ការព្យាករល្បឿនខ្យល់គោលសម្រាប់ការគណនាអគារនៅខេត្តសៀមរាប
Basic Wind Speed Prediction for the Design of Building in Siem Reap
ដួង ពិសិដ្ឋ១,២,* លីន ចន្ថន១,៣ វង្ស ស៊ីដែន២ ស៊ន់ រ៉ាឆាន់២ ឈិន រតនា១ និងហាន វីរៈ២
១មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
២មហាវិទ្យាល័យសំណង់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
៣សាលាក្រោយបរិញ្ញាបត្រ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ piseth@itc.edu.kh
Piseth Doung1,2,*, Chanthorn Lin1,3, Siden Vong2, Rachhan Sion2, Rattana Chhin1 and Virak Han2
1Research and Innovation Center, Institute of Technology of Cambodia, Phnom Penh, Cambodia
2Faculty of Civil Engineering, Institute of Technology of Cambodia, Phnom Penh, Cambodia
3Graduate School, Institute of Technology of Cambodia, Phnom Penh, Cambodia
*Corresponding author: piseth@itc.edu.kh
DOI: https://doi.org/10.62219/cjes.2023114
| ទទួលបានអត្ថបទ៖ ៣០ កញ្ញា ២០២២ | កែសម្រួល៖ ១០ វិច្ឆិកា ២០២២ | យល់ព្រមឱ្យបោះពុម្ព៖ ២២ ធ្នូ ២០២២ |
| Received: 30 September 2022 | Revised: 10 November 2022 | Accepted: 22 December 2022 |
មូលន័យសង្ខេប
| ល្បឿនខ្យល់គោល ត្រូវបានប្រើប្រាស់សម្រាប់គណនាបន្ទុកខ្យល់លើអគារ។ សម្រាប់ប្រទេសកម្ពុជា ការជ្រើសរើស ល្បឿនខ្យល់ស្ថិតក្នុងលក្ខខណ្ឌមិនច្បាស់លាស់ និងភាគច្រើនផ្អែកលើបទពិសោធន៍ក្នុងការគណនាកន្លងមក។ នៅក្នុង អត្ថបទនេះ ការព្យាករល្បឿនខ្យល់គោលនៅខេត្តសៀមរាបក្នុងប្រទេសកម្ពុជា ត្រូវបានលើកយកមកជាករណីសិក្សា ដោយផ្អែកលើទិន្នន័យល្បឿនខ្យល់ចេញពីស្ថានីយឧត្តុនិយម។ ទិន្នន័យល្បឿនខ្យល់អតិបរមាវាស់ក្នុងរយៈពេល 1h ដែលទទួលបានពីស្ថានីយឧត្តុនិយមនៅអាកាសយានដ្ឋានខេត្ត ត្រូវបានយកមកសិក្សាដោយបំលែងទៅជាល្បឿនកន្ត្រាក់ រយៈពេល 3s (gust)។ បន្ទាប់មក ល្បឿនអតិបរមាធៀបនឹងអត្រាកើតឡើង ដែលជាល្បឿនគោលសម្រាប់ការគណនាអគារ ត្រូវបានវិភាគ ដោយប្រើប្រាស់គោលការណ៍វិភាគប្រូបាបខ្លាំងបំផុត (Extreme Value Distribution) ដូចជាហ្កាំប៊ែល(Gumbel) និងគ្រីងហ្គ័រថិន(Gringorten)។ លទ្ធផលនៃការព្យាករបានបង្ហាញថា ល្បឿនខ្យល់គោលអតិបរមានៅខេត្តសៀមរាបមានកម្រិត 35m/s និង 41m/s សម្រាប់អត្រាកើតឡើងវិញរៀងគ្នា ចំនួន៥០ឆ្នាំ និង៧០០ឆ្នាំម្តង។ លទ្ធផលនេះ បានបញ្ជាក់ថាការអនុវត្តនៃល្បឿនខ្យល់គោលកន្លងមក គួរមានការពិនិត្យមើល និងកែតម្រូវឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ការផ្ទៀងផ្ទាត់អគារចាស់ៗដែលមានស្រាប់ គួរត្រូវបានសិក្សាបន្ថែម ដោយផ្អែកលើល្បឿនខ្យល់គោលដែលបានរកឃើញ ដើម្បីផ្តល់អំណះអំណាងគ្រប់គ្រាន់ដល់លទ្ធផលស្រាវជ្រាវ។ |
Abstract
| A basic wind speed is a very crucial parameter used for calculating the wind loads on building structures. In Cambodia, the selection of the basic wind speed for the structural design remains uncertain due to insufficient fundamental studies on the wind characteristics associated with regional climate. This article aims to predict the basic wind speed in Siem Reap, Cambodia, as a case study based on datasets received from a meteorological station. The wind speeds were measured at Siem Reap airport in the form of hourly speed and then statically converted to 3-second gust speed using Gaussian distribution transformation. The extreme value distributions, such as Gumbel and Gringorten, were utilized to analyze the extreme wind speed in accordance with a return period. The results showed that with a return period of 50 and 700 years, the basic wind speed was found to be 35 m/s and 41 m/s, respectively. These results could provide an alternative selection for the estimation of wind load for the structural design of building in Siem Reap. However, additional studies on the assessment of the existing structures under the discovered wind speeds should be conducted in order to ensure the reliability of the results. |
Document Type: Original Article
Source: Volume 1, Number 1, March 2023
Download: FULL ARTICLE
