and p value. The research results showed that, through the implementation of IBL, students’ post-test results had an average score of 33.83, while through the implementation of a traditional method, the average score was 24.57 (p<0.001). Based on the research results, the implementation of IBL enabled students to have better learning outcomes than the traditional teaching and learning method. After implementing IBL, students were satisfied with the practice and developed their knowledge and skills. Overall, the use of IBL not only increased students’ learning outcomes but also helped them develop their experiment skills, collaboration, and responsibility for their work. |
Document Type: Original Article
Source: Volume 1, Number 1, March 2023
Download: FULL ARTICLE
