ការប្រើប្រាស់ឧបករណ៍ពិសោធភ្ជាប់អិលអ៊ីឌី សម្រាប់ការអប់រំស្ទែមក្នុងកម្រិតវិទ្យាល័យ៖ ករណីសិក្សាមុខវិជ្ជាជីវវិទ្យា

ម៉ម ចាន់សៀន*  ផែន សារិត  អ៊ុំ ចាន់ចំណាន  ឈូក ណាស្រស់  និង  យុន គឹមរៀង

ផ្នែកវិទ្យាសាស្ត្រ វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ កម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖​ mam.chansean@nie.edu.kh

Chansean Mam*, Sarith Phen, Chanchamnan Um, Nasros Chhouk, and Kimrieng Yun

Science Division, National Institute of Education, Phnom Penh, Cambodia 

*Corresponding author: mam.chansean@nie.edu.kh

DOI: https://doi.org/10.62219/cjes.2024217

ទទួលបានអត្ថបទ៖ ២៤ វិច្ឆិកា ២០២៣កែសម្រួល៖ ២៦ ធ្នូ ២០២៣យល់ព្រមឱ្យបោះពុម្ព៖ ១២ កុម្ភៈ ២០២៤
Received: 24 November 2023Revised: 26 December 2023Accepted: 12 February 2024
ការអប់រំស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍ខ្លាំង សម្រាប់អ្នកអប់រំនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា បាននិងកំពុងគាំទ្រ និងជំរុញវឌ្ឍនភាពនៃការអប់រំស្ទែមនៅកម្ពុជាឱ្យកាន់តែមានភាពទូលាយជាងមុន។ ការស្រាវជ្រាវនេះ បង្ហាញពីរបៀបផលិតឧបករណ៍ពិសោធតាមលំនាំនៃការអប់រំស្ទែម ក្នុងគោលបំណងណែនាំពីវិធីសាស្រ្តបង្រៀនតាមបែបស្ទែម ក្នុងការបង្រៀនមុខវិជ្ជាជីវវិទ្យានៅកម្រិតវិទ្យាល័យ និងឈ្វេងយល់ពីសមត្ថភាព និងចំណាប់អារម្មណ៍របស់អ្នកចូលរួមអំពីការអប់រំស្ទែមតាមរយៈការប្រើប្រាស់ឧបករណ៍ពិសោធដែលភ្ជាប់អិលអ៊ីឌី (LED)។ ក្រុមអ្នកស្រាវជ្រាវបានអនុវត្តការស្រាវជ្រាវជាមួយគរុនិស្សិតកម្រិតឧត្តមបរិញ្ញាបត្រ+២ ឯកទេសជីវវិទ្យានៃវិទ្យាស្ថានជាតិអប់រំ និងសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ចំនួន៣ នៅក្នុងខេត្តកំពង់ធំ។ ការស្រាវជ្រាវនេះ បានបង្ហាញអំពីលំនាំនៃការបង្រៀនតាមបែបស្ទែមកម្រិត៣ យ៉ាងពេញលេញ។ លទ្ធផលស្រាវជ្រាវបានរកឃើញថា សមត្ថភាពយល់ដឹងរបស់អ្នកចូលរួមអំពីការអប់រំស្ទែមនៅមានកម្រិតទាបនៅឡើយ ទាក់ទងនឹងខ្លឹមសារក្នុងមុខវិជ្ជារូបវិទ្យាក្នុងការរៀបចំសៀគ្វីអគ្គិសនីសម្រាប់ផលិតឧបករណ៍ពិសោធ។ ចំណែកលទ្ធផលនៃខ្លឹមសារលើមុខវិជ្ជាគោល (ជីវវិទ្យា) អ្នកចូលរួមបានយល់ច្បាស់អំពីឥទ្ធិពលនៃជំហានរលកពន្លឺលើការលូតលាស់របស់កូនរុក្ខជាតិ ដោយកូនរុក្ខជាតិក្នុងទីងងឹតលូតវែងមិនសូវរឹងមាំល្អ កូនរុក្ខជាតិក្រោមពន្លឺពណ៌ខៀវមិនលូតវែង ប៉ុន្តែមានភាពរឹងមាំ និងមានស្លឹកធំល្អ កូនរុក្ខជាតិក្រោមពន្លឺពណ៌ក្រហមលូតលាស់មិនសូវល្អដោយមានស្លឹកតូច និងកូនរុក្ខជាតិលូតលាស់ល្អក្រោមពន្លឺព្រះអាទិត្យ។ ជារួម ការស្រាវជ្រាវនេះបានបង្ហាញនូវលំនាំនៃការបង្រៀនតាមបែបស្ទែមពេញលេញមួយ ដែលអាចអនុវត្តបានតាមវិទ្យាល័យនៅកម្ពុជា។ គ្រូបង្រៀនក៏អាចយកលំនាំនៃការបង្រៀននេះ ទៅអនុវត្តសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀតក្រៅពីជីវវិទ្យាផងដែរ។
ពាក្យគន្លឹះ៖ ការអប់រំស្ទែម  ពិសោធន៍ជីវវិទ្យា  ឧបករណ៍ពិសោធ  សៀគ្វីអគ្គិសនី  អិលអ៊ីឌី
Science, Technology, Engineering, and Math (STEM) has gained significant attraction among educators worldwide, including Cambodia. The Ministry of Education, Youth, and Sport​​ of Cambodia has shown great effort to inspire and motivate the advancement of STEM education in Cambodia. This research delves into the development of experimental equipment for STEM education and aims to introduce STEM teaching methodology in biology teaching at the high school level, evaluate learners’ capacity, and survey their impressions of STEM education using the LED-attached experimental tools. The research was conducted with Bachelor+2 student teachers specializing in biology at the National Institute of Education and 10th-grade students at three high schools in Kampong Thom province. STEM teaching at Level 3 was introduced and achieved in this study. The study indicated that learners’ understanding of STEM was limited, particularly in terms of physics concepts to independently design electrical circuits for constructing experimental tools. On the other hand, with the experimental results on the core subject (biology), the learners could understand well the effect of the light wavelengths on the growth of the seedlings, with the seedlings’ growth in the dark conditions being less healthy and elongated longer; the seedlings under blue light conditions did not elongate long but were healthy with big leaves; the seedlings under red light conditions did not grow well and had small leaves; and the seedlings under direct sunlight grew well. In conclusion, the study introduced a comprehensive STEM teaching model applicable to the high school level in Cambodia. This model can be effectively implemented in various science subjects beyond biology.
Keywords: STEM education; biology experiment; experimental equipment; electrical circuits; LED  

Document Type: Original Article

Leave a Reply

Discover more from ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (ទ.ក.អ.ស.)

Subscribe now to keep reading and get access to the full archive.

Continue reading