ការប្រៀបធៀបមជ្ឈដ្ឋានបណ្ដុះខុសៗគ្នានៃផ្សិតមេដំបែ Saccharomyces cerevisiaeលើការលូតលាស់ និផលិតផលអាល់កុល

ហ៊ន មេតា,*  អិន សុខរ៉ា  វឹង ណាំរ៉ុង  វ៉ា ម៉ារាឌី  និង នី សុខហ៊ាន

ដេប៉ាតឺម៉ងវិស្វកម្មចំណីអាហារ មហាវិទ្យាល័យកសិ-ឧស្សាហកម្ម សាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ប្រទេសកម្ពុជា

ដេប៉ាតឺម៉ងវិទ្យាសាស្រ្តដី និងដំណាំ មហាវិទ្យាល័យក្សេត្រវិទ្យា សាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ប្រទេសកម្ពុជា

អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ rommeta1903@gamil.com

Meta Horn1 ,*, In Sokra2, Namrong Veung1, Marady Va1, and Sokheang Ny1

1Department of Food Science and Nutrition, Faculty of Agro-industry, University of Kratie, Cambodia

2Department of Soil and Crop production, Faculty of Agronomy, University of Kratie, Kratie, Cambodia

*Corresponding author: rommeta1903@gamil.com

DOI: https://doi.org/10.62219/cjes.2025316

ទទួលបានអត្ថបទ៖ ៦ មីនា ២០២៤កែសម្រួល៖ ៧ វិច្ឆិកា ២០២៤ទទួលបានអត្ថបទ៖ ១០ មីនា ២០២៥
Received: 6 March 2024Revised: 7 November 2024Accepted: 10 March 2025
ដំបែគឺជាផ្សិតឯកកោសិកាដែលលូតលាស់ល្អក្រោមលក្ខខណ្ឌសមស្រប។ ដំបែត្រូ​វបានគេប្រើប្រាស់យ៉ាងទូលំ​ទូលាយ​​ក្នុងការផលិតអាល់កុលក្នុងផលិតកម្មអាល់កុល និងកាបូនឌីអុកស៊ីតសម្រាប់ផលិតផល នំប៉័ង ស្រា និងផលិតផលជា​ច្រើនផ្សេងទៀត។ ទាំងនៅក្នុងសិប្បកម្ម និងឧស្សាហកម្ម ត្រូវធ្វើការជ្រើសរើសយកដំបែ និងវត្ថុធាតុដើមដែលសមស្រប​គឺចាំបាច់ណាស់ក្នុងការបង្កើនប្រាក់ចំណេញ ជាពិសេសនៅពេលពិចារណាទៅលើតម្លៃដែលមានប្រសិទ្ធភាព និងគ្រឿង​ផ្សំ​​ដែលអាចរកបាន។ ការសិក្សានេះមានគោលបំណងវាយតម្លៃពីឥទ្ធិពលនៃប្រភេទមជ្ឍដ្ធានបណ្ដុះផ្សេងៗគ្នាលើការ​លូតលាស់ផ្សិត និងការផលិតអេតាណុល ដើម្បីកាត់បន្ថយការចំណាយ និងសម្រួលដល់ការស្វែងរក​វត្ថុធាតុដើម​ក្នុងស្រុក។ ការពិសោធត្រូវបានធ្វើឡើងរយៈពេល ៣ ខែ ដោយប្រើប្រាស់វិធីសាស្រ្តឆូតជាជួ (Streak plate) និង ការត្រដូសពាសពេញផ្ទៃនៃចានប៉េទ្រី (Spread plate) ដើម្បីកំណត់ពីចំនួនកូឡូនី (Colony)។ មជ្ឈដ្ឋាន​បណ្ដុះដែលប្រៀបធៀបមាន៖ T1-PDA ទិញពីផ្សារ T2-PDA ប្រើប្រាស់គ្លុយកូស និង T3-PDA ប្រើប្រាស់ស៊ុចក្រូស។ ការបណ្ដុះ និងរាប់ចំនួនកូឡូនីត្រូវបានប្រើប្រាស់រយៈពេល ១ ខែ។ ការធ្វើល្បើងដោយប្រើប្រាស់​ដំបែបានពី​ការបណ្ដុះ​ត្រូវបានធ្វើឡើងដោយប្រើប្រាស់ស្ករស៊ុចក្រូស ៥% និងប្រើរយៈពេលអស់ ២ ខែ។ លទ្ធផលបានបង្ហាញថា បច្ច័យដែលប្រើប្រាស់មជ្ឈដ្ធានបណ្ដុះផ្ទុកស៊ុចក្រូស (T៣) មានចំនួនកូឡូនីខ្ពស់ជាងគេជាមធ្យម ៥០៥,៦៧ ± ៤,៩៣ CFU/៥០ μL។ ការវិភាគ One-way ANOVA បង្ហាញពីភាពខុសគ្នាទៅលើការលូតលាស់ (p<០,០១)។ ទោះយ៉ាងណាក្រោយដំណើរការល្បើង ការប្រើប្រាស់ស្ករស៊ុចក្រូស ទិន្នផលអាល់កុល កម្រិតជីវម៉ាសនៃបច្ច័យនីមួយៗ​ពុំមានភាព​ខុសគ្នាឡើយ (p>0,០៥)។ លើសពីនេះ បច្ច័យប្រើប្រាស់ស្ករស៊ុចក្រូស ជាបច្ច័យដែលប្រើប្រាស់ថ្លៃដើម​ទាបបំផុតដោយ​ចំណាយអស់ ១ ១០៥ រៀល/លីត្រ នៃអាហាររាវ។ សរុបមកការប្រើប្រាស់ស្ករស៊ុចក្រូសក្នុង​មជ្ឈដ្ឋានបណ្ដុះជាជម្រើស​ប្រសើបំផុតក្នុងការផលិតមេដំបែដោយវាផលិតនូវចំនួនកូឡូនី​ច្រើន ងាយស្រួលរក និងតម្លៃថោក។ ហេតុនេះមជ្ឈដ្ឋានបណ្ដុះប្រើប្រាស់ស្ករស៊ុចក្រូស ជាអាហារសមស្របសម្រាប់​ការប្រើប្រាស់​ក្នុងការផលិត​អាល់កុល​ក្នុងផ្នែកសិប្បកម្ម និងឧស្សាហកម្ម​ និងឧស្សាហកម្ម​នៃផលិត​ផល​អាល់កុល។
ពាក្យគន្លឹះ៖ មជ្ឈដ្ឋានបណ្ដុះ ការលូតលាស់ ផ្សិតមេដំបែ Saccharomyces cerevisiae
Yeast is a single-celled fungus that grows well under suitable conditions. It is widely used in the production of alcohol and carbon dioxide for bread, wine, and many other products. In both artisanal and industrial production, selecting the right yeast and raw materials is essential for maximizing profits, particularly when considering cost-effectiveness and the availability of ingredients. The purpose of this study was to evaluate the effects of different media on yeast growth and ethanol production to reduce costs and facilitate local sourcing. The experiments were conducted over a period of three months using the streak plate and spread plate methods to determine colony counts. The media compared were: T1 – PDA purchased from the market, T2 – PDA with glucose, and T3 – PDA with sucrose. Colony growth and counting were monitored for one month. The yeast fermentation experiment, using a 5% sugar solution, lasted for two months. The results showed that the sucrose-based medium (T3) produced the highest number of colonies, with an average of 505.67 ± 4.93 CFU/50 μL. One-way ANOVA analysis revealed significant differences in colony growth (p < 0.01). However, there were no significant differences in alcohol yield or biomass levels between the treatments (p > 0.05). Additionally, the sucrose-based medium had the lowest cost, at 1,105 riel per liter of liquid media. In conclusion, the use of sucrose in the growth medium is the best option for yeast production, as it yields a high number of colonies, is easy to source, and is inexpensive. Therefore, sucrose-based media are suitable for use in both artisanal and industrial alcohol production.
Keywords: Media; Growth, Yeast, Saccharomyces cerevisiae

Document Type: Original Article