Cattle Productivity of Smallholder Farmers in Svay Rieng Province and Prey Veng Province
គង់ សារឿន១,* ឃឿន សុគុណ១ សឿ ប៊ុនម៉េង១ ចាន់ ប៊ុនយ៉េត១ ចាន់ សុតរចនា១ ធឹង គុជ២ កែវ សាធ២ និងកាង ស៊ុងឆាង៣
១មហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ប្រទេសកម្ពុជា
២មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ សាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា
៣វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ kong.saroeun@sru.edu.kh
Saroeun Kong1,*, Sokun Khoeun1, Bornmeng Soeur1, Bunyeth Chan1, Sotrachana Chan1, Kuch Theng2, Sath Keo2, and Sungchhang Kang3
1Faculty of Agriculture, Svay Rieng University, Svay Rieng Province, Cambodia
2Faculty of Veterinary Medicine, Royal University of Agriculture, Phnom Penh, Cambodia
3National Institute of Education, Phnom Penh, Cambodia
*Corresponding author: kong.saroeun@sru.edu.kh
DOI:https://doi.org/10.62219/cjes.2025326
| ទទួលបានអត្ថបទ៖ ២៥ កុម្ភៈ ២០២៤ | កែសម្រួល៖ ២៥ ឧសភា ២០២៥ | ទទួលបានអត្ថបទ៖ ២៩ សីហា ២០២៥ |
| Received: 25 February 2024 | Revised: 25 May 2025 | Accepted: 29 August 2025 |
មូលន័យសង្ខេប
| ការចិញ្ចឹមគោគឺជាការងាររួមផ្សំនៃជីវភាពរបស់កសិករ ហើយក៏ជាឱកាសបង្កើតប្រាក់ចំណូលបន្ទាប់បន្សំសម្រាប់គ្រួសារកសិករផងដែរ។ ការស្រាវជ្រាវកំណត់ផលិតភាពនៃប្រព័ន្ធចិញ្ចឹមគោរបស់កសិករចូលរួមចំណែកជាគន្លឹះបង្ហាញមូលហេតុនៃស្ថានភាពធ្លាក់ចុះ ឬកើនឡើងនៃការចិញ្ចឹមសត្វនៅតំបន់មួយ។ គោលបំណងនៃការសិក្សានេះ គឺដើម្បីវាយតម្លៃការគ្រប់គ្រងការបង្កាត់គោ កំណត់ប្រភពធនធានចំណីនិងប្រព័ន្ធផ្ដល់ចំណីសម្រាប់សត្វគោក្នុងតំបន់ដំណាំកសិឧស្សាហកម្ម និងវិភាគបញ្ហាប្រឈម និងឧបសគ្គរារាំងដល់ការចិញ្ចឺមគោរបស់កសិករ។ កសិករ១៩៩ គ្រួសារ ត្រូវបានជ្រើសរើសយកមកធ្វើសម្ភាស ដើម្បីប្រមូលទិន្នន័យអំពីការគ្រប់គ្រងការបង្កាត់ពូជ ធនធានចំណី និងការប្រើប្រាស់ចំណី និងឧបសគ្គចំពោះផលិតកម្មសត្វគោរបស់កសិករ។ គោរបស់កសិករក៏ត្រូវបានវាយតម្លៃដាក់ពិន្ទុលក្ខខណ្ឌរូបរាងកាយពី១ទៅ៥។ លទ្ធផលបង្ហាញថា ក្នុងការបង្កាត់ កសិករពុំបានជ្រើសរើសពូជត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេ ពួកគាត់ចិញ្ចឹមព្រលែងបណ្ដោយឱ្យបង្កាត់/បន្តពូជពាសវាលពាសកាល ដោយមិនបានខ្វល់ខ្វាយអំពីពូជ និងប្រវត្តិរបស់វាឡើយ ចំណែកការបង្កាត់សិប្បនិម្មិតវិញស្ទើតែគ្មានកសិករស្គាល់សោះ ហើយកូនគោដែលកសិករទទួលបានតាមរយៈការបង្កាត់ដោយគ្មានការគ្រប់គ្រងមានទំហំធម្មតា និងមិនសូវធំល្អឡើយ។ ក្នុងការប្រើប្រាស់ចំណីគោ កសិករស្ទើរតែទាំងអស់ពឹងផ្អែកលើស្មៅធម្មជាតិ និងចំបើងជាចំណីចំបង។ កសិករស្ទើរតែទាំងអស់សុទ្ធតែជួបប្រទះបញ្ហា និងឧបសគ្គដែលជាកត្តារាំងស្ទះដល់ការរីកចម្រើន និងការបង្កើនចំនួនគោចិញ្ចឹម។ ជំងឺឆ្លងជាបញ្ហាដែលកសិករជួបប្រទះ ជាពិសេស ជំងឺអុតក្ដាម និងជំងឺដុំពកស្បែកដែលកសិករប្រឈមច្រើនជាងគេ។ ចំណែកនៅខេត្តស្វាយរៀងវិញ កសិករ ៨២,៨៨% ជួបបញ្ហាកង្វះចំណី និងនៅខេត្តព្រៃវែងវិញ មានកសិករតែ ១/៤ ប៉ុណ្ណោះ ដែលជួបស្ថានភាពដូចគ្នានេះ។ ក្នុងការលក់ដូរសត្វ កសិករជាង ៣០,០០% បានលើកឡើងថា ពួកគាត់ពិបាកលក់ចេញ ហើយមានការធ្លាក់ថ្លៃខ្លាំង។ សរុបមក ការចិញ្ចឹមគោ ការជ្រើសរើសពូជ និងការផ្គត់ផ្គង់ចំណីរបស់កសិករនៅមានកម្រិត ចំពោះបរិមាណចំណីដែលកសិករផ្ដល់ឱ្យគោស៊ីមានបរិមាណគ្រប់គ្រាន់ តែជាប្រភេទចំណីចម្អែតមានប្រូតេអ៊ីនទាប ធ្វើឱ្យរូបរាងគោមិនសូវធំធាត់ល្អនៅពេលខ្វះខាតចំណី និងប៉ះពាល់នៅពេលលក់ចេញ។ ដូចនេះ ការបង្កើនចំណេះដឹង និងការចូលរួមរបស់កសិករឈ្វេងយល់ទៅលើការបង្កាត់ពូជ និងការប្រើប្រាស់ចំណីកែច្នៃពីកាកសំណល់ និងអនុផលកសិកម្មដែលអាចរកបាននៅក្នុងតំបន់គឺជាយុទ្ធសាស្ត្រជួយបង្កើនផលិតភាពសត្វគោ ហើយខ្សែច្រវាក់ផលិតកម្មសត្វគោ និងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចគឺជាសកម្មភាពដែលគួរសិក្សាស្រាវជ្រាវបន្តដើម្បីចូលរួមដោះស្រាយបញ្ហា ទីផ្សារលក់ដូរសត្វរស់។ |
Abstract
| Cattle farming is an integral component of farmers’ livelihoods and one of the few incomes generating opportunities for smallholders. Research to identify smallholder cattle production system contributes as a key to showing the recent increased or decreased productivity status in any region. The objectives of this research were to find out cattle breeding management of smallholders, to investigate feed resource availability and feeding systems in the cropping zone and to analyze challenge and threat to cattle production of smallholders. 199 cattle raisers from both provinces were selected for interviews on cattle breeding management, feed resource and feed utilization and constraints to cattle production. The cattle of smallholders were evaluated for body condition score, recorded on a 1–5 scale. The results revealed that in order to breed their cattle, farmers did not select specific bull, and they grazed and let their animals mating each other with no concern on the bull breed and history while the artificial insemination was also not familiar to the farmers. The calves from uncontrolled mating were small and did not grow well. To feed the cattle, most farmers used natural grassland and rice straw as basal diets. Most farmers were interested in using those resources if they were able to process them. Most farmers experienced problems and constraints that were threats to their cattle production progress. Disease Infection was the main problem that the farmers faced. Foot and Mouth Disease and Lumpy Skin Disease were the most common ones that the farmers have experienced and followed by diarrhea, Hemorrhagicc Septicemia and blackleg. 82.88% of farmers in Svay Rieng province faced inadequate feed supply while a quarter of farmers in Prey Veng had the similar situation. In selling, 30.00% of farmers complained that it was not easy to sell out their cattle as the selling price dropped drastically. It can be concluded that cattle raising, breed selection and feed supplying practiced by smallholders were still in low performance as they did not depend on technical knowledge. The feed that the farmers gave the cattle was enough, but they were just only low-quality roughages that were not able to make the animals grow well during feed shortage period and affect the selling price when the cattle were sold out. Therefore, capacity building and participation from farmers on breed selection and breeding and local available agricultural crop residues and by products processing and utilization could be considered as strategy to improve cattle productivity and cattle value chain and socio-economic infrastructure could be explored next in order to improve livestock marketing in the community. |
Document Type: Original Article
Source: Volume 3, Number 1, March 2025
Download: FULL ARTICLE
