ការអភិវឌ្ឍឧបករណ៍វាយតម្លៃការហាត់រៀនដំបូងរបស់កុមារអាយុ ៣០–៣៥ខែនៅតាមទារកដ្ឋាននៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា
ញ៉ែម សុម៉ាលី១,* ហ៊ាត់ ប៊ុនហេ១ និងប្រាក់ កុសល២
១សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
២នាយកដ្ឋានអប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ Somalynhem@gmail.com
Somaly Nhem1,* , Bunhe Hart 1, and Kosal Prak2
1Royal University of Phnom Penh, Phnom Penh, Cambodia
2Early Childhood Education Department, Phnom Penh, Cambodia
*Corresponding author: Somalynhem@gmail.com
DOI:https://doi.org/10.62219/cjes.2025323
| ទទួលបានអត្ថបទ៖ ២២ មីនា ២០២៥ | កែសម្រួល៖ ០៣ កញ្ញា ២០២៥ | ទទួលបានអត្ថបទ៖ ១១ កញ្ញា ២០២៥ |
| Received: 22 March 2025 | Revised: 03 September 2025 | Accepted: 11 September 2025 |
មូលន័យសង្ខេប
| ការសិក្សានេះមានគោលបំណងអភិវឌ្ឍ ពិនិត្យភាពត្រឹមត្រូវ និងភាពជឿជាក់នៃឧបករណ៍វាយតម្លៃ ការហាត់រៀន ដំបូងរបស់កុមារតូច (Children’s Early Learning Assessment Tool ហៅកាត់ថា CELAT) ដែលមានអាយុ ៣០–៣៥ខែ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វិធីសាស្រ្តក្នុងការបង្កើតឧបករណ៍ មានពីរដំណាក់កាល រួមមានការអភិវឌ្ឍ និងការអនុវត្តឧបករណ៍។ គណៈកម្មការបច្ចេកទេស៥នាក់បានវាយតម្លៃសូចនាករចំនួន៣០ ដែលគ្របដណ្តប់លើសមាសភាគទាំង៤ នៃការអភិវឌ្ឍកុមារតូច ដូចជា ការអភិវឌ្ឍផ្នែករាងកាយនិងសុខភាព ការយល់ដឹងនិងពិចារណា ភាសា និងសង្គម-អារម្មណ៍។ ការវាយតម្លៃសូចនាករនីមួយៗប្រើរង្វាស់ Likert ពី១–៤។ គណៈកម្មការបានពិនិត្យភាពត្រឹមត្រូវតាមខ្លឹមសារដែលត្រូវវាយតម្លៃ និងលក្ខណវិនិច្ឆ័យសមស្របនឹងអាយុរបស់កុមារ និងវិធីសាស្ត្រវាយតម្លៃ ដើម្បីធានាបានការចូលរួមរបស់កុមារ។ ការអនុវត្តឧបករណ៍វាយតម្លៃត្រូវបានធ្វើឡើងជាមួយកុមារ ៦០នាក់ ដែលមានអាយុពី៣០–៣៥ខែ នៅតាមទារកដ្ឋាន និងគេហដ្ឋាន។ លទ្ធផលបានបង្ហាញថាសូចនាករ ទាំងអស់ទទួលបានពិន្ទុ នៅក្នុងចន្លោះ ដែលអាចទទួលយកបាននៃភាពត្រឹមត្រូវ និងភាពជឿជាក់។ ភាពត្រឹមត្រូវមានតម្លៃនៅចន្លោះពី ២,០១ ដល់ ៣,៥០។ ភាពជឿជាក់នៃសូចនាករនីមួយៗត្រូវបានបង្ហាញតាមរយៈតម្លៃ អាល់ហ្វារបស់ Cronbach ដែលមានភាពស៊ីសង្វាក់ផ្ទៃក្នុងខ្ពស់ |
Abstract
| This study aimed to develop, validate and check the reliability of the Children’s Early Learning Assessment Tool (CELAT) for children aged 30–35 months in Phnom Penh of Cambodia. The methodology involved two phases including tool development and implementation. A technical committee of five experts evaluated 30 items across four developmental domains. The instrument comprises 30 items covering four domains of child development such as physical and health, cognitive, language, and socio-emotional. Each item was assessed using a 4-point Likert scale. The technical committee reviewed the instrument for content validity, age-appropriate criteria, and assessment methods to prevent child disengagement. A pilot study was conducted with 60 children aged 30–35 months at both daycare centers and homes. Results indicated that all items scored above the acceptable threshold in terms of validity and reliability. The content validity ranged from 2.01 to 3.50. The reliability of each indicator is demonstrated by high Cronbach’s alpha values, showing strong internal consistency across physical and health (α = .848), cognitive (α = .931), language (α = .829), and social-emotional (α = .885) domains. These findings demonstrate that the CELAT is a valid and reliable instrument for measuring early childhood development and predicting educational outcomes. The study advocates for integrating CELAT into Cambodia’s early childhood education framework to enhance learning experiences and support developmental needs. Future research should focus on longitudinal studies to assess CELAT’s long-term impact on child development and educational practices. |
Document Type: Original Article
Source: Volume 3, Number 1, March 2025
Download: FULL ARTICLE
