ប្រសិទ្ធិភាពនៃការប្រើប្រាស់ល្បាយប័រដូ និងម្សៅត្រៃកូដឺម៉ា ក្នុងការរារាំងជំងឺផ្សិតលើរបួសស្វាយចន្ទីក្រោយការកាត់មែក

ស្រ៊ុន សុម៉ាលី  និង  អិន សុខរ៉ា*

ដេប៉ាតឺម៉ងវិទ្យាសាស្រ្តដី និងដំណាំ មហាវិទ្យាល័យក្សេត្រវិទ្យា សាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ
ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ insokra@gamil.com

Somaly Srun and Sokra In*

Department of Soil and Crop production, Faculty of Agronomy, University of Kratie, Kratie, Cambodia*Corresponding author: insokra@gamil.com

DOI: https://doi.org/10.62219/cjes.2024226

ទទួលបានអត្ថបទ៖ ២៩ ធ្នូ ២០២៣កែសម្រួល៖ ២៧ ឧសភា ២០២៤យល់ព្រមឱ្យបោះពុម្ព៖ ២៨ សីហា ២០២៤
Received: 29 December 2023Revised: 27 May 2024Accepted: 28 August 2024
ដំណាំស្វាយចន្ទីជាដំណាំកសិឧស្សាហកម្មដែលមានការដាំដុះច្រើននៅប្រទេសកម្ពុជា។ ការដាំដុះដំណាំប្រភេទនេះ​ផ្តល់​ចំណូលខ្ពស់​សម្រាប់កសិករ។ លើសពីនេះ ការកាត់មែកស្វាយចន្ទី គឺជាវិធីសាស្រ្តមួយដែលធ្វើឱ្យស្វាយចន្ទីមាន​សុខភាពល្អ និងទទួលបានពន្លឺគ្រប់គ្រាន់។ ទោះយ៉ាងណា ការដាំដុះស្វាយចន្ទីជួបប្រទះនឹងកត្តាផ្សិតបង្កជំងឺ ជាពិសេសក្រោយការកាត់មែក ដែលបណ្ដាលឱ្យទិន្នផលធ្លាក់ចុះ និងបណ្តាលឱ្យកសិករមួយចំនួនធំបោះបង់ចោលការ​ដាំដុះស្វាយចន្ទី។ ការសិក្សានេះធ្វើឡើងក្នុងគោលបំណងកំណត់ពីប្រភេទផលិតផលជីវសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់​លើការការពារផ្សិតលើរបួសស្វាយចន្ទី។ ការពិសោធក្នុងការសិក្សានេះ ត្រូវបានបែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទី១ គឺជា​ការកំណត់​ពី​កម្រិត​បង្អាក់សកម្មភាពរបស់ផ្សិតជីវសាស្រ្ត Trichoderma asperellum ទៅលើផ្សិតបង្កជំងឺនៅ លើចានបណ្ដុះ Potato Dextrose Agar។ បន្ទាប់មក ផ្សិត T. asperellum ត្រូវបានផលិតជាម្សៅត្រៃកូដឺម៉ា (Trichoderma powder)។ ដំណាក់កាលទី២ ជាការប្រើប្រាស់ល្បាយប័រដូ (Bordeaux mixture) និងម្សៅត្រៃកូដឺម៉ា លើរបួសស្វាយចន្ទីដោយ​ប្រើប្រាស់​ប្លង់ពិសោធន៍ Completely Randomized Design។ ការពិសោធនេះមានបីបច្ច័យ គឺ៖​ T1  ជាការប្រើប្រាស់ល្បាយប័រដូ ១០%, T2 ជាការប្រើប្រាស់ម្សៅត្រៃកូដឺម៉ា ៤០%, និង T3 ជាការប្រើប្រាស់ម្សៅត្រៃកូដឺម៉ា ៥០%។ លទ្ធផលបានបង្ហាញថា ផ្សិតជីវសាស្រ្ត T. asperellum ​អាចបង្អាក់សកម្មភាពផ្សិត Rhizopus បាន ១០០% ក្នុងរយៈពេល៦ថ្ងៃ។ ចំពោះការផ្សះរបួសស្វាយចន្ទី បច្ច័យនីមួយៗមានភាពខុសគ្នាក្នុងកម្រិតជឿជាក់ ៩៩% (p<0,0១)។ បច្ច័យ T3 ដែលប្រើប្រាស់ម្សៅត្រៃកូដឺម៉ា ៥០% មានប្រសិទ្ធភាពខ្ពស់បំផុត ដោយអាច​ការពារ​ផ្សិតបង្កជំងឺបានរយៈពេល ៦០ថ្ងៃ និងពន្លឿនការផ្សះរបួសនៅរយៈពេល ៩០ថ្ងៃ មកត្រឹម ៣,៨៣ ± ៤,៤%។ ការប្រើ​ប្រាស់ម្សៅត្រៃកូដឺម៉ា អាចការពារពីពពួកផ្សិតដែលបង្កជំងឺហ្គូម៉ូស៊ីស (Gummosis) ផ្សិត Penicillium និងផ្សិត Rhizopus ។ សរុបមក ការប្រើប្រាស់ម្សៅត្រៃកូដឺម៉ាកម្រិត ៥០% មានប្រសិទ្ធភាពក្នុងការការពារ​ជំងឺផ្សិត និងបង្កើនល្បឿនផ្សះរបួស​ក្រោយការ​កាត់មែករបស់ស្វាយចន្ទី។
ពាក្យគន្លឹះ៖ ល្បាយប័រដូ ម្សៅត្រៃកូដឺម៉ា ជំងឺផ្សិត របួសស្វាយចន្ទី ការកាត់មែក
Cashew cultivation is an industrial agricultural crop widely grown in Cambodia, providing high income for farmers. Pruning cashew trees helps maintain their health and ensures adequate light exposure, but it also exposes them to fungal infections, leading to reduced yields and causing some farmers to abandon cultivation. This study aimed to identify effective biological products for protecting cashew wounds from fungal infections. It was conducted in two phases: the first phase determined the inhibitory effects of Trichoderma asperellum on pathogenic fungi grown on Poឋtato Dextrose Agar plates, after which T. asperellum was produced in powder form. The second phase applied Bordeaux mixture and Trichoderma powder to cashew wounds, using a Completely Randomized Design with three treatments such as T1: using 10% Bordeaux mixture, T2: using 40% Trichoderma powder, and T3: using 50% Trichoderma powder. Results showed that T. asperellum completely inhibited Rhizopus fungus within six days. In terms of wound healing, significant differences were found at a 99% confidence level (p<0.01), with T3 (50% Trichoderma powder) being the most effective, preventing fungal infection for up to 60 days and reducing the healing period from 90 to 3.83 ± 4.4%. The use of Trichoderma powder also protected against fungal diseases like gummosis, Penicillium, and Rhizopus, with 50% Trichoderma powder proving most effective in preventing fungal infections and speeding up wound healing after pruning.
Keywords: Bordeaux mixture; Trichoderma powder; fungal disease; cashew wound; pruning

Document Type: Original Article