តើកត្តាអ្វីខ្លះធ្វើឱ្យលទ្ធផលការសិក្សារបស់សិស្សខុសគ្នា? ការវិភាគទិន្នន័យរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី៦ នៅកម្ពុជា
តុល បញ្ញា១,* ហេង គ្រេង២ និង ឈិញ ស៊ីថា៣
១សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
២នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
៣ខុទ្ទកាល័យ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ tol.pagna@moeys.gov.kh
Pagna Tol1,*, Kreng Heng2, Sitha Chhinh3
1Royal University of Phnom Penh, Phnom Penh, Cambodia
2Department of Research and Innovation, Ministry of Education, Youth and Sport, Phnom Penh, Cambodia
3Cabinet, Ministry of Education, Youth and Sport, Phnom Penh, Cambodia
Corresponding author: tol.pagna@moeys.gov.kh
DOI: https://doi.org/10.62219/cjes.2025315
| ទទួលបានអត្ថបទ៖ ៧ កក្កដា ២០២៤ | កែសម្រួល៖ ៥ កុម្ភៈ ២០២៥ | ទទួលបានអត្ថបទ៖ ១៥ មីនា ២០២៥ |
| Received: 7 July 2024 | Revised: 5 February 2025 | Accepted: 15 March 2025 |
មូលន័យសង្ខេប
| អត្ថបទស្រាវជ្រាវនេះ រៀបចំឡើងដើម្បីពិនិត្យមើលកត្តាផ្សេងៗដែលធ្វើឱ្យសាលារៀនមួយចំនួននៅកម្ពុជាជាសាលារៀនដែលមានពិន្ទុទាប និងសាលារៀនមួយចំនួនជាសាលារៀនដែលមានពិន្ទុខ្ពស់។ ការស្រាវជ្រាវនេះ ប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបបរិមាណវិស័យ ដោយប្រើប្រាស់សំណុំទិន្នន័យសិស្សនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិថ្នាក់ទី៦ ក្នុងឆ្នាំ២០២១ និងប្រើប្រាស់ការវិភាគ Crosstab។ លទ្ធផលនៃការស្រាវជ្រាវនេះបង្ហាញថាមានអថេរមួយចំនួនដែលជះឥទ្ធិពលលើភាពខុសគ្នានៃពិន្ទុគណិតវិទ្យារវាងក្រុមសាលារៀនដែលមានពិន្ទុទាប និងក្រុមសាលារៀនដែលមានពិន្ទុខ្ពស់ រួមមាន អាយុសិស្ស ការរៀនថ្នាក់មត្តេយ្យ ការរៀនត្រួតថ្នាក់ អវត្តមានសិស្ស ឥរិយាបថចំពោះសាលារៀន ស្ថានភាពសេដ្ឋកិច្ច-សង្គម និង ការអប់រំនិងមុខរបររបស់ឪពុកម្តាយ។ បន្ថែមលើនេះ នៅក្នុងក្រុមសាលារៀនដែលមានពិន្ទុខ្ពស់មានសិស្សភាគច្រើនដែលគ្រប់អាយុ ធ្លាប់ចូលរៀនថ្នាក់ មត្តេយ្យ មានឥរិយាបថវិជ្ជមានចំពោះសាលារៀន មានឪពុកម្តាយបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់ទី៧ឡើងទៅ និងមានឪពុកម្តាយជាអ្នកលក់ដូរ មន្ត្រីរាជការ ឬបុគ្គលិកក្រុមហ៊ុន។ ចំណែកឯនៅក្នុងក្រុមសាលារៀនដែលមានពិន្ទុទាបមានសិស្សភាគច្រើនដែលអវត្តមានច្រើន ធ្លាប់រៀនត្រួតថ្នាក់ មានឪពុកម្តាយបានបញ្ចប់ការសិក្សាខ្ពស់បំផុតត្រឹមថ្នាក់ទី៦ និងមានឪពុកម្តាយជាកសិករ អ្នកនេសាទ ឬកម្មករ។ ការពិភាក្សាលទ្ធផលផ្អែកលើទ្រឹស្ដី និងការអនុវត្តជាក់ស្តែងត្រូវបានធ្វើដើម្បីជាមូលដ្ឋានសម្រាប់ផ្ដល់អនុសាសន៍ក្នុងការបង្រួមគម្លាតលទ្ធផល គណិតវិទ្យារវាងក្រុមសាលារៀនទំាងពីរ។ |
Abstract
| This study aims to identify the factors that distinguish low-performing schools from high-performing schools in mathematics in Cambodia. Using quantitative research, the study analyzed student data from the Grade 6 National Learning Assessment (NLA) in 2021 through crosstab analysis. The findings revealed several variables that significantly influenced students’ mathematics performance between low- and high-performing schools, including students’ age, preschool attendance, grade repetition, absenteeism, attitude toward school, social economic status and parents’ education and occupation. In addition, in high-performing schools, a greater proportion of students are of the appropriate age, have attended preschool, demonstrate a positive attitude toward school, and have parents with at least a 7th-grade education. Their parents are employed as salespeople, government officials, or company employees. In contrast, in low-performing schools, more students tend to be absent, repeat grades, and have parents who only completed 6th-grade. These parents are more likely to work as farmers, fishermen, or laborers. Practical and conceptual discussions were made to serve as the basis for recommendations to narrow the gap in mathematics performance between the two groups of schools. |
Document Type: Original Article
Source: Volume 3, Number 1, March 2025
Download: FULL ARTICLE
