ទស្សនៈគ្រូបង្រៀននៅកម្រិតមធ្យមសិក្សាលើការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈនៅសាលារៀនជំនាន់ថ្មីក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា

ស៊ិន​ ភារ័ក្ស១,*  និង  អាន រ៉ូប្រាវ

វិទ្យាល័យ ហ៊ុន សែន កងតាណឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា

ដេប៉ាតឺម៉ង់អប់រំ វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ yangraksa63@gmail.com

Pheareak Sin1,* and Robraw Ann2

1Hun Sen Kang Tanoeng High School, Kampong Cham, Cambodia

2Department of Education, National Institute of Education, Phnom Penh, Cambodia

*Corresponding author: yangraksa63@gmail.com

DOI: https://doi.org/10.62219/cjes.2024213

ទទួលបានអត្ថបទ៖ ២ កុម្ភៈ ២០២៣កែសម្រួល៖ ២៤ វិច្ឆិកា ២០២៣យល់ព្រមឱ្យបោះពុម្ព៖ ៣០ មករា ២០២៤
Received: 2 February 2023Revised: 24 November 2023Accepted: 30 January 2024
សហគមន៍សិក្សាវិជ្ជាជីវៈត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃកម្មវិធីសាលារៀនជំនាន់ថ្មីក្នុងប្រទេសកម្ពុជា ក្នុងបំណង លើកកម្ពស់សកម្មភាពសហការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអ្នកអប់រំ។ អត្ថបទស្រាវជ្រាវនេះមានគោលបំណងសិក្សាអំពី (១) ទស្សនៈគ្រូបង្រៀនលើការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈរបស់គ្រូបង្រៀន និង (២) បញ្ហាប្រឈមដែលកើតមានក្នុងការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈរបស់គ្រូបង្រៀន នៅកម្រិតមធ្យមសិក្សាក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ការស្រាវជ្រាវនេះធ្វើឡើងតាមបែបបរិមាណវិស័យ។ ចំនួនសំណាកសរុប ៧២នាក់ ដែលក្នុងនោះមានគ្រូបង្រៀនចំនួន ៦៦នាក់ (ស្រី ៣៦នាក់) និងគណៈគ្រប់គ្រងចំនួន ៦នាក់ (ស្រី ១នាក់) នៃសាលារៀនជំនាន់ថ្មីចំនួនពីរ ក្នុងខេត្តកំពង់ចាម ត្រូវបានជ្រើសរើស ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ប្រធានបទ។ លទ្ធផលនៃការសិក្សាបង្ហាញថា       គ្រូបង្រៀន និងគណៈគ្រប់គ្រងយល់ថាការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សាក្នុងខេត្តកំពង់ចាម ស្ថិតនៅកម្រិត «ល្អ» (M = ៣,៩៨; SD = ០,៦៨)។ របៀបរបបអនុវត្តការងារ និងប្រព័ន្ធគាំទ្រសហគមន៍សិក្សាវិជ្ជាជីវៈ សុទ្ធតែអនុវត្តបានក្នុងកម្រិតល្អ។ ទន្ទឹមនឹងនេះផងដែរ បញ្ហាប្រឈមចម្បងចំនួនពីរ ក៏ត្រូវបានរកឃើញ ដែលបញ្ហាប្រឈមចម្បងទី១ គឺទាក់ទងនឹងបន្ទុកការងារ និងឧបសគ្គពេលវេលា (M = ៣,៣៩; SD = ០,៧៥) និងបញ្ហាប្រឈមចម្បងទី២ គឺការយល់ដឹងមិនបានច្បាស់ ពីការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈ (M = ៣,៣៦; SD = ០,៨៥)។ ក្រៅពីបញ្ហាប្រឈមចម្បងទាំងពីរនេះ ក៏នៅមានបញ្ហាប្រឈមបន្ទាប់បន្សំមួយចំនួនទៀតដូចជា កង្វះវប្បធម៌សហការ ឥរិយាបថអសកម្មរបស់សមាជិកសហគមន៍ និងកង្វះទំនុកចិត្តលើសមាជិកដទៃក្នុងសហគមន៍។ ជាការសន្និដ្ឋាន ការអនុវត្តសហគមន៍សិក្សាវិជ្ជា ជីវៈនៅកម្រិតមធ្យមសិក្សាក្នុងខេត្តកំពង់ចាម ត្រូវបានគ្រូបង្រៀន និងគណៈគ្រប់គ្រងយល់ថាទទួលបានលទ្ធផលល្អ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្តី។ ការសិក្សានេះបានរំលេចបញ្ហាប្រឈមមួយចំនួន ដែលភាគីពាក់ព័ន្ធនានាត្រូវឆ្លើយតប ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសហគមន៍សិក្សាវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។   
ពាក្យគន្លឹះ៖ សហគមន៍សិក្សាវិជ្ជាជីវៈ  កម្រិតមធ្យមសិក្សា  ការអនុវត្ត  ទស្សនៈគ្រូបង្រៀន  បញ្ហាប្រឈម
A professional learning community (PLC) has been implemented in New Generation Schools in Cambodia to promote teachers and educators’ collaboration culture. This study aims to (1) explore secondary school teachers’ perceptions of a professional learning community and (2) identify the challenges of implementing the professional learning community in Kampong Cham province, Cambodia. A quantitative research method was used in this study, from which 66 secondary school teachers (36 females) and six school directors and vice directors (one female) were purposefully chosen as a sample for this study. Findings showed that the implementation of the professional learning community in Kampong Cham province, as perceived by secondary school teachers as well as principals and vice principals, was good (M = 3.98; SD = 0.68). The teachers perceived that both the system of implementing PLC and the supporting system for PLC were well conducted. Meanwhile, two main challenges were identified in the study. The first challenge was related to heavy workloads and time constraints (M = 3.39; SD = 0.75), and the second one was misconceptions about PLC (M = 3.36; SD = 0.85). Besides, there were also some other additional challenges, such as a lack of collaborative culture, the inactive attitudes of some PLC members, and a lack of trust in other members. In conclusion, the implementation of the professional learning community in Kampong Cham province was well-performed, even though there were some challenges. This study showed that some challenges need to be addressed by concerned stakeholders in order to enhance the effectiveness of PLC implementation.
Keywords: Professional learning community; secondary school; implementation; teachers’ perceptions; challenges

Document Type: Original Article