ការគ្រប់គ្រងជំងឺអុចត្នោតតាមវិធីសាស្រ្តធម្មជាតិ និងការអនុវត្តកសិកម្មល្អក្នុងការដាំដុះពូជស្រូវសែនពិដោរ និងស្រូវសែនក្រអូប
ម៉ា សុភត្រា១,* តាន់ ហ៊ុយលី២ និងសិរី ម៉ារឌី១
១មហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យស្វាយរៀង ខេត្ដស្វាយរៀង ប្រទេសកម្ពុជា
២កសិដ្ឋាន តាន់ ហ៊ុយលី ខេត្ដសៀមរាប ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ sopheaktrama38@gmail.com
Sopheaktra Ma1,*, Huyly Tann 2 and Mardy Serey 1
1Faculty of Agriculture, Svay Rieng University, Svay Rieng, Cambodia
2Tann Huyly Farm, Siem Reap, Cambodia
*Corresponding author: sopheaktrama38@gmail.com
DOI: https://doi.org/10.62219/cjes.2023112
| ទទួលបានអត្ថបទ៖ ៣១ សីហា ២០២២ | កែសម្រួល៖ ១០ តុលា ២០២២ | យល់ព្រមឱ្យបោះពុម្ព៖ ២៤ ធ្នូ ២០២២ |
| Received: 31 August 2022 | Revised: 10 October 2022 | Accepted: 24 December 2022 |
មូលន័យសង្ខេប
| ជំងឺអុចត្នោត គឺជាជំងឺមួយប្រភេទដែលត្រូវបានគេរកឃើញតាមដំណាំស្រូវក្នុងប្រទេសកម្ពុជា។ ការស្រាវជ្រាវនេះធ្វើឡើងក្នុងគោលបំណងឈ្វេងយល់អំពី (១) ការគ្រប់គ្រងជំងឺអុចត្នោតតាមវិធីសាស្រ្ដធម្មជាតិ និងវិធីសាស្រ្ដអនុវត្ដន៍កសិកម្មល្អទៅលើការលូតលាស់របស់ដំណាំស្រូវ ពូជសែនពិដោរ និងពូជសែនក្រអូប (២) ប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺអុចត្នោតដោយប្រើវិធីសាស្រ្ដផ្សេងៗគ្នា ទៅលើពូជស្រូវទាំងពីរពូជ និង (៣) ទិន្នផលសរុបនៅទីវាល របស់ស្រូវទាំង ពីរពូជ។ ការពិសោធ គឺត្រូវបានធ្វើឡើងដោយប្រើប្រាស់វិធីសាស្ត្រប្លុកចាប់ឆ្នោតពេញលេញចៃដន្យ (Randomized Complete Block Design) ដែលមានពីរកត្តា និងមានចំនួន៤សា ដែលកត្តាទី១ មានពូជស្រូវសែនពិដោរ និងពូជស្រូវសែនក្រអូប ហើយកត្ដាទី២ គឺប្រើប្រាស់តាមវិធីសាស្រ្ដបច្ច័យខុសៗគ្នា ដូចជាវិធីសាស្រ្តធម្មជាតិ (T1) វិធីសាស្រ្ដអនុវត្ដន៍កសិកម្មល្អ (T2) និងកសិណ (T0)។ ការសិក្សាស្រាវជ្រាវនេះ បានបង្ហាញថា ចំនួនដើមស្រូវបែកគុម្ពក្នុងមួយគុម្ពតាមវិធី សាស្រ្ដអនុវត្ដន៍កសិកម្មល្អទៅលើពូជស្រូវសែនពិដោរមានចំនួន៣០ដើម និងពូជស្រូវសែនក្រអូបមានចំនួន២៥ដើម ដែលលទ្ធផលនេះមានភាពល្អប្រសើរជាងការប្រើប្រាស់វិធីសាស្រ្ដបែបធម្មជាតិ ដែលមានតែ២៥ និង១៩ដើមប៉ុណ្ណោះ សម្រាប់ពូជស្រូវទាំងពីរ។ លទ្ធផលនេះ គឺមានភាពខុសគ្នា បើប្រៀបធៀបជាមួយកសិណ។ ចំណែកឯប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺអុចត្នោតលើពូជស្រូវទាំងពីរ ដោយប្រើប្រាស់វិធីសាស្រ្ដអនុវត្ដន៍កសិកម្មល្អ កាត់បន្ថយអត្រាជំងឺបាន៩៩,៣៣% ចំពោះពូជស្រូវសែនពិដោរ និង៩៨,០៦% ចំពោះពូជស្រូវសែនក្រអូប ដែលអត្រានេះច្រើនជាងការប្រើប្រាស់វិធីសាស្រ្ដធម្មជាតិដែលកាត់បន្ថយបានត្រឹមតែ៩៨,៤៨% និង៩៧,៨៧% ចំពោះពូជស្រូវទាំងពីរ។ លទ្ធផលនេះ បើប្រៀបធៀបជាមួយកសិណ គឺវាមានភាពខុសគ្នាជាអត្ថន័យ ដោយតម្លៃ p តូចជាង ០,០៥ (p<0.05)។ ទិន្នផលពូជស្រូវសែនពិដោរ និងពូជស្រូវសែនក្រអូប ដែលប្រើប្រាស់វិធីសាស្រ្ដអនុវត្ដន៍កសិកម្មល្អ បានផ្ដល់ទិន្នផល៤,៨៥តោន និង៤,៥៣តោនក្នុងមួយហិកតា គឺច្រើនជាងវិធីសាស្រ្ដធម្មជាតិ ដែលទទួលបានទិន្នផលត្រឹមតែ៤,២៨តោន និង៣,៧៨តោនក្នុងមួយហិកតា។ បើប្រៀបធៀបជាមួយកសិណ លទ្ធផលនេះមានភាពខុសគ្នាជាអត្ថន័យ ដោយតម្លៃ p តូចជាង ០,០៥។ សរុប សេចក្តីមក ការសិក្សានេះបញ្ជាក់ថា ការប្រើប្រាស់វិធីសាស្ត្រអនុវត្តន៍កសិកម្មល្អ បានកាត់បន្ថយការកើតជំងឺអុចត្នោតលើដំណាំស្រូវពូជសែនពិដោរ និងពូជសែនក្រអូប បានល្អប្រសើរជាងវិធីសាស្ត្រផ្សេងទៀត។ |
Abstract
| The rice brown spot diseases were found and reported in Cambodia. The objectives of this research experiment are to (1) understand the management of brown spot diseases by organic methods and good agricultural practices (GAP) on the growth of Sen Pidao and Sen Kra-ob rice varieties, (2) understand the effectiveness in controlling brown spot disease by using different methods on both rice varieties, and (3) measure the total yields of both rice varieties in the field. The experiment was conducted by using two factorial Randomized Complete Block Design with four replications. The first factor represented two rice varieties and the second factor represented the different application methods. The results showed that the number of tillers in the GAP method for Sen Pidao and Sen Kra-ob rice varieties were 30 and 25 tillers, which were more than the organic methods with only 25 and 19 tillers, respectively. There was a significant difference if compared with the control group. The effectiveness of controlling brown spot diseases on Sen Pidao and Sen Kra-ob rice varieties by using GAP were 99.33% and 98.06% which were higher than using organic methods that could reduce diseases by 98.48% and 97.87%, respectively. There was significant difference if compared with the control group (p<0.05). The grain yields of Sen Pidao and Sen Kra-ob rice varieties using GAP were 4.85 tons and 4.53 tons per hectare, which was more than the organic methods with 4.28 tons and 3.78 tons, respectively. There was significant difference if compared with the control group (p<0.05). Overall, this study suggested that the use of GAP effectively reduced the incidence of brown spot diseases on Sen Pidao and Sen Kra-ob rice varieties. |
Document Type: Original Article
Source: Volume 1, Number 1, March 2023
Download: FULL ARTICLE
