ជីវ ភីនី* គង់ សារឿន និងរស់ វណ្ណជ័យ
មហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យស្វាយរៀង ខេត្ដស្វាយរៀង ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ chiv.phiny@sru.edu.kh
Phiny Chiv*, Saroeun Kong, and Vanchey Ros
Faculty of Agriculture, Svay Rieng University, Svay Rieng, Cambodia
*Corresponding author: chiv.phiny@sru.edu.kh
DOI: https://doi.org/10.62219/cjes.2023125
| ទទួលបានអត្ថបទ៖ ២១ ធ្នូ ២០២២ | កែសម្រួល៖ ២៦ មេសា ២០២៣ | យល់ព្រមឱ្យបោះពុម្ព៖ ១០ កក្កដា ២០២៣ |
| Received: 21 December 2022 | Revised: 26 April 2023 | Accepted: 10 July 2023 |
មូលន័យសង្ខេប
| ការពិសោធនេះ គឺត្រូវបានអនុវត្តនៅភូមិគោលដៅចំនួន ៥ ដែលស្ថិតក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ចាប់ពី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ការសិក្សានេះ មានគោលបំណងចំនួន ៣ គឺ៖ (១) ប្រៀបធៀបចំណីស៊ីចូលរបស់មេជ្រូក ក្នុងដំណាក់កាលផើម និងបំបៅកូន (២) ប្រៀបធៀបការលូតលាស់របស់កូនជ្រូកពីពេលកើតរហូតដល់ពេលផ្តាច់ដោះ និង (៣) ប្រៀបធៀបវដ្តផលិតកម្មរបស់មេជ្រូកក្រោយពេលផ្តាច់ដោះកូន។ មេជ្រូកចំនួន ១៥ក្បាលត្រូវបានជ្រើសរើស និងអនុវត្តតាមប្លង់ពិសោធន៍ Randomized Complete Block Design (RCBD) ដែលមានចំនួន ៣បច្ច័យ និង៥សា។ បច្ច័យពិសោធន៍ទាំងនោះរួមមាន៖ បច្ច័យ T1 (Control) ដែលមានចំណីសម្រេច ១៤% + កន្ទក់ ៤៣% + ចុងអង្ករ ៤៣% បច្ច័យ T2 (RWB20) មានត្រាវផ្អាប់ ១៦% + កាកបាយស្រា ២០% + មេចំណី ១០% + កន្ទក់ ៥៣,៥% + ប្រេម៉ិច (premix) ជាមួយអំបិល ០,៥% និងបច្ច័យ T3 (Traditional) មានមេចំណី ៥% + កាកសំណល់ផ្ទះបាយ ៥០% + កន្ទក់ ៤០% + ចុងអង្ករ ៥%។ លទ្ធផលពិសោធន៍បានបង្ហាញឱ្យឃើញថា បរិមាណចំណីស៊ីចូលជារូបធាតុសោះទឹកក្នុងរយៈពេលជ្រូកផើម គឺទទួលបានលទ្ធផលខ្ពស់ជាងគេ សម្រាប់បច្ច័យ T2 = ១,៨២១ក្រ/ថ្ងៃ បើប្រៀបធៀបជាមួយបច្ច័យ T1 = ១,៣៤៤ក្រ/ថ្ងៃ និងបច្ច័យ T3 = ១,៣០៦ក្រ/ថ្ងៃ។ ចំណែកបរិមាណចំណីស៊ីចូលជារូបធាតុសោះទឹកក្នុងដំណាក់កាលជ្រូកបំបៅដោះកូន គឺបច្ច័យ T2 = ២,២៣៨ក្រ/ថ្ងៃ ដែលទទួលបានបរិមាណស៊ីចូលជារូបធាតុសោះទឹកខ្ពស់ជាងគេ បើប្រៀបធៀបជាមួយបច្ច័យ T1 = ១,៦៨១ក្រ/ថ្ងៃ និងបច្ច័យ T3 = ១,៥៧៧ក្រ/ថ្ងៃ។ កូនជ្រូកសរុបនៅថ្ងៃផ្តាច់ដោះនៃបច្ច័យ T2 = ១០,៧ក្បាល/សំបុក គឺមានចំនួនច្រើនជាងគេ បើប្រៀបធៀបជាមួយបច្ច័យ T1 = ៨,៦៦ក្បាល/សំបុក និងបច្ច័យ T3 = ៨ក្បាល/សំបុក។ ទម្ងន់កូនជ្រូកសរុបនៅថ្ងៃផ្តាច់ដោះនៃបច្ច័យ T2 = ៥៥,៦គក្រ/សំបុក គឺធ្ងន់ជាងគេ បើប្រៀបធៀបជាមួយបច្ច័យ T1 = ៣៩,៨គក្រ/សំបុក និងបច្ច័យ T3 = ៣៦,២គក្រ/សំបុក។ រីឯអត្រាស្លាប់របស់កូនជ្រូកនៅថ្ងៃផ្តាច់ដោះនៃបច្ច័យ T2 បច្ច័យ T1 និង បច្ច័យ T3 មិនមានភាពខុសគ្នាជាអត្តន័យស្ថិតិទេ (p>0.05)។ វដ្តផលិតកម្មរបស់មេជ្រូកក្រោយពេលផ្តាច់ដោះរបស់បច្ច័យ T2 = ១៧៤ថ្ងៃ និងបច្ច័យ T1 = ១៧៧ថ្ងៃ មានរយៈពេលខ្លីជាង បើធៀបជាមួយបច្ច័យ T3 = ១៨១ថ្ងៃ។ សរុបសេចក្តីមក ការប្រើប្រាស់ចំណីត្រាវផ្អាប់ ១៦% ផ្សំជាមួយកាកបាយស្រា ២០% លាយជាមួយមេចំណី ១០% កន្ទក់ ៥៣,៥% និងប្រេម៉ិចជាមួយអំបិល ០,៥% គឺបានបង្កើនបរិមាណចំណីស៊ីចូលរបស់មេជ្រូកបានខ្ពស់នៅក្នុងដំណាក់កាលជ្រូកផើម និងបំបៅកូន។ កូនជ្រូកក៏មានការលូតលាស់បានល្អប្រសើរនៅពេលផ្តាច់ដោះ ហើយមេជ្រូកមានវដ្តផលិតកម្មនៃការបន្តពូជរយៈពេលខ្លី។ |
Abstract
| This experiment was carried out in five target villages in Svay Rieng province, Cambodia, from April 01, 2022 to August 15, 2022. The experiments have three objectives: (1) to compare the feed intake of sows during the pregnancy and lactation stages; (2) to compare the growth performance of piglets from birth to weaning; and (3) to compare the production cycle of sows after weaning. The experiment involved 15 sows using the Randomized Complete Block Design (RCBD) experimental design with three treatments and five replications. The treatments (T) were T1 (Control): Commercial feed 14% + Rice bran 43% + Broken rice 43%; T2 (RWB20): Ensiled Taro 16% + Rice wine by-product 20% + Concentrate feed 10% + Rice bran 53.5% + Premix plus salt 0.5%; and T3 (Traditional feed): Concentrate feed 5% + Kitchen residues 50% + Rice bran 40% + Broken rice 5%. The results of the experiment showed that the total feed intake in Dry Matter (DM) during the pregnancy period was significantly higher for T2 = 1,821 g/day, if compared to T1 = 1,344 g/day and T3 = 1,306 g/day. It was also found that the total feed intake in DM at the lactation period of T2 =2,238 g/day was significantly higher if compared with T1 = 1,681 g/day and T3 = 1,577 g/day. The number of piglets at the weaning stage of T2 = 10.7 heads/litter was significantly higher compared with T1 = 8.66 heads/litter size and T3 = 8 heads/litter size. The mean weight of piglets at the weaning day of T2 = 55.6 kg/litter size was significantly higher compared to T1 = 39.8 kg/litter size and T3 = 36.2 kg/litter size. For piglet mortality at the weaning of T1, T2, and T3 was not significantly different (p>0.05). The length of the reproduction cycle of sows after weaning of T2 = 174 days and T1 = 177 days was shorter, with a significant difference if compared to T3 = 181 days. In conclusion, the composition of feed containing Ensiled taro of 16%, Rice wine by-product of 20%, Concentrate feed of 10%, Rice bran of 53.5% and Premix plus salt of 0.5% could increase the feed intake of sows during the pregnancy and lactation stages, provide better growth of piglets at the weaning stage, and make the sows have a shorter reproduction cycle. |
Document Type: Original Article
Source: Volume 1, Number 2, September 2023
Download: FULL ARTICLE
