Implementation of Blended Learning to Help Students Be Active in Science Subjects in Grade 3
ណៃ ច័ន្ទបូរមី* នាង សុវណ្ណសិរីរ័ត្ន ថាត ស្រីណាន ពៅ ស្រីនិច ឡុច ចាន់ឌី មឿន ណារី និងគង់ សំអុល
ដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្ត វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ nai.chanboremey@ptec.edu.kh
Chanboremey Nai*, Sovannsereyroth Neang, Sreynan That, Sreynich Paov, Chandy Loch,
Nary Moeurn, and Sam Ol Kong
Department of Science, Faculty of Science Education, Phnom Penh Teacher Education College, Phnom Penh, Cambodia
*Corresponding author: nai.chanboremey@ptec.edu.kh
DOI: https://doi.org/10.62219/cjes.2023116
| ទទួលបានអត្ថបទ៖ ២៧ កញ្ញា ២០២២ | កែសម្រួល៖ ២០ តុលា ២០២២ | យល់ព្រមឱ្យបោះពុម្ព៖ ២២ ធ្នូ ២០២២ |
| Received: 27 September 2022 | Revised: 20 October 2022 | Accepted: 22 December 2022 |
មូលន័យសង្ខេប
| វិធីសាស្ត្រ និងយុទ្ធវិធីក្នុងការបង្រៀនដើរតួនាទីសំខាន់ក្នុងការជួយជំរុញការចូលរួមរៀនយ៉ាងសកម្ម និងពង្រឹង ការគិត បំណិន ចំណេះដឹង និងឥរិយាបថរបស់សិស្ស។ វិធីសាស្ត្របង្រៀនក៏មានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសិក្សា និងការសិក្សារបស់សិស្ស ព្រមទាំងជួយដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្សផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រូបង្រៀនភាគច្រើននៅតែប្រើប្រាស់វិធីសាស្ត្របង្រៀន ដែលមិនទាន់សមស្របតាមការវិវត្តនៃសម័យកាល (ឧ. វិធីសាស្ត្របែបគ្រូមជ្ឈមណ្ឌល) ដែលនាំឱ្យសិស្សមិនសកម្ម មិនមានសាមគ្គីភាពនិងការសហការ មិនមានទំនាក់ទំនងល្អ មិនមានការគិតពិចារណា មិនចេះដោះស្រាយបញ្ហា និងមិនទទួលបានចំណេះដឹងពេញលេញ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងស្វែងរកពីមូលហេតុមួយចំនួនក្នុងការប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបចម្រុះ (blended learning) ដើម្បីជួយឱ្យសិស្សសកម្មក្នុងការសិក្សា និងលើកកម្ពស់លទ្ធផលការសិក្សារបស់សិស្សក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ នៅកម្រិតថ្នាក់ទី៣ ដែលមានសំណាកចំនួន១៩នាក់ (ស្រី៥នាក់) និងមានអ្នកសង្កេតចំនួន៤នាក់ (ស្រី៤នាក់)។ អ្នកស្រាវជ្រាវ បានបង្កើតឧបករណ៍ស្រាវជ្រាវ រួមមានកម្រងសំណួរសង្កេត និងការសម្ភាស និងប្រើប្រាស់ការវិភាគតាមបែបការវិភាគរកប្រធានបទ (thematic analysis)។ បុរេតេស្ត (pre-test) តេស្តបញ្ចប់ (post-test) និងកម្រងសំណួរសង្កេត (checklist) ត្រូវបានវិភាគតាមកម្មវិធី Microsoft Excel ដោយផ្តោតលើការវិភាគស្ថិតិបែបពណ៌នា (descriptive statistics) និងស្ថិតិបែបសន្និដ្ឋាន (inferential statistics)។ លទ្ធផលបានបង្ហាញថា វិធីសាស្ត្របង្រៀនតាមបែបចម្រុះ បានជួយសិស្សឱ្យមានភាពសកម្មក្នុងការសិក្សា តាមរយៈការកំណត់វត្ថុបំណងមេរៀន សម្ភារឧបទេសសម្រាប់បង្រៀន វិធីសាស្ត្របង្រៀន សកម្មភាពរបស់គ្រូ ឥរិយាបថក្នុងការរៀនរបស់សិស្ស ភាពពេញចិត្ត និងការចូលរួមរបស់សិស្សក្នុងសកម្មភាពរៀន។ ការរៀនដោយខ្លួនឯងនៅផ្ទះ និងការជួយពីឪពុកម្ដាយឬអាណាព្យាបាល ក៏បានជួយលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សផងដែរ (Mean pre-test = 1.61, SD = 0.89) និង(Mean post-test = 6.82, SD = 1.74)។ លទ្ធផល t-test បង្ហាញភាពខុសគ្នា ដោយតម្លៃ p តូចជាង ០,០៥ (p<0.05) ដែលមានន័យថាលទ្ធផលដែលទទួលបាន គឺមានភាពជឿជាក់ទៅដល់៩៥%។ សរុបមក ការប្រើប្រាស់វិធីសាស្ត្របង្រៀនតាមបែបចម្រុះ គឺបានជួយសិស្សឱ្យសកម្មក្នុងការរៀនសូត្រ និងលើកកម្ពស់លទ្ធផលការសិក្សារបស់សិស្សក្នុងមុខវិជ្ជាវិទ្យាសាស្ត្រនៅកម្រិតថ្នាក់ទី៣ បានយ៉ាងល្អប្រសើរ។ |
Abstract
| Teaching methods and strategies play an important role in encouraging students’ active participation in learning and thinking, skills, knowledge, and attitudes, and they have a strong influence on students’ learning outcomes and practices to help develop students’ personalities. However, most teachers still use teaching methods that are not up to date with the new era (e.g., teacher-centered approach), which leads to students being inactive, not united and cooperative, not communicating well, not having critical thinking, not having problem solving skills, and having incomplete knowledge. The purpose of this research was to find out reasons for using blended learning to help students be active in their studies and to improve their achievement in science subjects in Grade 3. There were 19 students (five females) and four observers (four females) who participated in this study. Research tools such as observation checklists and interview guides were developed, and data were analyzed using thematic analysis. Pre-test and post-test and observation checklists were analyzed by Microsoft Excel, focusing on descriptive and inferential statistics. The results showed that blended learning helped students to be active in learning by improving lesson objectives, teaching materials, teacher methods, student learning behaviors, student satisfaction, and participation. Concerning learning activities, self-study at home with the help of parents or guardians helped improve students’ learning outcomes (Mean pre-test = 1.61, SD = 0.89 and Mean post-test = 6.82, SD = 1.74). The t-test results showed a significant difference (p<0.05), meaning that the results are 95% reliable. Overall, the use of blended learning has helped students to be active in learning and improving their academic achievement in science subjects in Grade 3. |
Document Type: Original Article
Source: Volume 1, Number 1, March 2023
Download: FULL ARTICLE
