ហាន ឌីវីន១,* ហុង គឹមជាង២ និង ឈូក ច័ន្ទឆាយា៣
១នាយកដ្ឋានរដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
២វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រសួងអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា
៣នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ han.divin@nie.edu.kh
Divin Han1,*, Kimcheang Hong2 and Chanchhaya Chhouk3
1Department of Administration, Ministry of Education, Youth and Sport, Phnom Penh, Cambodia
2Kampong Speu Institute of Technology, Ministry of Education, Youth and Sport, Kampong Speu, Cambodia
3Department of Teacher Training, Ministry of Education, Youth and Sport, Phnom Penh, Cambodia
*Corresponding author: han.divin@nie.edu.kh
DOI: https://doi.org/10.62219/cjes.2025313
| ទទួលបានអត្ថបទ៖ ៤ ធ្នូ ២០២៤ | កែសម្រួល៖ ១៨ កុម្ភៈ ២០២៥ | ទទួលបានអត្ថបទ៖ ២៦ មីនា ២០២៥ |
| Received: 4 December 2024 | Revised: 18 February 2025 | Accepted: 26 March 2025 |
មូលន័យសង្ខេប
| ការអប់រំប្រកបដោយគុណភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពធនធានមនុស្ស ជាកត្តាកំណត់នៃសមត្ថភាពប្រទេសអភិវឌ្ឍន៍។ បុគ្គលិកអប់រំ គឺជាបេះដូងនៃប្រព័ន្ធអប់រំ និងតួអង្គដ៏សំខាន់បំផុតសម្រាប់ ភាពជោគជ័យ នៃការសិក្សារបស់សិស្សឱ្យទទួលបានលទ្ធផលសិក្សាខ្ពស់ លើសពីនេះទៀតបុគ្គលិកអប់រំក៏ជាអ្នកអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយអប់រំ និងអនុវត្តកម្មវិធីសិក្សានៅកម្រិតសាលារៀន។ ដោយមើលឃើញពីភាព ចាំបាច់ និងគុណតម្លៃរបស់បុគ្គលិកអប់រំ ទើបការស្រាវជ្រាវនេះ មានគោលបំណងសិក្សាពីតម្រូវការអាទិភាព នៃការគ្រប់គ្រង ធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស។ ការសិក្សានេះប្រើប្រាស់វិធីសាស្រ្តបរិមាណវិស័យ ដោយធ្វើការជ្រើសរើសសាលរៀនមធ្យមសិក្សាចំណេះទូទៅ ដែលកំពុងអនុវត្តកម្មវិធី គ្រប់គ្រងតាមសាលារៀន ហើយប្រើប្រាស់វិធីសាស្រ្តការជ្រើសរើសតាមចំណាត់ថ្នាក់ (Stratified Sampling) ដើម្បីធ្វើការ បែងចែកសាលារៀនជា ០៣ ប្រភេទ សាលារៀនប្រភេទធំ សាលារៀនប្រភេទមធ្យម និងសាលារៀនប្រភេទតូច ការបែងចែកនេះ ផ្អែកតាមចំនួនថ្នាក់រៀនរបស់សាលារៀននីមួយៗ។ ការជ្រើសរើសយកសាលារៀន ចំនួន ៣០ ដោយ ប្រើប្រាស់វិធីសាស្រ្តការជ្រើសរើសតាមការចៃដន្យ (Random Sampling) ក្នុងមួយប្រភេទសាលារៀនជ្រើសរើសយក ចំនួន ១០ សាលា។ ផ្អែកតាមតារាង Taro Yamane’s អ្នកចូលរួមផ្តល់ព័ត៌មានចំនួន ៣៥០ នាក់ ត្រូវបានជ្រើសតាម វិធីសាស្រ្តការជ្រើសរើសតាមការចៃដន្យ (Random Sampling) សម្រាប់ការប្រមូលទិន្នន័យបរិមាណវិស័យ។ ការប្រមូល ទិន្នន័យប្រើប្រាស់កម្រងសំណួរភ្លោះបង្កើតឡើងតាមមាត្រដ្ឋានលីហ្គើត (Likert scale)។ ការប្រមូលទិន្នន័យប្រើប្រាស់ ជំនួយការស្រាវជ្រាវ ចំនួន ០៥ នាក់ សម្រាប់ការបែងចែក និងប្រមូលកម្រងសំណួរ ដោយចុះធ្វើការប្រមូលទិន្នន័យ ផ្ទាល់ពីបុគ្គលិកអប់រំ និងរងចាំទទួលយកកម្រងសំណួរដែលបានបំពេញរួចរាល់ត្រឡប់មកវិញ។ ទិន្នន័យប្រមូលបាន ត្រូវ វិភាគដោយប្រើប្រាស់ស្ថិតិបែបពិពណ៌នា ដើម្បីបកស្រាយពី លំដាប់ថ្នាក់ ពិន្ទុមធ្យម និងកំណត់តម្លៃសន្ទស្សន៍តម្រូវការ អាទិភាព (PNI_modified) នៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ដើម្បី លើកកម្ពស់លទ្ធផលសិក្សាសិស្ស។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស មានតម្លៃសន្ទស្សន៍តម្រូវការអាទិភាព PNI_modified = ០,៥១២ ការអនុវត្តការងាររបស់ធនធានមនុស្ស មានតម្លៃសន្ទស្សន៍ តម្រូវការអាទិភាព PNI_modified = ០,៤៦៦ និងការរក្សាទុកធនធានមនុស្ស មានតម្លៃសន្ទស្សន៍តម្រូវការ អាទិភាពPNI_modified = ០,៤៧១។ ដូច្នេះតម្រូវការអាទិភាពនៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សា ចំណេះទូទៅ ដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស គឺអាទិភាពទី១ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស អាទិភាពទី២ ការរក្សាទុកធនធានមនុស្ស និងអាទិភាពទី៣ ការអនុវត្តការងាររបស់ធនធានមនុស្ស។ ផលទ្ធផលនៃការស្រាវជ្រាវនេះ បង្ហាញពីតម្រូវការចាំបាច់នៃការបង្កើតយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស មួយឱ្យបានសមស្រប និង គួរពិចារណាកែលម្អគោលការណ៍ស្តីពីការរក្សាទុកធនធានមនុស្ស ដើម្បីឱ្យមានភាពសមស្របទៅនឹងតម្រូវការគ្រប់គ្រង ធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ជាមួយគ្នានេះ ដែលគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យម សិក្សាចំណេះទូទៅ ដែលកំពុងអនុវត្តកម្មវិធីការគ្រប់គ្រងតាមសាលារៀន គួរតែយកចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្ត ការងាររបស់ធនធានមនុស្ស។ |
Abstract
| Quality education serves as the foundation for sustainable development, with the capacity of human resources being a critical determinant of a nation’s capabilities. Educational personnel are the cornerstone of the education system and the most vital component for students’ learning outcomes. Moreover, they are proficient executors of educational policies and curriculum within the school context. Recognizing the significance of educational personnel in enhancing student learning outcomes, this research aims to examine the priority needs of human resource management in the education sector at the general secondary education level. The research employed a Stratified Sampling technique, classifying schools into three categories based on classroom sizes: big, medium, and small. Thirty schools were chosen by a random sampling technique, with 10 schools from each group. A random sample of 350 individuals was selected for quantitative data gathering, as specified by Taro Yamane’s table. The Likert Scale was implemented in the design of a dual questionnaire for data collection. Data collection was facilitated by five research assistants, who distributed and collected questionnaires directly from educational personnel. They also monitored the return of completed questionnaires. The data were interpreted by using descriptive statistics, including rankings, mean scores, and the Priority Need Index (PNI_modified) for human resource management to enhance student learning outcomes in general secondary education. The research findings suggest that the priority need index (PNI_modified) for human resource capacity development is 0.512. The priority need index (PNI_modified) for human resource performance is 0.466. The priority need index (PNI_modified) for human resource retention is 0.471. Therefore, the essential priorities for human resource management in general secondary education aimed at enhancing student learning outcomes are as follows: the foremost priority is the development of human resource capacity, the second priority is the retention of human resources, and the third priority is the performance of human resources. This research highlights the necessity of formulating a suitable human resource capacity development strategy and recommends enhancements to human resource retention policies to align with the management requirements in general secondary education. Simultaneously, general secondary education institutions that implement school-based management programs ought to focus more on the performance of human resources. |
Document Type: Original Article
Source: Volume 3, Number 1, March 2025
Download: FULL ARTICLE
