តើពិន្ទុគណិតវិទ្យារបស់គរុសិស្សមានឥទ្ធិពលទៅលើទំនុកចិត្តក្នុងការបង្រៀនរបស់ពួកគេដែរឬទេ?

ហេ​ង សីហា*

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ខេត្តកំពង់ចាម ប្រទេសកម្ពុជា

អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ hengseiha2014@gmail.com

Seiha Heng*

Kampong Cham Regional Teacher Training Center, Kampong Cham, Cambodia

*Corresponding author: hengseiha2014@gmail.com

DOI: https://doi.org/10.62219/cjes.2025312

ទទួលបានអត្ថបទ៖ ២៥ តុលា ២០២៣កែសម្រួល៖ ២១ កុម្ភៈ ២០២៥ទទួលបានអត្ថបទ៖ ២៦ មីនា ២០២៥
Received: 25 October 2023Revised: 21 February 2025Accepted: 26 March 2025
ចំណេះដឹងខ្លឹមសារ (Content Knowledge ឬ​ CK) និងចំណេះដឹងខ្លឹមសារគរុកោសល្យ (Pedagogical Content Knowledge ឬ PCK) គឺជាកត្តាដែលមានឥទ្ធិពលដល់ការបង្រៀនរបស់គរុសិស្ស។ ការស្រាវជ្រាវនេះមានគោលបំណង (១) កំណត់អំពីចំណេះដឹងជាមូលដ្ឋានរបស់គរុសិស្សទៅលើចំណេះដឹងខ្លឹមសារគណិតវិទ្យា និងចំណេះដឹងខ្លឹមសារគរុកោសល្យ (២) កំណត់កម្រិតទំនុកចិត្តក្នុងការបង្រៀនខ្លឹមសារគណិតវិទ្យានៅកម្រិតអនុវិទ្យាល័យ និង (៣) វិភាគអំពីឥទ្ធិពលនៃពិន្ទុគណិតវិទ្យារបស់គរុសិស្សទៅលើទំនុកចិត្តក្នុងការបង្រៀនគណិតវិទ្យា។ ការស្រាវជ្រាវធ្វើឡើងតាមបែបបរិមាណវិស័យ និងប្រើប្រាស់ឧបករណ៍ស្រាវជ្រាវដូចជា កម្រងសំណួរតេស្ដ និងកម្រងសំណួរទាក់ទងនឹងទំនុកចិត្តក្នុងការបង្រៀន។ ទិន្នន័យត្រូវបានប្រមូលពី គរុសិស្សនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ រួមមាន មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម តាកែវ ព្រៃវែង និងខេត្តកណ្តាល ត្រូវយកទៅវិភាគដោយប្រើការវិភាគបែបពណ៌នា​ និងការវិភាគព្យាករណ៍។ លទ្ធផលនៃការវិភាគបានបង្ហាញថា គរុសិស្សមានចំណេះដឹងនៅទាបនៅឡើយ ហើយទំនុកចិត្តក្នុងការបង្រៀនរបស់ពួកគេមានកម្រិតមធ្យម។ ចំណេះដឹងខ្លឹមសារ (CK) មានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើចំណេះដឹងខ្លឹមសារគរុកោសល្យ (PCK)។ លើសពីនេះទៅទៀត ចំណេះដឹងខ្លឹមសារគរុកោសល្យពិតជាមាន ឥទ្ធិពលទៅលើទំនុកចិត្តក្នុងការបង្រៀន។ ទោះយ៉ាងណាក៏ដោយ ចំណេះដឹងខ្លឹមសារ មិនមានឥទ្ធិពលដោយផ្ទាល់ទៅលើទំនុកចិត្តក្នុងការបង្រៀនរបស់ពួកគេទេ។ ​ ការស្រាវជ្រាវនេះ  ផ្ដល់អនុសាសន៍ថា គ្រូឧទ្ទេសត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្រៀនគរុសិស្សទៅលើចំណេះដឹងខ្លឹមសារគរុកោសល្យ និងចំណេះដឹងខ្លឹមសារនៅកម្រិតមធ្យមសិក្សាបឋមភូមិ និងត្រូវផ្តល់ឱកាសឱ្យគរុសិស្សគ្រប់គ្នាបានអនុវត្តការបង្រៀនឱ្យបានច្រើនដង។
ពាក្យគន្លឹះ៖ ទំនុកចិត្តក្នុងការបង្រៀន ចំណេះដឹងខ្លឹមសារ ចំណេះដឹងខ្លឹមសារគរុកោសល្យ
Content Knowledge (CK) and Pedagogical Content Knowledge (PCK) are factors that influence pre-service teachers’ teaching practices. This research aims to (1) identify the foundational knowledge of pre-service teachers regarding mathematical content knowledge and pedagogical content knowledge, (2) determine their level of confidence in teaching mathematical content at the lower secondary level, and (3) analyze the influence of their mathematics scores on their confidence in teaching mathematics. Employing quantitative approach this study utilizes test questionnaires and confidence-related questionnaires in teaching to collect data. The collected data from pre-service teachers at four regional teacher training centers, including those in Kampong Cham, Takeo, Prey Veng, and Kandal provinces were analyzed descriptive and regression analysis. The results of the analysis indicate that pre-service teachers currently have low levels of content knowledge, and their confidence in teaching is at a moderate level. Content Knowledge (CK) has a significant influence on Pedagogical Content Knowledge (PCK). Furthermore, Pedagogical Content Knowledge has a significant effect on teaching confidence. However, Content Knowledge does not directly affect their confidence in teaching. This research suggests that instructors should place more emphasis on teaching PCK and CK at the secondary school level and provide pre-service teachers with ample opportunities for teaching practice.
Keywords: Confidence in Teaching; Content Knowledge; Pedagogical Content Knowledge

Document Type: Original Article