ការវាយតម្លៃដោយចូលរួមពីសហគមន៍ជនបទលើប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វគោ របស់កសិករក្នុងខេត្តស្វាយរៀង

គង់ សារឿន,*  យស់ ធារឹត  ចាន់ ប៊ុនយ៉េត  ធឹង គុជ  កែវ សាធ  និងកាង ស៊ុងឆាង

មហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ប្រទេសកម្ពុជា

មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ សាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា

វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ kong.saroeun@sru.edu.kh

Saroeun Kong​1,*, Thearith Yuos1, Bunyeth Chan1, Kuch Theng2, Sath Keo2 and Sungchhang Kang3

1Faculty of Agriculture, Svay Rieng University, Svay Rieng Province, Cambodia

2Faculty of Veterinary Medicine, Royal University of Agriculture, Phnom Penh, Cambodia

3National Institute of Education, Phnom Penh, Cambodia

*Corresponding author: kong.saroeun@sru.edu.kh

DOI:https://doi.org/10.62219/cjes.2025325

ទទួលបានអត្ថបទ៖ ១៩ មីនា ២០២៤កែសម្រួល៖ ១៩ ឧសភា ២០២៥ទទួលបានអត្ថបទ៖ ០៩ កក្កដា ២០២៥
Received: 19 March 2024Revised: 19 May 2025Accepted: 09 July 2025
ការប្រកបរបរចិញ្ចឹមគោ គឺជាការងារបន្ទាប់បន្សំដែលអាចជួយលើកស្ទួយកម្រិតជីវភាពកសិករឱ្យមានភាពប្រសើរឡើង ធានាបាននូវសន្តិសុខស្បៀង បង្កើតការងារក្នុងគ្រួសារ និងផ្ដល់នូវប្រាក់ចំណូល។ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍការចិញ្ចឹមគោនៅតំបន់ជនបទ ការសិក្សានេះមានគោល
បំណងកំណត់  លក្ខណៈប្រព័ន្ធផលិតកម្មសត្វគោលើការបង្កាត់ពូជ ការផ្ដល់ចំណី និងការដោះស្រាយបញ្ហាក្នុងប្រព័ន្ធផលិតកម្ម។​ ការសិក្សាក៏មានគោលបំណងវិភាគរកបញ្ហាដែលជះឥទ្ធិពលដល់ប្រព័ន្ធផលិតកម្មសត្វគោក្នុងតំបន់ និងកំណត់អាទិភាពសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលអាចចូលរួមចំណែកបង្កើនផលិតកម្មសត្វគោរបស់កសិករ។ ការប្រមូលព័ត៌មាន និងទិន្នន័យត្រូវបានធ្វើឡើងដោយប្រើប្រាស់ឧបករណ៍វាយតម្លៃជនបទដោយមានការចូលរួម (Participatory Rural Appraisal) ដោយផ្អែកលើវត្ថុបំណងនៃការស្រាវជ្រាវ។ លទ្ធផលស្រាវជ្រាវបានបង្ហាញថា ការចិញ្ចឹមគោរបស់កសិករនៅមានកម្រិតទាបនៅឡើយ ដោយសារកសិករមិនសូវយកចិត្តទុកដាក់ទៅលើការបង្កាត់ពូជ ហើយព្រលែងគោដោយសេរី ធ្វើឱ្យសត្វបង្កាត់ គ្នាសេរីពាសវាលពាសកាល ដែលអាចឱ្យកូនជំនាន់ក្រោយបង្ករទៅជាជំងឺជាន់ឈាម។ ចាប់ពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន កសិករបានចាប់ផ្ដើមនាំគោពីក្រៅតំបន់មកចិញ្ចឹមដែលជាប្រភេទគោកូនកាត់ហារីយ៉ាណា ឬគោទន្លេ ដែលមានមាឌធំ កម្លាំងខ្លាំង តម្លៃខ្ពស់លើទីផ្សារ។ ចំពោះចំណីវិញ កសិករបានដាំស្មៅពូជខ្លះៗទុកសម្រាប់គោរបស់ពួកគាត់។ បញ្ហា និងឧបសគ្គដែលប៉ះពាល់ដល់ការចិញ្ចឹមគោមាន ជំងឺឆ្លងដូចជា ជំងឺអុតក្ដាម ជំងឺសាទឹក ជំងឺបូសខ្យល់ និងបរាសិត ជាដើម។ កត្តាផ្សេងទៀតមាន អាកាសធាតុរាំងស្ងួត កង្វះបច្ចេកទេស កង្វះតំបន់ឃ្វាលសត្វ និងចំណីមិនគ្រប់គ្រាន់ និងការធ្លាក់ចុះតម្លៃលក់គោយ៉ាងគំហុកចាប់ពីចុងឆ្នាំ២០២២មក។ ចំណូលមួយផ្នែកធំរបស់កសិករបានមកពីការដាំដុះស្រូវ ចម្ការស្វាយចន្ទី កៅស៊ូ ដំឡូងមី និងចម្ការឫស្សីពីងពង់។ ការចិញ្ចឹមសត្វ ជាប្រភពចំណូលទីពីរ តួយ៉ាងកសិករចិញ្ចឹមគោក្របី ជ្រូក ​មាន់ ទា ជាលក្ខណៈគ្រួសារ និងឃ្វាលសត្វតាមបែបប្រពៃណី។ ក្នុងការចិញ្ចឹមគោ ចំណីដែលកសិករអាចរកបាននៅក្នុងឃុំមានដូចជា ចំបើង ស្មៅធម្មជាតិ ស្មៅច្រូត ស្លឹកដំឡូងមី ដើមចេក កន្ទក់ ចុងអំពៅ ផ្លែត្នោត កាកស្រាបៀរ និងមានដំណាំស្មៅខ្លះដែលត្រូវបានដាំដុះដោយកសិករមួយចំនួនតូច។ ចំបើងស្រូវប្រាំងសម្បូរនៅក្រោយពេលប្រមូលផលស្រូវរួចចាប់ពីខែ មីនាដល់ខែឧសភា រីឯចំបើងស្រូវវស្សាវិញ កសិករអាចប្រមូលរក្សាទុកបានចាប់ពីខែវិច្ឆិកាដល់ខែធ្នូ។ ជារួម ដើម្បីដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ កសិករត្រូវចូលរួមចាក់វ៉ាក់សាំងគោក្របីរបស់ខ្លួនតាមបទដ្ឋានបច្ចេកទេស រៀបចំដាំដុះដំណាំចំណីសត្វ និងកែច្នៃអនុផលកសិកម្មជាចំណីសត្វ បង្កើតបណ្ដាញទីផ្សារ និងសហការជាមួយការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល ក្នុងខេត្តស្វាយរៀង។
ពាក្យគន្លឹះ៖ ផលិតកម្មសត្វគោ  ការវាយតម្លៃជនបទដោយមានការចូលរួម  ចំណីគោ  ជំងឺគោ
Cattle farming is an integral component of farmers’ livelihoods that supports farmers’ lives and provides food security, household job creation, and income generation. The objectives of this study were to characterize cattle production systems with special emphasis on breeding, feeding, and diseases prevalence, to identify problems that affect community cattle production systems. The study also aims to set priorities for research and development that can contribute to improved systems of cattle production. Information and data collection were conducted by using Participatory Rural Appraisal (PRA) tools based on the objectives of the research​. The findings revealed that cattle production of smallholders was in low productivity due to no handling management on breeding as the farmers freely allow their animals to mate on the grazing land. This may lead to inbreeding. From 2008, some farmers started to bring exotic breeds for raising in their region. Such breeds have large body sizes, strong power, and high selling prices, and the farmers also started to grow grass forage in small areas for their cattle. The problems and constraints that affected cattle production included infectious diseases such as Foot-and-Mouth diseases, Hemorrhagic septicemia, blackleg and roundworms, and other factors such as drought, technical shortage, grazing land shortage, feed shortage, and drastic drop of selling price since 2022. The major sources of income of the farmers came from cultivation of rice, cashew, rubber, cassava, and bamboo. Livestock raising was the second source of income as the farmers kept buffaloes, pigs, chickens, ducks, and geese in small scale and in free range.​ In the cattle raising system, the available feeds used by farmers included rice straw, natural grass at the rice field, cut and curry grass, cassava foliage, banana stem, rice bran, sugarcane top, palm fruit, and brewer’s spent grain, as well as some forage grass which was cultivated by some smallholders. Dry season rice straw was available in plenty during the harvesting period from March to June while wet season rice straw was reserved in pile from November to December. In short, in order to solve the above-mentioned problem, the farmers have to vaccinate their animals​​ with technical standard, cultivate animal forage​, process available agricultural residues and by-products for their animals, access animal market flow, and collaborate with the Animal Production and Health Office​ in Svay Rieng province.
Keywords: Cattle production; participatory rural appraisal; cattle feed; cattle disease

Document Type: Original Article

Leave a Reply

Discover more from ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (ទ.ក.អ.ស.)

Subscribe now to keep reading and get access to the full archive.

Continue reading