ការអនុវត្តវិធីសាស្ត្របង្រៀនគំរូ 5Es ដើម្បីជំរុញសកម្មភាពចូលរួម និងបង្កើនលទ្ធផលសិក្សារបស់សិស្សលើមុខវិជ្ជាជីវវិទ្យាក្នុងថ្នាក់ទី៧៖ ករណីមេរៀន «រុក្ខជាតិមានផ្កា»

ភន់ ស្រីលីន*  ហួ ឃីម  និង  ស្រៀង គឹមស្រ៊ន

ដេប៉ាតឺម៉ង់វិទ្យាសាស្រ្ដ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រាជធានីភ្នំពេញ​ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ phonsreylinn@gmail.com

Sreylin Phon*, Khim Hour, and Kimsron Srieng

Department of Science, Phnom Penh Teacher Education College, Phnom Penh, Cambodia

*Corresponding author: phonsreylinn@gmail.com

DOI: https://doi.org/10.62219/cjes.2024216

ទទួលបានអត្ថបទ៖ ១ កញ្ញា ២០២៣កែសម្រួល៖ ៩ ធ្នូ ២០២៣យល់ព្រមឱ្យបោះពុម្ព៖ ២៣ កុម្ភៈ ២០២៤
Received: 1 September 2023Revised: 9 December 2023Accepted: 23 February 2024
ក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា បានធ្វើកំណែទម្រង់លើកម្មវិធីបណ្ដុះបណ្ដាល និងវិធីសាស្ត្របង្រៀន ក្នុងគោលបំណងកសាងនូវឧត្តមភាពគុណវុឌ្ឍិគ្រូបង្រៀន ដែលត្រូវបានរៀបចំឡើងទៅតាមទស្សនៈ និងចក្ខុវិស័យ ថ្មី ដោយធ្វើការសំយោគចំណេះដឹងពីកម្រិតប្ល៊ូម (Bloom’s taxonomy) រួមជាមួយនឹងចំណេះដឹងខ្លឹមសារ។ វិធីសាស្រ្តថ្មីនៃកម្មវិធីបណ្តុះបណ្តាលត្រូវបានរួមបញ្ចូលជាមួយនឹងវិធីសាស្រ្តបង្រៀនបែបទំនើប ដែលប្រើប្រាស់យ៉ាងទូលំទូលាយក្នុងបរិបទតំបន់ និងពិភពលោក ដោយរួមបញ្ចូលគំនិតវិទ្យាសាស្ត្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។​ ការស្រាវជ្រាវនេះមានគោលបំណងសិក្សាស្វែងយល់ពីសកម្មភាពចូលរួម និងលទ្ធផលសិក្សារបស់សិស្សក្នុងមុខវិជ្ជាជីវវិទ្យាក្នុងថ្នាក់ទី៧ ពាក់ព័ន្ធនឹងករណីមេរៀន «រុក្ខជាតិមានផ្កា» ក្រោយអនុវត្តវិធីសាស្ត្របង្រៀនគំរូ 5Es (ទាក់ទាញចំណាប់អារម្មណ៍ រុករក ពន្យល់ ពង្រឹងបន្ថែម និងវាយតម្លៃ)។ វិធីសាស្ត្របង្រៀនគំរូ 5Es ជាវិធីសាស្ត្របង្រៀនមួយដ៏ល្អ ដែលរួមបញ្ចូលនូវទ្រឹស្ដីនៃការរៀនតាមទ្រឹស្ដីអប់រំស្ថាបនានិយម (Constructivism) ក្នុងគោលបំណងបង្កើនបំណិនសហការ ការស្រាវជ្រាវ និងការផ្សារភ្ជាប់ចំណេះដឹងដែលមានស្រាប់របស់សិស្ស ជាមួយចំណេះដឹងថ្មី ដែលបាននឹងកំពុងសិក្សារៀនសូត្រ។ ការស្រាវជ្រាវនេះបានជ្រើសរើសសំណាកចំនួន ៤៤នាក់ (ស្រី ១៥នាក់) ដែលសំណាកនេះ ត្រូវបានបែងចែកជាពីរក្រុម គឺក្រុមដែលអនុវត្តវិធីសាស្ត្របង្រៀនតាមបែបប្រពៃណី (traditional method ឬ TM) និងក្រុមអនុវត្តវិធីសាស្ត្របង្រៀនគំរូ 5Es។ ទិន្នន័យត្រូវបានប្រមូលតាមរយៈការធ្វើតេស្ដ (បុរេតេស្ដ និងតេស្ដបញ្ចប់) កម្រងសំណួរស្ទង់មតិ និងទម្រង់សង្កេតទៅលើសកម្មភាពចូលរួមសិក្សារៀនសូត្ររបស់សិស្ស។ ទិន្នន័យដែលប្រមូលរួច ត្រូវបានវិភាគតាមបែបបរិមាណវិស័យ ដោយ  ប្រើប្រាស់កម្មវិធី Microsoft Excel 2019។ លទ្ធផលនៃការសិក្សានេះបង្ហាញថា ៨៨,១% នៃសិស្សដែលចូលរួមសិក្សារៀនសូត្រ ដោយអនុវត្តវិធីសាស្ត្របង្រៀនគំរូ 5Es មានភាពសកម្ម ធៀបនឹងសិស្សចំនួន ២៣,៩៥% ដែលមានភាពសកម្ម ដោយអនុវត្តវិធីសាស្ត្របង្រៀនតាមបែបប្រពៃណី។ លើសពីនេះ សិស្សដែលប្រើវិធីសាស្ត្រគំរូ 5Es ទទួលបានពិន្ទុមធ្យម ២៦,៥% ខ្ពស់ជាងសិស្សដែលប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបប្រពៃណី ដែលទទួលពិន្ទុមធ្យមត្រឹមតែ ១៨,០២% (តម្លៃ  p  តូចជាង​ ០,០៥)។ លទ្ធផលនេះមានន័យថាការអនុវត្តវិធីសាស្ត្របង្រៀនគំរូ 5Es អាចធ្វើឱ្យសិស្សមានភាពសកម្មល្អ ឆាប់យល់ខ្លឹមសារមេរៀន ចំណេះដឹងលើការវិភាគសំណួរមានហេតុផលច្បាស់លាស់ បំណិនក្នុងការសហការមានការកើនឡើង និងលទ្ធផលសិក្សាបានប្រសើរឡើងផងដែរ។
ពាក្យគន្លឹះ៖ វិធីសាស្ត្របង្រៀនគំរូ 5Es  វិធីសាស្ត្របង្រៀនតាមបែបប្រពៃណី  លទ្ធផលសិក្សា  សកម្មភាពចូលរួមសិក្សារៀនសូត្រ
The Ministry of Education, Youth and Sport of Cambodia has reformed the training curriculum and teaching methods to enhance teacher qualifications by synthesizing Bloom’s taxonomy with content knowledge. The new approach to the training program has been integrated with modern teaching methods, which are widely used in regional and global contexts, by integrating scientific concepts and sustainable development goals. This study aimed to understand the participatory activities and learning outcomes of biology students in Grade 7 concerning a “Flowering Plants” lesson, using the 5Es model teaching method (engaging, exploring, explaining, elaborating, evaluating). The 5Es model is grounded in constructivism to enhance collaboration, research skills, and the application of prior knowledge to new learning. This study selected 44 students (15 females) who were divided into two groups: one using the traditional method (TM) and the other using the 5Es teaching method. Data were collected through pre-tests, post-tests, questionnaires, and observation forms and were analyzed quantitatively using Microsoft Excel 2019. The results showed that 88.1% of the students who participated in the 5Es model were active, compared to only 23.95% of those participating in the traditional method who were active. In addition, students participating in the 5Es method had a mean score of 26.5, which was significantly higher than those in the TM group with a mean score of 18.02 (p < 0.01). These findings indicated that the 5Es model could enhance student engagement, improve comprehension, promote analytical skills, enhance collaboration skills, and improve overall learning outcomes.
Keywords: 5Es Teaching Model; traditional teaching method; learning outcomes; participatory learning activities

Document Type: Original Article

Leave a Reply

Discover more from ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (ទ.ក.អ.ស.)

Subscribe now to keep reading and get access to the full archive.

Continue reading