ការប៉ាន់ប្រមាណកាបូនស្តុកនៃព្រៃលិចទឹកនៅតំបន់រ៉ាមសារស្ទឹងសែន ក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា

ហ៊ន​ សារុន១,* និង  ហៀម ផានី

មជ្ឍមណ្ឌលសិក្សាស្រាវជ្រាវកសិកម្ម និងបរិស្ថាន មហាវិទ្យាល័យវិទ្យាសាស្រ្តព្រៃឈើ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
រាជធានីភ្នំពេញ ប្រទេសកម្ពុជា

នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប អគ្គនាយកដ្ឋាន រដ្ឋបាលការពារ និង អភិរក្សធម្មជាតិ ក្រសួងបរិស្ថាន រាជធានីភ្នំពេញ ប្រទេសកម្ពុជា

*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ hornsarun@gmail.com

Sarun Horn1,* and  Phanny Heam2

1Center for Agricultural and Environmental Studies, Faculty of Forestry Science​, Royal University of Agriculture, Phnom Penh, Cambodia

2Department of Fresh Water Wetlands Conservation, General Department of Administration for Nature Conservation and Protected Area, Ministry of Environment, Phnom Penh, Cambodia

*Corresponding author: hornsarun@gmail.com

DOI: https://doi.org/10.62219/cjes.2024225

ទទួលបានអត្ថបទ៖ ២២ មិថុនា ២០២៣កែសម្រួល៖ ២៧ មករា ២០២៤ទទួលបានអត្ថបទ៖ ២៥ មិថុនា ២០២៤
Received: 22 June 2023Revised: 27 January 2024Accepted: 25 June 2024
បំព្រៃលិចទឹកបានផ្ដល់អត្ថប្រយោជន៍ជាច្រើនរូបភាពដូចជា សម្ភារៈសំណង់សម្រាប់ធ្វើផ្ទះ ឧបករណ៍នេសាទ អុសដុត ឱសថបុរាណ ជម្រកសម្រាប់ត្រីពងកូន ជម្រកសត្វស្លាបទឹក ប្រភពអាហារ ប្រភពសេនេទិច និងប្រភពអាងកាបូនស្ដុក។ លើសពីនេះទៅទៀត វាជារបាំងការពារខ្យល់ព្យុះយ៉ាងសំខាន់ផងដែរ។ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងចំនួនពីរ៖ (១) សិក្សាពីសារព័ន្ធរុក្ខជាតិ និងប្រភេទឈើលប់របស់ព្រៃលិចទឹក និង (២) ធ្វើការប៉ាន់ប្រមាណជីវៈម៉ាស និងកាបូនស្ដុករបស់ព្រៃលិចទឹកនៅតំបន់រ៉ាមសារស្ទឹងសែន ក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា។ មូលហេតុនៃការជ្រើសរើសតំបន់រ៉ាមសារស្ទឹងសែនមកសិក្សា គឺដោយសារតែតំបន់នេះសម្បូរទៅដោយជីវចម្រុះសំខាន់ៗ ដូចជា បក្សី ថនិកសត្វ មច្ឆា និងប្រភេទរុក្ខជាតិផ្សេងៗ។ ការស្រាវជ្រាវនេះបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់១៧ ខែមីនា​ ឆ្នាំ២០២១។ ការប្រមូលទិន្នន័យ គឺដោយប្រើវិធានសារពើភ័ណ្ឌព្រៃឈើជាតិ ដែលអនុវត្តន៍ទំហំឡូតិ៍ ៣០ម X ៥០ម ដែលស្មើនឹង ១ ៥០០ ម៉ែត្រការ៉េ។ ក្នុងនោះមានអនុឡូតិ៍ចំនួន ៤ទៀត ដូចជា អនុឡូតិ៍ទំហំ ៤ម ២៥ម ១០០ម និង ៤៥០ម ដែលសម្រាប់វាស់វែងប្រភេទឈើទៅតាមទំហំលំដាប់អង្កត់ផ្ចិត។ លទ្ធផលនៃការសិក្សានៅក្នុងឡូតិ៍ទាំង៨ បានបង្ហាញថា ព្រៃលិចទឹកនៅក្នុងតំបន់រ៉ាមសារស្ទឹងសែនមានពីរស្រទាប់ ដែលស្រទាប់ទីមួយ គឺជាស្រទាប់ដើមឈើ និងស្រទាប់ទីពីរ គឺជាស្រទាប់កូនដំណុះរុក្ខជាតិ និងកូនឈើ។ ស្រទាប់កូនដំណុះរុក្ខជាតិ និងកូនឈើ មានចំនួន ២៥ប្រភេទ ដែលក្នុងនោះស្រទាប់កូនដំណុះរុក្ខជាតិដែលមានភាពលប់ ឬដុះច្រើនជាងគេ មានចំនួន ៥ប្រភេទ  ដូចជា ញទឹក (Morinda persicaefolia) ស្មៅស្លឹកឫស្សី (Setaria barbata) ស្លត (Ficus helerophylla) រាំង (Barringtonia micrantha) និងក្រចកអណ្ដើក (Antidesma montanum) ។ ចំពោះស្រទាប់ដើមឈើ មានប្រភេទឈើសរុប ១៩ប្រភេទ ដែលកំពុងមានវត្តមាននៅក្នុងតំបន់រ៉ាមសារស្ទឹងសែន ដែលក្នុងនោះប្រភេទឈើដែលដុះលប់ ឬដុះច្រើនជាងគេ មានចំនួន ៤ប្រភេទ ដូចជា ដើមរាំងទឹក (Barringtonia acutangula) ដើមច្រកែង (Coccoceras anisopodum) ដើមសណ្ដាន់ (Garcinia cochinchinensis) និងដើមត្អួរ (Terminalia cambodiana)។ នៅក្នុងឡូតិ៍ទាំង៨ ចំនួនកូនដំណុះរុក្ខជាតិ ក្នុងមួយឡូតិ៍មានជាមធ្យមចំនួន ៣៤កូន ស្មើនឹង ៨៥ ៨៣៣ កូនដំណុះរុក្ខជាតិក្នុងមួយហ.ត។ ចំណែកឯស្រទាប់ដើមឈើដែលមានអង្កត់ផ្ចិតចាប់ពី ៥ស.មឡើងទៅ នៅក្នុងចំណោមឡូតិ៍ទាំង៨ មានចំនួនជាមធ្យម ២២ដើមក្នុងមួយឡូតិ៍ ដែលស្មើនឹង ៦២២ដើមក្នុងមួយហ.ត។​ លទ្ធផលនៃការប៉ាន់ប្រមាណជីវៈម៉ាស និងកាបូនស្តុកព្រៃលិចទឹក បានបង្ហាញឱ្យឃើញថា ជីវៈម៉ាសសរុប ៨១,១៩ តោន/ហ.ត គិតជាកាបូនវិញមានចំនួន ៣៨,១៩តោន/ហ.ត បើបម្លែងទៅជាឧស្ម័នកាបូនិកវិញមានចំនួន ១៤០,០២តោន/ហ.ត។ ការសិក្សានេះបង្ហាញពីសារៈសំខាន់នៃការសិក្សាទៅលើជីវៈម៉ាស កាបូនស្ដុក និងឧស្ម័នកាបូនិកក្នុងព្រៃលិចទឹក ដែលមានសារៈសំខាន់ណាស់ទៅលើការស្វែងយល់អំពីការបម្រែបម្រួលអាកាសធាតុ ជីវចម្រុះ និងបរិស្ថាន។ ជាអនុសាសន៍ ការសិក្សាពេលអនាគតគួរសិក្សាទៅលើផ្នែកទាំងអស់នៃអាងកាបូនទាំង៥ ដូចជា អាងជីវម៉ាសលើដី
អាងជីវម៉ាសក្រោមដី អាងកម្ទេចកម្ទីស្លឹករុក្ខជាតិ អាងឈើងាប់ និងអាងកាបូនសរីរាង្គក្នុងដី និងដើម្បីឱ្យការសិក្សាកាន់តែមានសុក្រិតភាព គួរតែពង្រីក ឬបន្ថែមឡូតិ៍សារពើ ភ័ណ្ឌ និងអនុវត្តតាមក្រឡាចត្រង្គរបស់វិធានសារពើពន្ធព្រៃឈើថ្នាក់ជាតិ។
ពាក្យគន្លឹះ៖ ការប៉ាន់ប្រមាណកាបូនស្តុក  ព្រៃលិចទឹក  កាបូនស្តុក  ជីវៈម៉ាសលើដី ជីវៈម៉ាសក្រោមដី
Learning interaction is an important component in teaching and learning. The interaction refers to any activities held through communication, Flooded forests provide many benefits such as building materials for building houses, fishing gear, firewood, traditional medicine, habitats for fish spawning grounds, water bird habitats, food sources, genetic resources, carbon storage. In addition, it is also a significant barrier for storm protection. The objectives of this study are to (1) study the inventory and dominant flora species of the flooded forest and (2) estimate the biomass and carbon stock of the flooded forest in the Stung Sen Ramsar site, Kampong Thom province, Cambodia.​ The reason for selecting the Stung Sen Ramsar site to study is because the area is rich in important biodiversity such as birds, mammals, fish, and other plant species. This research was conducted from 3–17 March 2021. Data collection used forest inventory, which applies to lot size of 30m x 50m equal to 1,500 square meters. There are four sub-plots, such as a sub-plot of 4 m2, 25 m2, 100 m2 and 450 m2, which measure the type of tree species according to the diameter class. The results in the eight plots of the study show that the flooded forest in the Stung Sen Ramsar site has two layers: the first layer is the tree layer and the second layer is the sapling and seedling layer. Twenty-five species were recorded in eight sample plots, of which five were the most dominant, including Morinda persicaefolia, Setaria barbata, Ficus helerophylla, Barringtonia micrantha, and Antidesmc montanum. A study of the tree layer found a total of 19 species of trees present at the Stung Sen Ramsar site, with four being the most dominant, including Barringtonia acutangular, Coccoceras anisopodum, Garcinia cochinchinensis, and Terminalia cambodiana. In the eight plots, the average number of seedlings and saplings per plot was 34, equal to 85,833 seedlings/sapling per hectare. Of the eight plots, the average number of trees with a diameter of over 5 cm was 22 trees per plot, equal to 622 trees per hectare. The results on biomass and carbon stock of the flooded forest show that the total biomass is 81.19 tons/hectare, carbon unit is 38.19 tons/hectare, if converted into carbon dioxide, it is 140.02 tons/hectare. This study shows the importance of research on biomass, carbon, and carbon dioxide in the flooded forest, which is critical to climate change, biodiversity, and the environment. As a recommendation, future research should explore all parts of the five carbon pools such as aboveground biomass pool, belowground biomass pool, litter pool, dead wood pool, and soil organic matter pool, and in order to be more accurate, inventory plots should be expanded or supplemented, and the national forest inventory grid should be implemented.
Keywords: Carbon stock estimation; flooded forest; carbon stock; above ground biomass; below ground biomass​

Leave a Reply

Discover more from ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (ទ.ក.អ.ស.)

Subscribe now to keep reading and get access to the full archive.

Continue reading