Using Inquiry-Based Learning in the Mathematics Subjects in Grade 3 to Encourage Active Learning
នាង សុវណ្ណសិរីរ័ត្ន* ណៃ ច័ន្ទបូរមី ថាត ស្រីណាន ពៅ ស្រីនិច ឡុច ចាន់ឌី មឿន ណារី និងគង់ សំអុល
ដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត មហាវិទ្យាល័យអប់រំវិទ្យាសាស្រ្ត វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ neang.sovannsereyroth@ptec.edu.kh
Sovannsereyroth Neang*, Chanboremey Nai, Sreynan That, Sreynich Paov, Chandy Loch,
Nary Moeurn, and Sam Ol Kong
Department of Science, Faculty of Science Education, Phnom Penh Teacher Education College,
Phnom Penh, Cambodia
*Corresponding author: neang.sovannsereyroth@ptec.edu.kh
DOI: https://doi.org/10.62219/cjes.2023122
| ទទួលបានអត្ថបទ៖ ១៤ កញ្ញា ២០២២ | កែសម្រួល៖ ១៨ ឧសភា ២០២៣ | យល់ព្រមឱ្យបោះពុម្ព៖ ១០ សីហា ២០២៣ |
| Received: 14 September 2022 | Revised: 18 May 2023 | Accepted: 10 August 2023 |
មូលន័យសង្ខេប
| វិធីសាស្រ្តបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបង្រៀន និងរៀន និងអាចជួយសិស្សឱ្យមានឱកាស កសាងចំណេះដឹងតាមរយៈការរៀនសកម្ម ព្រមទាំងជួយលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សផងដែរ។ បើយោងតាមបទពិសោធន៏នៃការចុះកម្មសិក្សាកន្លងមក និងបទពិសោធន៍បង្រៀនជាក់ស្តែងរបស់អ្នកស្រាវជ្រាវ សិស្សប្រហែល ៧០% មិនបានចូលរួមរៀនយ៉ាងសកម្មក្នុងការរៀនសូត្រឡើយ ដោយពួកគេមិនបានចូលរួមឆ្លើយតបជាមួយគ្រូ ឬបញ្ចេញយោបល់នៅក្នុងថ្នាក់។ សិស្សភាគច្រើនគ្រាន់តែអង្គុយស្តាប់គ្រូ កត់មេរៀន និងមិនបញ្ចេញសកម្មភាពអ្វីទាំងអស់ ដែលការណ៍នេះធ្វើឱ្យការគិតរបស់ពួកគេនៅមិនទាន់ស៊ីជម្រៅ និងសិស្សខ្លះមិនទាន់ចេះវិភាគ ឬសន្និដ្ឋានខ្លឹមសារមេរៀនបានល្អ។ ដោយមើលឃើញពីសារៈសំខាន់នៃវិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក (Inquiry-Based Learning) ការសិក្សានេះ មានគោលបំណងវាស់វែងពីប្រសិទ្ធភាពនៃការបង្រៀននិងរៀនតាមបែបរិះរក លើការចូលរួមរៀនយ៉ាងសកម្ម និងការបង្កើនលទ្ធផលនៃការសិក្សារបស់សិស្ស ដោយធ្វើការសិក្សាលើមុខវិជ្ជាគណិតវិទ្យាជាមួយសិស្សថ្នាក់ទី៣។ លទ្ធផលនៃការវិភាគទិន្នន័យដែលប្រមូលពីសិស្សថ្នាក់ទី៣ ចំនួន២២នាក់ បានបង្ហាញថា ការប្រើប្រាស់វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក បានជំរុញសិស្សឱ្យចូលរួមរៀនយ៉ាងសកម្មក្នុងទិដ្ឋភាពចំនួន ៧គឺ៖ ការកំណត់វត្ថុបំណងមេរៀន សម្ភារឧបទេស សកម្មភាពគ្រូ វិធីសាស្រ្តបង្រៀន ឥរិយាបថនៃសកម្មភាពរៀនរបស់សិស្ស ភាពពេញចិត្តទៅលើសកម្មភាពរៀន និងចំណង់ចំណូលចិត្តរបស់សិស្សក្នុងការរៀន។ ជាងនេះទៅទៀត វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក ហាក់មានឥទិ្ធពលលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ក្នុងលទ្ធផលបុរេតេស្ត (pre-test) សិស្សទទួលបានពិន្ទុមធ្យមត្រឹមតែ ១,៨៨ ប៉ុន្តែពិន្ទុមធ្យមបានកើនដល់ ៨,៤៧ ក្នុងតេស្តបញ្ចប់ (post-test)។ ក្នុងន័យនេះ ការប្រើប្រាស់វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក បានជួយគាំទ្រសិស្សឱ្យមានភាពសកម្មក្នុងថ្នាក់រៀន និងជួយបង្កើនលទ្ធផលសិក្សារបស់សិស្ស។ |
Abstract
| Teaching methods play an important role in the teaching-learning process as they help students have the opportunity to build knowledge through active learning and improve their learning outcomes. Based on the experience of the researchers’ past internships and teaching practicum, about 70% of the students did not participate actively in class. Students were often inactive during class hours without responding to teachers or expressing themselves. Students often sat quietly, took notes, and did not engage in any activities. Recognizing the significance of an Inquiry-Based Learning (IBL), this study aims to measure its effects on students’ active learning, particularly on Grade 3 students’ learning outcomes in mathematics. The analysis of the data from 22 Grade 3 students revealed that the use of IBL motivated students to participate in learning actively in terms of objective identification, lessons, materials, teacher activities, teaching methods, student learning behavior, satisfaction with learning activities, and interests in learning. In addition, IBL seems to improve students’ learning outcomes. The students’ mean scores for the pre-test were 1.88 and 8.47 for the post-test. Thus, using IBL could make students more active learners and help promote their learning outcomes. |
Document Type: Original Article
Source: Volume 1, Number 2, September 2023
Download: FULL ARTICLE
