ការបង្កើតរូបមន្តកម្រិតថ្នាក់នៃភាពអាចអានបានរបស់អត្ថបទអំណានជាភាសាខ្មែរការប្រើប្រាស់យុទ្ធវិធីបែងចែកក្រុមសិស្សនាំទៅរកភាពជោគជ័យនៃក្រុម  ដើម្បីបង្កើនបំណិនសហការ និងលទ្ធផលសិក្សារបស់សិស្សថ្នាក់បឋមសិក្សា ក្នុងមេរៀនធរណីមាត្រការបង្កើតរូបមន្តកម្រិតថ្នាក់នៃភាពអាចអានបានរបស់អត្ថបទអំណានជាភាសាខ្មែរ

The Application of Student Teams-Achievement Divisions to Enhance Elementary Students’ Collaboration Skills and Learning Outcome in Geometry Lessons

ផាត សុភាវចី *

វិទ្យាស្ថានគរុកោសល្យបាត់ដំបង ខេត្តបាត់ដំបង ប្រទេសកម្ពុជា

*​ អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ veakchey168@gmail.com​​

Sopheaveakchey​ Phat *

Battambang Teacher Education College, Battambang, Cambodia

* Corresponding author: veakchey168@gmail.com​​

DOI:https://doi.org/10.62219/cjes.2024224

ទទួលបានអត្ថបទ៖ ៦ កញ្ញា ២០២៣កែសម្រួល៖ ៤ ឧសភា ២០២៤ទទួលបានអត្ថបទ៖ ១៦ សីហា ២០២៤
Received: 6 September 2023Revised: 4 May 2024Accepted: 16 August 2024

មូលន័យសង្ខេប

បំណិនសតវត្សទី២១ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ដូចនេះ សិស្សគួរតែមានឱកាសអភិវឌ្ឍជំនាញទន់ទាំងនោះ។ ប្រសិនបើសិស្សរៀនជាក្រុម នោះទាមទារឱ្យមាននូវបំណិនសហការ​ ដើម្បីធ្វើការជាមួយមិត្តរួមក្រុមដែលមាន​លក្ខណៈសម្បត្តិ កម្រិតយល់ដឹង និងការគិតខុសគ្នា។ ការស្រាវជ្រាវនេះពិនិត្យផលជះនៃការអនុវត្តយុទ្ធវិធីបែងចែកក្រុមសិស្សនាំទៅរកភាពជោគជ័យនៃក្រុម (Student Teams-Achievement Divisions ឬ STAD) លើបំណិនសហការ និងលទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៥ ក្នុងមេរៀនធរណីមាត្រ។ ការស្រាវជ្រាវនេះ ជាការស្រាវជ្រាវបែបបរិមាណវិស័យដែលបកស្រាយទិន្នន័យតាមស្ថិតិពណ៌នា និងសន្និដ្ឋាន។ តំណាងគម្រូចំនួន ៤៨នាក់ត្រូវបានសង្កេតរយៈពេលបីជុំ។ ក្នុងមួយជុំមានបីជំនួបដែលពិនិត្យលើសកម្មភាពចំនួន៥ គឺភាពសកម្មរបស់សិស្សក្នុងក្រុមពីដើមដល់ចប់ ការចេះស្តាប់មតិយោបល់ ការហ៊ានបញ្ចេញមតិ ការលើកទឹកចិត្តមិត្តរួមក្រុម និងអាកប្បកិរិយាវិជ្ជមានក្នុងក្រុម។ បន្ថែមពីនេះ ការស្រាវជ្រាវនេះក៏ប្រើប្រាស់តេស្តខ្លីវាស់ស្ទង់សមត្ថភាពសិស្សក្នុងជុំនីមួយៗ និងធ្វើតេស្តចុងកាលធៀបនិងលក្ខណៈវិនិច្ឆ័យជោគជ័យ ៥០%។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញថាបំណិនសហការរបស់សិស្សមានការកើនឡើនជាលំដាប់ គ្រប់សកម្មភាពទាំង៥ (តម្លៃមធ្យម​នៃជុំទី១ = ៥,៤  ជុំទី២ = ៦,២ និងជុំទី៣ = ៧,៩)។ លទ្ធផលតេស្តបានបញ្ជាក់ពីភាពខុសគ្នារវាងពិន្ទុតេស្តចុងកាលសិស្ស​ (M = ៨,៤៦, SD = ១,៥៦, p<០,០0១) និងពិន្ទុមធ្យមនៃលក្ខណៈជោគជ័យ ៥០% (M = ៥)។​ សរុបមក បំណិនសហការ និងលទ្ធផលសិក្សារបស់សិស្សមានការកើនឡើង ហើយអ្វីដែលសំខាន់គឺសិស្សចេះទទួលយកភាពខុសគ្នាដោយប្រកាន់នូវអាកប្បកិរិយាវិជ្ជមាន ដោយរៀនរស់ជាមួយគ្នា និងចេះជួយគ្នាទៅវិញទៅមក ដើម្បីសម្រេចគោលដៅរួម។

ពាក្យគន្លឹះ៖ យុទ្ធវិធីបែងចែកក្រុម (STAD) បំណិនសហការ លទ្ធផលសិក្សា សិស្សថ្នាក់បឋមសិក្សា

Abstract

Twenty-first century skills are very important for daily life. Therefore, students should have the opportunity to develop those soft skills. In group learning, collaboration is required to work with teammates with different qualifications, levels of understanding, and ways of thinking. This research investigates the impact of collaboration skills, with a focus on the impact of the Student Teams-Achievement Divisions (STAD) strategy on fifth-grade students’ collaboration skills and learning outcomes in geometry. This research used quantitative methods​ and analyzed data using descriptive and inferential statistics. A sample of 48 students was observed three times. In each instructional cycle, there were three meetings focusing on five activities such as task focus, group idea listening, participation in discussions, motivating others, and positive group attitudes. Moreover, the research also used tests to evaluate students’ learning outcome in every circle and used a post-test to compare with competence criteria of 50%. The results indicated that students’ collaboration skills gradually improved in all the five activities​ (Mean of circle 1 = 5.4, circle 2 = 6.2, and circle 3 = 7.9). The one-sample t-test showed a significant difference between the post-test score (M = 8.46, SD =1.56, p < 0.001) and the competence criteria of 50%​ (M = 5). Overall, students’ collaboration skills and learning outcomes have improved; more importantly, students have developed the ability to embrace differences by adopting a positive attitude, learning to coexist, and supporting one another in achieving common goals.

Keywords: Student Teams-Achievement Divisions (STAD); collaboration skills; learning outcome; elementary students

Document Type: Original Article

Source: Volume 2, Number 2, September 2024

Download: FULL ARTICLE

Share this:

Like this:

ចំណាត់​ក្រុម:Uncategorized.

ការ​នាំទិស​ប្រកាស

យុទ្ធសាស្ត្រក្នុងការជំរុញការស្រាវជ្រាវនៅឧត្តមសិក្សាកម្ពុជា