ករណីជំងឺគីស្តចុងអង្ករ (Cysticercosis)នៅក្នុងប្រព័ន្ធនៃការចិញ្ចឹមជ្រូកបែបបុរាណនៅខេត្តភាគខាងជើងនៃប្រទេសកម្ពុជា

ស៊ា បូរិន១,*  កែវ សាធ  ធឹង គុជ និង  វ៉ិន វុត្តី

មហាវិទ្យាល័យផលិតកម្មសត្វ និងវេជ្ជសាស្រ្តសត្វ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប រាជធានីភ្នំពេញ ប្រទេសកម្ពុជា

មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ សាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា

វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព និងផលិតកម្មសត្វ អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ borin_sear2007@yahoo.com

Borin Sear1,*, Sath Keo2, Kouch Theng2, and  Vutey Venn3

1Faculty of Animal Production and Veterinary Medicine, Prek Leap National Institute of Agriculture, Phnom Penh, Cambodia

2Faculty of Veterinary Medicine, Royal University of Agriculture, Phnom Penh, Cambodia

3National Animal Health and Production Research Institute, General Directorate of Animal Health and Production, Ministry of Agriculture, Forestry and Fisheries, Phnom Penh, Cambodia

*Corresponding author: borin_sear2007@yahoo.com

DOI: https://doi.org/10.62219/cjes.2024227

ទទួលបានអត្ថបទ៖ ២០ កញ្ញា ២០២៣កែសម្រួល៖ ២១ ឧសភា ២០២៤យល់ព្រមឱ្យបោះពុម្ព៖ ៥ សីហា ២០២៤
Received: 20 September 2023Revised: 21 May 2024Accepted: 5 August 2024
គោលបំណងនៃការសិក្សានេះ គឺដើម្បីស្វែងយល់អំពីកម្រិតរាលដាលនៃជំងឺគីស្ត ចុងអង្ករ (Cysticercosis)នៅក្នុងចំណោមសត្វជ្រូករបស់ប្រជាកសិករដែលត្រូវបានចិញ្ចឹមជាលក្ខណៈគ្រួសារខ្នាតតូច ដោយប្រើប្រាស់វិធីសាស្រ្ត ELISA នៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ កសិករម្ចាស់សត្វជ្រូកចំនួន ៦៥គ្រួសារ និងវត្ថុសំណាកឈាមជ្រូកចំនួន ១១៦សំណាកត្រូវបានប្រមូល ចេញពីសត្វជ្រូកដែលត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាសង្កេតដោយប្រើប្រាស់បញ្ជីសំណួរ និងការសង្កេតអំពី វិធីសាស្រ្តនៃការចិញ្ចឹមសត្វជ្រូក។ ជាលទ្ធផល ក្នុងចំណោមជ្រូកចំនួន ១១៦ក្បាល មានវត្តមានអង់ទីហ្សែនជំងឺគីស្តចុងអង្ករចំនួន ១៦ក្បាល ស្មើនឹង​១៣,៧៩%។ ក្នុងនោះក៏មានករណីសង្ស័យចំនួន ៦សំណាក ស្មើនឹង ៥,១៧% ក្នុងខេត្តព្រះវិហារផងដែរ។ ចំណែកឯខេត្តស្ទឹងត្រែងមិនមានករណីនៃការឆ្លងជំងឺចុងអង្ករដែលត្រូវបានរកឃើញនៅក្នុងការសិក្សានេះទេ។ លទ្ធផលវិភាគលើបញ្ជីសំណួរបានបង្ហាញនូវចំណុចខ្វះខាតជាច្រើនដែលបានអនុវត្តដោយប្រជាកសិករចិញ្ចឹម សត្វនៅក្នុងខេត្តដែលត្រូវបានជ្រើសរើសសម្រាប់សិក្សា។ ក្នុងនោះវិធីសាស្រ្តនៃការចិញ្ចឹមសត្វរបស់កសិករ (p<0.01) រដូវកាលនៃការចិញ្ចឹមសត្វជ្រូកដោយប្រលែងសេរី (p<0.01) មជ្ឈដ្ឋានជុំវិញទីកន្លែងចិញ្ចឹមសត្វ ជ្រូក (p<0.05) ការពិឃាតសត្វជ្រូកសម្រាប់បរិភោគនៅផ្ទះខ្លួនឯង (p<0.01) ការប៉ះពាល់ផ្ទាល់រវាងសត្វជ្រូកនឹងបង្គន់អនាម័យ (p<0.01) គឺសុទ្ធតែត្រូវបានរកឃើញថាមានជាប់ទាក់ទងទៅនឹងហានិភ័យនៃការឆ្លងជំងឺគីស្តចុងអង្ករ។ ក្នុងនោះផងដែរ កត្កាពិឃាតសត្វជ្រូកសម្រាប់លក់នៅផ្ទះមានហានិភ័យខ្ពស់ក្នុងការចម្លងនូវជំងឺគីស្តចុងអង្ករជាងគេ (OR = ១៤,២១, ៩៥% CI = ៣,០៤–៦៦,២០) បន្ទាប់មកគឺកត្តាប៉ះពាល់រវាងសត្វជ្រូក និងបង្គន់អនាម័យ (OR = ៨,១១, ៩៥% CI = ២,៤០–២៧,៣០), រដូវកាលនៃការប្រលែងសត្វជ្រូក (OR = ៦,៤៦, ៩៥% CI = ១,៣៩–២៩,៩), កត្តាបរិស្ថាន និងមជ្ឈដ្ឋានជុំវិញការចិញ្ចឹមសត្វ (OR = ២,៦៦, ៩៥% CI = ០,៨០–៨,៨១), និងកត្តាបង្ករហានិភ័យដែលអាចបង្កជំងឺគីស្តចុងអង្ករកម្រិតទាប គឺទម្រង់នៃការចិញ្ចឹមសត្វរបស់គ្រួសារកសិករ (OR = ០,០៨, ៩៥% CI = ០,០២–០,៣០)។ ភេទ អាយុ និងពូជជ្រូក ហាក់ដូចជាមិនមាន ឥទ្ធិពលទៅការលើឆ្លងនៃជំងឺគីស្តចុងអង្ករនោះទេ។ ក្នុងការសិក្សានេះ ប្រភេទបង្គន់អនាម័យមិនមានឥទ្ធិពលអ្វីដែលគួរឱ្យកត់សម្គាល់ដល់ការបង្ករជំងឺគីស្តចុងអង្ករទេ ប៉ុន្តែលទ្ធភាពនៃការប៉ះពាល់ដោយផ្ទាល់ រវាងសត្វជ្រូកជាមួយបង្គន់អនាម័យរបស់មនុស្សបង្ហាញនូវហានិភ័យខ្ពស់គួរឱ្យកត់សម្គាល់ដល់ការឆ្លងនូវជំងឺគីស្តចុងអង្ករ ដែលបង្កឡើងដោយ T.Solium។ ដូច្នេះ កម្រិតរាលដាលនៃជំងឺគីស្តចុងអង្ករនៅលើសត្វជ្រូកត្រូវបានរកឃើញមាននៅតាមបណ្តាខេត្តភាគខាងជើងនៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះវិហារ ដែលអាចឱ្យយើងដឹងអំពីលទ្ធភាពរាលដាលនៃជំងឺគីស្តចុងអង្ករកាន់តែច្បាស់ ដើម្បីចាត់ជាវិធានការការពារផ្សេងៗ។
ពាក្យគន្លឹះ៖  សុវត្ថិភាពចំណីអាហារ, អត្រារាលដាល, ប្រព័ន្ធចិញ្ចឹមសត្វ, តេនញ៉ាសូល្យូម, ជំងឺឆ្លងពីសត្វទៅមនុស្ស
The objectives of this study were to determine prevalence of T. solium cysticercosis in pigs as well as to determine additional occurrence by using commercial ELISA-based test kits and investigate husbandry practices and knowledge of the disease among livestock raisers in the northern provinces of Cambodia, specifically in Preah Vihear and Stung Treng provinces. The study involved 65 families for interviews and 116 pig serum samples collected for porcine cysticercosis using list of questionnaires among pig smallholders. Out of the 116 pigs diagnosed in the laboratory, 16 (13.79 %) were found sero-positive for Taenia antigens by Ag-ELISA, and six sera (5.17%) were suspected to be positive. All of the seropositive samples were from Preah Vihear province. No sero-positive samples were found from Stung Treng province. The questionnaire survey revealed poor pig husbandry practiced by pig farmers in the selected provinces. Seropositivity was associated with the type of pig raising systems (p<0.01), season of pig free rang practices (p<0.01), the environment of pig pen (p<0.05), slaughter for family consumption (p<0.01), possible contact between animal and human toilets (p<0.01), and among of these, ​case of the pigs slaughter at home (OR = 14.21, 95% CI = 3.04–66,20) was a high risk factors associated with cysticercosis infection, followed by the contact between pig and human faces (OR = 8.11, 95% CI = 2.40–27.30), season of free-range (OR = 6.46, 95% CI = 1.39–29.9), raising environment (OR = 2.66, 95% CI = 0.80–8.81) and low risk factors for raising systems (OR = 0.08, 95% CI = 0.02–0.30). However, sex, age, and breed were not found to be significantly associated with infection of porcine cysticercosis. The pig husbandry system, free ranging practices, contacting of animal to human faces, living environment, and kitchen waste feeding practices were found to be contributing to the maintenance and spreading of the parasite, T. solium. Therefore, the study found that porcine cysticercosis is still prevalent in some rural districts of Cambodia. These findings have contributed to a better understanding of the epidemiology of the porcine cysticercosis.
Keywords: Food safety, prevalence, production system, Cysticercosis (Tenia Solium), Zoonosis

Document Type: Original Article