ក្របខ័ណ្ឌទស្សនាទាន នៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ៖ ទស្សនៈរបស់អ្នកជំនាញអប់រំ

ហាន ឌីវីន,*  ហុង គឹមជាង  និង  ឈូក ច័ន្ទឆាយា

នាយកដ្ឋានរដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ក្រសួងអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា

នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ han.divin@nie.edu.kh

Divin Han1,*, Kimcheang Hong2, and Chanchhaya Chhouk3

1Department of Administration, Ministry of Education, Youth and Sport, Phnom Penh, Cambodia

2Kampong Speu Institute of Technology, Ministry of Education, Youth and Sport, Kampong Speu, Cambodia

3Department of Teacher Training, Ministry of Education, Youth and Sport, Phnom Penh, Cambodia

*Corresponding author: han.divin@nie.edu.kh

DOI: https://doi.org/10.62219/cjes.2024215

ទទួលបានអត្ថបទ៖ ៤ តុលា ២០២៣កែសម្រួល៖ ១ វិច្ឆិកា ២០២៣យល់ព្រមឱ្យបោះពុម្ព៖ ១៩ មីនា ២០២៤
Received: 4 October 2023Revised: 1 November 2023Accepted: 19 March 2024
ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅក្នុងប្រទេសកម្ពុជា មានសារៈសំខាន់ ខ្លាំងណាស់ ដែលត្រូវការការអភិវឌ្ឍក្របខ័ណ្ឌទស្សនាទានមួយច្បាស់លាស់ និងស្របទៅនឹងការរីកចម្រើនរបស់ ប្រទេសជាតិ។ បុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់បំផុតសម្រាប់ភាពជោគជ័យនៃការសិក្សារបស់សិស្ស និងជួយឱ្យសិស្ស ទទួលបានលទ្ធផលសិក្សាខ្ពស់។ បុគ្គលិកអប់រំ ក៏ជាតួអង្គអ្នកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយអប់រំ និង វិធីសិក្សានៅកម្រិតសាលារៀន។ ដោយសារគុណភាពអប់រំមិនអាចលើសពីគុណភាពបុគ្គលិកអប់រំបាន គុណភាពរបស់បុគ្គលិកអប់រំ ជាកត្តាកំណត់នៃគុណភាពអប់រំ។ ដូច្នេះ ការស្រាវជ្រាវនេះមានគោលបំណងសិក្សាពីក្របខ័ណ្ឌទស្សនាទាននៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ដោយធ្វើការសិក្សាអំពីគំនិត គំរូ ទ្រឹស្តី អត្ថបទសិក្សា ឯកសារស្រាវជ្រាវពាក់ព័ន្ធ និងទស្សនៈរបស់អ្នកជំនាញអប់រំ។ សំណាកដែលប្រើប្រាស់ក្នុងការ ស្រាវជ្រាវនេះ គឺអ្នកជំនាញអប់រំចំនួន ៥រូប ដែលមានចំណេះដឹង សមត្ថភាព និងបទពិសោធខ្ពស់ និងកំពុងបំពេញការងារជាអ្នកគ្រប់គ្រងអង្គភាពនានារបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងប្រទេសកម្ពុជា។ ការប្រមូលទិន្នន័យ ត្រូវបានធ្វើឡើងដោយការស្នើសុំឱ្យអ្នកជំនាញវាយតម្លៃលើសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាន ដោយប្រើប្រាស់ទម្រង់វាយតម្លៃភាពសមស្របនៃខ្លឹមសារ (Item-Objective Congruence ឬ IOC)។ ទិន្នន័យដែលទទួលបានត្រូវបានវិភាគ និងបកស្រាយតាមស្ថិតិបែបពណ៌នា ដោយកំណត់ភាគរយ និងតម្លៃមធ្យមភាគ។ លទ្ធផលបានបង្ហាញថាក្របខ័ណ្ឌទស្សនាទាននៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ទទួលបានលទ្ធផលនៃការវាយតម្លៃភាពសមស្របនៃខ្លឹមសារ  ពីអ្នកជំនាញអប់រំ ក្នុងពិន្ទុមធ្យម ០,៩៣ ស្មើនឹង ៩៦,៦៧%។ ក្របខ័ណ្ឌទស្សនាទាននេះ មានសមាសភាពចំនួន ៣៖ (១) ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស (ក. ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និង ខ. ការអភិវឌ្ឍ   វិជ្ជាជីវៈ) (២) ការអនុវត្តការងាររបស់ធនធានមនុស្ស (ក. ការវាយតម្លៃការអនុវត្តការងារ និង ខ. ការពណ៌នាមុខតំណែង) និង (៣)​ ការរក្សាទុកធនធានមនុស្ស (ក. ការផ្តល់រង្វាន់​ និង ខ. ការអភិវឌ្ឍគន្លងអាជីព)។ សមាសភាពរងចំនួន ៥ ក្នុងចំណោមសមាសភាពរងចំនួន ៦ ទទួលបានការវាយតម្លៃភាពសមស្របនៃខ្លឹមសារពីអ្នកជំនាញអប់រំ ក្នុងពិន្ទុមធ្យម ១,០០ ស្មើនឹង ១០០%។ លើកលែងតែសមាសភាពរងទាក់ទងការពណ៌នាមុខតំណែង ដែលទទួលបានពិន្ទុមធ្យម ០,៦០ ស្មើនឹង ៨០%។ ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ការរៀបចំក្របខណ្ឌទស្សនាទាននៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ នៅកម្រិតមធ្យមសិក្សាចំណេះទូទៅ ជាការចាំបាច់សម្រាប់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការវាយតម្លៃការអនុវត្តការងាររបស់ធនធានមនុស្ស និងការរក្សាទុកធនធានមនុស្ស។
ពាក្យគន្លឹះ៖ ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ  ការអប់រំមធ្យមសិក្សា  ការអប់រំចំណេះទូទៅ  ក្របខ័ណ្ឌទស្សនាទាន
Human resource management at the secondary level in the education sector is crucial, which inevitably requires the development of a significant conceptual framework that is consistent with the development of the nation. Educational personnel, both teaching staff and non-teaching staff, are the most important actors in supporting students or learners to achieve higher academic achievement. Consequently, educational personnel are also the main actors who play crucial roles in implementing educational policies and illustrating the national curriculum and other curricula at school levels. Inevitably, as the quality of education cannot exceed the quality of educational personnel, the quality of educational staff is a determining factor in the quality of education. Therefore, this research aims to study the conceptual framework of human resource management in education at the secondary education level by studying the concepts,​ models, theories, articles, other relevant research documents, and views of educational experts. Five educational experts who have high knowledge and significant experience and are working as managers in various entities in the Ministry of Education, Youth and Sport are selected as the sample for data collection in this research. Data collection has been done by requesting and seeking comments and evaluation from those five educational experts on the draft conceptual framework, which was developed by utilizing the Item-Objective Congruence (IOC) form. Hence, the data are analyzed and presented using descriptive statistics which determine the percentage and the mean value. As a result, the analytical evaluation shows that the conceptual framework of human resource management at the secondary education level in the education sector is appropriate, as indicated by the average score of 0.93, which is approximately equal to 96.67%. This conceptual framework consists of three components: (1) human resource capacity development (a. professional standards for teachers and a. professional development) (2) human resource performance (a. performance evaluation b. job descriptions) and (3) human resource conservation (a. rewards and career development). Simultaneously, five out of six sub-components have also received an evaluation value of appropriateness with an average score of 1.00, which is equal to 100%, except one of the sub-components related to the description of positions, which receives an average score of 0.60, equal to 80%. Based on the results of this analytical research, it is necessary to develop a conceptual framework and development strategies for human resource management at the secondary education level in the education sector to ensure the development of human resource capacity, staff performance evaluation, and human resources maintenance.
Keywords: Human resource management in education; secondary education; general education; conceptual framework

Document Type: Original Article