បញ្ហាប្រឈមក្នុងការអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិរបស់គរុសិស្សនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម

លី ពិសិដ្ឋ,*  ឈិញ ស៊ីថា  និង  ហេង គីមគង់

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ខេត្តកំពង់ចាម ប្រទេសកម្ពុជា

សង្កប្ប អនុវត្តន៍ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ ly.piseth.rttc@moeys.gov.kh

Piseth Ly1,*, Sitha Chhinh2, and Kimkong Heng3

1Kampong Cham Regional Teacher Training Center, Kampong Cham, Cambodia

2Sangapac Anuwat, Phnom Penh, Cambodia

3Department of Research and Innovation, Ministry of Education, Youth and Sport, Phnom Penh, Cambodia

*Corresponding author: ly.piseth.rttc@moeys.gov.kh

DOI: https://doi.org/10.62219/cjes.2024212

ទទួលបានអត្ថបទ៖ ១៧ មីនា ២០២៣កែសម្រួល៖ ១០ តុលា ២០២៣យល់ព្រមឱ្យបោះពុម្ព៖ ២០ កុម្ភៈ ២០២៤
Received: 17 March 2023Revised: 10 October 2023Accepted: 20 February 2024
ការបណ្ដុះបណ្ដាលគ្រូបង្រៀនមានច្រើនដំណាក់កាល។ ការអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិ (teaching practicum) គឺជាដំណាក់កាលមួយដ៏សំខាន់សម្រាប់គរុសិស្សដែលនឹងក្លាយជាគ្រូបង្រៀន។ ការស្រាវជ្រាវនេះមាន គោលបំណងស្វែងរកបញ្ហាប្រឈមនានាទាក់ទងទៅនឹងការអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិរបស់គរុសិស្ស ដែលសិក្សានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ស្ថិតក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ការស្រាវជ្រាវនេះបានប្រើប្រាស់វិធីសាស្ត្រវិភាគតាមប្រធានបទ (thematic analysis) ដោយវិភាគសំណេរឆ្លុះបញ្ចាំងអំពីការចុះកម្មសិក្សាគរុកោសល្យប្រតិបត្តិរបស់គរុសិស្ស ដែលមានឯកទេសចំនួនពីរផ្សេងគ្នា (ឯកទេសគណិតវិទ្យា-រូបវិទ្យា និងឯកទេសរូបវិទ្យា-គីមីវិទ្យា) ចំនួន ១៥នាក់ (ស្រីចំនួន ៨នាក់) នៅក្នុងឆ្នាំទី២ ឆមាសទី១ នៃឆ្នាំសិក្សា២០១៩–២០២០។ ការប្រមូល និងរៀបចំទិន្នន័យសម្រាប់ការស្រាវជ្រាវនេះ មានរយៈពេលមួយខែ ចាប់ពីចុងខែមីនា រហូតដល់ចុងខែមេសា ឆ្នាំ២០២០។ ការសិក្សានេះបានរកឃើញនូវបញ្ហាប្រឈមធំៗចំនួន ៣ប្រភេទ ដែលបានកើតមានក្នុងអំឡុងពេលដែល   គរុសិស្សអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិ គឺបញ្ហាទាក់ទងនឹងចំណេះដឹងគរុកោសល្យនៃការបង្រៀន បញ្ហាចំណេះដឹងមុខវិជ្ជាឯកទេស និងបញ្ហាកង្វះខាតការគាំទ្របច្ចេកទេសពីសំណាក់គ្រូដឹកនាំ និងគ្រូសហការ។ ការសិក្សានេះក៏ផ្ដល់ការពិភាក្សាលម្អិតអំពីបញ្ហាប្រឈមនីមួយៗ និងលើកឡើងអនុសាសន៍មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តកម្មសិក្សាគរុកោសល្យប្រតិបត្តិនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ក៏ដូចជាមជ្ឈមណ្ឌលគរុកោសល្យផ្សេងទៀតក្នុងប្រទេសកម្ពុជា។
ពាក្យគន្លឹះ៖ កម្មសិក្សាគរុកោសល្យប្រតិបត្តិ  គរុសិស្ស  បញ្ហាប្រឈម  មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ប្រទេសកម្ពុជា
There are many stages in the process of teacher training. The implementation of the teaching practicum is one of the very important stages before student teachers start their teaching. This research aims to identify the challenges related to the implementation of the teaching practicum of student teachers at the Kampong Cham Regional Teacher Training Center, located in Kampong Chan province, Cambodia. The research utilized thematic analysis to analyze the reflections of the teaching practicum of 15 student teachers (8 females) studying two different majors (Mathematics-Physics and Physics-Chemistry) in Year 2, Semester 1 of the 2019–2020 academic year. The data collection lasted one month, from the end of March to the end of April 2020. This study showed that there were three major challenges during the implementation of the teaching practicum, including those related to pedagogical knowledge, subject matter knowledge, and technical support from teacher trainers and homeroom teachers. This research also provided a detailed discussion of each challenge and offered some recommendations for the effective implementation of the teaching practicum at the Kampong Cham Regional Teacher Training Center and other teacher training centers in Cambodia.
Keywords: Teaching practicum; student teachers; challenges; Kampong Cham Regional Teacher Training Center; Cambodia

Document Type: Original Article