Professorial Titles in the Education Sector in Cambodia: Opportunities, Challenges, and Implications
ហេង គីមគង់១,២,* សល់ គឹមហុង២ និង ហេង គ្រេង១
១នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
២មហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ kimkongheng@gmail.com
Kimkong Heng1,* Koemhong Sol2, and Kreng Heng1
1Department of Research and Innovation, Ministry of Education, Youth and Sport, Phnom Penh, Cambodia
2Faculty of Education, Paññāsāstra University of Cambodia, Phnom Penh, Cambodia
*Corresponding author: kimkongheng@gmail.com
DOI: https://doi.org/10.62219/cjes.2024218
| ទទួលបានអត្ថបទ៖ ៦ មករា ២០២៤ | កែសម្រួល៖ ១០ កុម្ភៈ ២០២៤ | យល់ព្រមឱ្យបោះពុម្ព៖ ១១ មីនា ២០២៤ |
| Received: 6 January 2024 | Revised: 10 February 2024 | Accepted: 11 March 2024 |
មូលន័យសង្ខេប
| វិវេចនាអត្ថបទនេះ មានគោលបំណងពិនិត្យមើលកាលានុវត្តភាព ឬឱកាស និងបញ្ហាប្រឈមនានាទាក់ទងទៅនឹងការផ្តល់ឋានៈសាស្រ្តាចារ្យនៅក្នុងអនុវិស័យឧត្តមសិក្សានៅកម្ពុជា ដែលជាបាតុភូតថ្មីមួយដែលផ្តល់ក្តីសង្ឃឹមដល់ការអភិវឌ្ឍនៃការស្រាវជ្រាវនៅកម្ពុជា។ អត្ថបទនេះ ក៏មានគោលបំណងផ្តល់នូវអនុសាសន៍គោលនយោបាយ ដើម្បីដោះស្រាយ បញ្ហាប្រឈមនានាទាក់ទងនឹងការវិវត្តថ្មីនេះ។ ដោយប្រើប្រាស់ការវិភាគឯកសារ (document analysis) និងពឹងផ្អែកទៅលើបទពិសោធ ចំណេះដឹង និងជំនាញរបស់អ្នកស្រាវជ្រាវ ដែលធ្លាប់បានធ្វើការសិក្សាស្រាវជ្រាវអំពីអនុវិស័យឧត្តមសិក្សាកម្ពុជា អត្ថបទនេះពិភាក្សាអំពីឱកាសមួយចំនួនដែលទាក់ទងទៅនឹងការអនុវត្តប្រព័ន្ធផ្តល់ឋានៈសាស្រ្តាចារ្យនៅកម្ពុជា។ អត្ថបទនេះក៏រៀបរាប់អំពីបញ្ហាប្រឈមដែលអាចកើតមានឡើងទាក់ទងទៅនឹងការវិវត្តថ្មីនៃការតែងតាំងឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំនៅកម្ពុជាផងដែរ។ បន្ទាប់មក អត្ថបទនេះផ្តល់នូវអនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការផ្តល់ឋានៈសាស្រ្តាចារ្យនៅក្នុងវិស័យអប់រំនៅកម្ពុជា មុននឹងអត្ថបទនេះបញ្ចប់ជាមួយនឹងអនុសាសន៍មួយចំនួនសម្រាប់ការស្រាវជ្រាវនាពេលអនាគត។ |
Abstract
| This review article aims to examine the opportunities and challenges regarding the implementation of professorial titles in Cambodian higher education, a new phenomenon that gives hope to the development of academic research in Cambodia. It also aims to offer policy implications to address the challenges concerning this new development. Utilizing document analysis and drawing upon the experience, knowledge, and expertise of the researchers, who have conducted extensive research on Cambodian higher education, the article discusses a number of opportunities associated with the implementation of the academic ranking system in Cambodia. It also elaborates on the potential challenges concerning the new phenomenon of professorial appointments in the education sector in Cambodia. It then provides a set of policy implications to enhance the implementation of professorial titles in Cambodian higher education before concluding with recommendations for future research. |
Document Type: Review Article
Source: Volume 2, Number 1, March 2024
Download: FULL ARTICLE
