The Practice of Student Services in Cambodia: A Case Study of Public Higher Education Institutions
មឿន ចន្ទ្រា ១,* សំ ច័ន្ទភិរុណ ២ និង ម៉ុក សារ៉ុម ៣
១សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
២ វិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
៣ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
* អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ moeurn.chantrea.rupp@moeys.gov.kh
Chantrea Moeurn1,*, Chanphirun Sam2 Sarom Mok 3
1Royal University of Phnom Penh, Phnom Penh, Cambodia
2Phnom Penh Teacher Education College, Phnom Penh, Cambodia
3Ministry of Education Youth and Sport, Phnom Penh, Cambodia
*Corresponding author: moeurn.chantrea.rupp@moeys.gov.kh
DOI: https://doi.org/10.62219/cjes.2025314
| ទទួលបានអត្ថបទ៖ ២៦ កញ្ញា ២០២៤ | កែសម្រួល៖ ២៥ កុម្ភៈ ២០២៥ | ទទួលបានអត្ថបទ៖ ២១ មីនា ២០២៥ |
| Received: 26 September 2024 | Revised: 25 February 2025 | Accepted: 21 March 2025 |
មូលន័យសង្ខេប
| សេវានិស្សិតត្រូវបានកំណត់ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការធានាគុណភាពអប់រំឧត្តមសិក្សា ដោយសារមុខងារ និងភារកិច្ចនៃសេវានេះ គឺមិនត្រឹមតែជួយគ្រឹះស្ថានឧត្តមសិក្សាឱ្យសម្រេចបេសកកម្មប៉ុណ្ណោះទេ ថែមទាំងជាចំណែកជួយឱ្យនិស្សិតទទួលបានជោគជ័យលើការសិក្សាបន្ថែមទៀត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង អាណាព្យាបាលបច្ចេកទេសបានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត យន្តការផ្តល់សេវា និងសកម្មភាពគាំទ្រផ្សេងៗជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាពសេវានិស្សិត។ ទន្ទឹមនេះ ការស្រាវជ្រាវជាច្រើនបានរកឃើញថាភាពជោគជ័យលើការសិក្សារបស់និស្សិតនៅគ្រឹះស្ថានឧត្តម គឺផ្អែកលើកត្តាសុខភាពល្អ ស្វ័យសិក្សា គោលដៅច្បាស់លាស់ ការប្រឹក្សាទាន់ពេល និងការលើកទឹកចិត្តជាដើម។ សារប្រយោជន៍នៃសេវានិស្សិតបានចូលរួមបង្កើនមូលធនមនុស្សសម្រាប់ប្រទេសជាតិ តែសេវានិស្សិតទាមទារជាចាំបាច់ឱ្យមានការចូលរួមជិតស្និទ្ធ ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចសហការស្អិតល្មួត។ ស្របជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាយកចិត្តទុកដាក់ខ្លាំងលើសេវានិស្សិតបានជួយបំពេញដល់តម្រូវការក្នុងការអភិវឌ្ឍ និងការសិក្សារបស់និស្សិត។ ជាពិសេសគ្រឹះស្ថានទទួលបានទំនុកចិត្តពីនិស្សិត និងភាគីពាក់ព័ន្ធកាន់តែខ្ពស់ និងឈានទៅទទួលបាននូវស្ថេរភាពហិរញ្ញវត្ថុ និងការទទួលស្គាល់គុណភាពនៅកម្រិតបន្ទាប់។ ប៉ុន្តែការអនុវត្តសេវានិស្សិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជាពុំទាន់មានការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយ និងពេញលេញនៅឡើយ។ ដោយសារសារប្រយោជន៍ និងភាពចាំបាច់នៃសេវានិស្សិតក្នុងគ្រឹះស្ថានឧត្តមសិក្សា គោលបំណងនៃការស្រាវជ្រាវគឺ ដើម្បីរកឱ្យឃើញពីស្ថានភាពអនុវត្តសេវានិស្សិតក្នុងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងអនុសាសន៍ក្នុងការពង្រឹងគុណភាពសេវានិស្សិត។ ការស្រាវជ្រាវបែបគុណវិស័យត្រូវបានជ្រើសរើស ដោយប្រើប្រាស់ការសម្ភាស ដែលមានមានអ្នកចូលរួមចំនួន ៣២ នាក់។ ការសម្ភាសនេះបានបែងចែកជាពីរគឺការសម្ភាសម្នាក់ទល់ម្នាក់ជាមួយអ្នកដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា។ ចំណែកការសម្ភាសជាក្រុមបានរៀបចំឡើងជាមួយនិស្សិត។ លទ្ធផលស្រាវជ្រាវបង្ហាញថា ការអនុវត្តសេវានិស្សិតនៅកម្ពុជាជួបបញ្ហាប្រឈមចំនួនពីរគឺកម្រិតក្រសួងអាណាព្យាបាលបច្ចេកទេស ដោយមានយន្តការវាយតម្លៃស្ម័គ្រចិត្ត និងការអនុវត្តលើការធ្វើប្រតិភូកម្មអំណាចមិនទាន់ពេញលេញ។ ចំណែកកម្រិតគ្រឹះស្ថានឧត្តមសិក្សាជួបប្រទះបញ្ហាដូចជាប្រព័ន្ធផ្តល់សេវា ធនធានមនុស្ស ការធ្វើទំនើបកម្មសេវា និងថវិកាទ្រទ្រង់។ បន្ថែមពីនេះ ការស្រាវជ្រាវក៏បានរកឃើញពីលក្ខណសម្បត្តិនៃសេវានិស្សិតត្រូវរួមមាន៖ រចនាសម្ព័ន្ធនិងធនធានមនុស្ស យន្តការច្រកចេញចូលតែមួយ ថវិកាទ្រទ្រង់ និងការចូលរួម។ ផ្អែកតាមលទ្ធផលស្រាវជ្រាវនេះ គ្រឹះស្ថានឧត្តមសិក្សាត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសេវានិស្សិត និងធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យាលើសេវានេះ ដើម្បីធានាដល់ស្ថេរភាពសុខភាពហិរញ្ញវត្ថុគ្រឹះស្ថាន និងទំនុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។ |
Abstract
| Student services are widely acknowledged as a cornerstone of higher education quality, playing a vital role in enabling institutions to achieve their strategic objectives and fostering student success. The Royal Government and relevant ministries have established formal policies and mechanisms, as well as support activities to strengthen student services in Cambodia. Research consistently highlights successful students demonstrating good health, effective self-study habits, clear goal-setting, timely access to guidance, and high motivation levels. Developing human capital that aligns with societal demands necessitates the active engagement of all stakeholders, strong commitment, and cohesive collaboration. Higher education institutions (HEIs) that prioritize robust student services contribute to cultivating human capital and addressing the diverse needs of their student populations. By doing so, they build trust among stakeholders and students, ultimately enhancing financial sustainability and positioning themselves for potential quality recognition and accreditation. This study examines the current state of student services in Cambodian higher education institutions and offers actionable recommendations for improving service quality. Using a qualitative research methodology, the study involved semi-structured interviews with a purposive sample of 32 participants, including senior management from relevant agencies and HEIs, as well as focus group discussions with students. The findings indicate that student services in Cambodian HEIs often receive insufficient attention due to systemic challenges. At the national level, voluntary evaluation practices and delegated responsibilities hinder progress, while institutional challenges include underdeveloped service systems, limited human resources, outdated practices, and constrained budgets. The study underscores the importance of implementing key measures for effective student services, such as well-structured human resources, integrated one-stop service models, sufficient budgetary support, and active stakeholder involvement. Modernizing student services through digital technology is strongly recommended to improve operational efficiency, ensure financial stability, and bolster stakeholder confidence. |
Document Type: Original Article
Source: Volume 3, Number 1, March 2025
Download: FULL ARTICLE
