មុំ ពុទ្ធារី* ហួ ឃីម និងគង់ សំអុល
ដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត មហាវិទ្យាល័យអបរំវិទ្យាសាស្រ្ត វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ mom.putheary@ptec.edu.kh
Putheary Mom*, Khim Hour and Sam Ol Kong
Department of Science, Faculty of Science Education, Phnom Penh Teacher Education College, Phnom Penh, Cambodia
*Corresponding author: mom.putheary@ptec.edu.kh
DOI: https://doi.org/10.62219/cjes.2023115
| ទទួលបានអត្ថបទ៖ ២៥ សីហា ២០២២ | កែសម្រួល៖ ១១ តុលា ២០២២ | យល់ព្រមឱ្យបោះពុម្ព៖ ១៩ ធ្នូ ២០២២ |
| Received: 25 August 2022 | Revised: 11 October 2022 | Accepted: 19 December 2022 |
មូលន័យសង្ខេប
| គុណភាពគ្រូបង្រៀន ជាកត្តាមួយដ៏សំខាន់ក្នុងការកែប្រែវិស័យអប់រំឱ្យកាន់តែល្អប្រសើរឡើង។ គ្រូបង្រៀនដែលល្អ ត្រូវមានចំណេះដឹងវិជ្ជាជីវៈ និងចេះប្រើប្រាស់វិធីសាស្រ្តបង្រៀនសម្បូរបែប។ វិធីសាស្រ្តបង្រៀនជាកត្តាមួយដែលជះឥទ្ធិពលលើការចូលរួមសកម្មភាពរបស់សិស្សក្នុងការសិក្សា និងធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សមានភាពល្អប្រសើរឡើង ផងដែរ។ ការស្រាវជ្រាវនេះ មានគោលបំណងសិក្សាពីប្រសិទ្ធភាពនៃការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែប សហការ (cooperative learning) ដើម្បីជួយបង្កើនលទ្ធផលសិក្សារបស់សិស្សលើមុខវិជ្ជាជីវវិទ្យាថ្នាក់ទី៨ និង ឈ្វេងយល់អំពីការយល់ឃើញរបស់សិស្សលើវិធីសាស្ត្របង្រៀននិងរៀនតាមបែបសហការ។ ការសិក្សាស្រាវជ្រាវនេះ មានសំណាកសរុបចំនួន២២នាក់ ដែលបានជ្រើសរើសដោយចៃដន្យ និងត្រូវបានបែងចែកជាពីរក្រុម គឺក្រុមសិក្សាអនុវត្តតាម វិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការ និងក្រុមធៀបដែលសិក្សាតាមវិធីសាស្រ្តបង្រៀននិងរៀនតាមបែបប្រពៃណី (traditional method)។ ទិន្នន័យត្រូវបានប្រមូលតាមរយៈបុរេតេស្ត តេស្តបញ្ចប់ និងកម្រងសំណួរ ដែលប្រើប្រាស់មាត្រដ្ឋានលីហ្គើត (Likert scale) ហើយទិន្នន័យដែលប្រមូលរួច ត្រូវបានវិភាគតាមបែបបរិមាណវិស័យដោយប្រើប្រាស់កម្មវិធី Microsoft Excel ផ្តោតលើស្ថិតិបែបពិពណ៌នា និងស្ថិតិបែបសន្និដ្ឋាន។ លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញថា ពិន្ទុមធ្យមរបស់ក្រុមសិស្សដែលអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការ គឺ៣៣,៧៣ (Mean = 33.73) ជាមួយគម្លាតស្តង់ដា៥,១៤ (SD = 5.14) ដែលលទ្ធផលនេះ ប្រសើរជាងក្រុមសិស្សដែលអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបប្រពៃណី ដែលមានពិន្ទុមធ្យម២៤,៨២ (Mean = 24.82) ជាមួយគម្លាតស្តង់ដា៧,១៤ (SD = 7.14) និងតម្លៃ p តូចជាង ០,០៥ (p<0.05)។ ដូចនេះ ការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការ ធ្វើឱ្យសិស្សទទួលបានលទ្ធផលសិក្សាខ្ពស់ជាងការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបប្រពៃណី។ ការសិក្សាតាមបែបសហការមិនត្រឹមតែបង្កើនលទ្ធផលសិក្សារបស់សិស្សប៉ុណ្ណោះទេ ព្រមទាំងធ្វើឱ្យសិស្សមានស្មារតីសហការគ្នានៅក្នុងក្រុម មានការទទួលខុសត្រូវលើកិច្ចការ និងមានការពេញចិត្ត និងចូលចិត្តការសិក្សាតាមវិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការផងដែរ។ សរុបជារួម វិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការ គួរតែត្រូវបានអនុវត្តក្នុងការបង្រៀននិងរៀនក្នុងប្រទេសកម្ពុជាឱ្យបានទូលំទូលាយ ព្រោះវាជួយបណ្តុះចំណេះដឹង និងជំនាញរបស់សិស្ស រួមទាំងបំណិនសតវត្សទី២១ ផងដែរ។ |
Abstract
| The quality of teachers is an important factor in improving education. Qualified teachers need to have professional knowledge and the richness of teaching methods. Teaching methods are one of the factors that influences students’ participation in learning activities and influences their learning outcomes. This research aims to study the effectiveness of the implementation of a cooperative learning (CL) method to improve students’ learning outcomes in biology in Grade 8 and to understand students’ perceptions of CL. The study was based on a randomly selected sample of 22 students, consisting of two groups: the experiment group taught by the CL method and the control group taught by a traditional teaching and learning method (TM). Data was collected through a pre-test, post-test and questionnaires (using Likert scales), and the data were analyzed using Microsoft Excel, focusing on descriptive and inferential statistics. The results of the study showed that the mean score of the students who were taught by CL (M = 33.73, SD = 5.14) was higher than the mean score of those taught by TM (M = 24.82, SD = 7.14), and the p value was smaller than 0.05 (p<0.05). Therefore, the implementation of the CL method enabled students to have better learning outcomes than that of the TM method. Cooperative learning does not only increase students’ learning outcomes but also enables students to work collaboratively, have a sense of responsibility, and enjoy participating in learning, as well as feel satisfied with the CL method. Overall, CL should be applied in teaching and learning in Cambodia more widely because it helps students learn to cultivate their knowledge and skills, including the 21st-century skills. |
Document Type: Original Article
Source: Volume 1, Number 1, March 2023
Download: FULL ARTICLE
