គំរូការអប់រំសម្រាប់ការបណ្តុះបណ្តាលទេពកោសល្យឌីជីថល៖ ករណីសិក្សា នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (ប.ប.ឌ.)
ហ៊ាន សំបឿន១,* ប៉ូ គឹមថូ២ ស៊ិម ទេពមុនី២ និងកោ សុខជា១
១បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
២វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា
*អ្នកនិពន្ធទទួលបន្ទុកឆ្លើយឆ្លង៖ samboeun.hean@cadt.edu.kh
Samboeun Hean1,*, Tepmony Sim2, Kimtho Po2, and Sokchea Kor1
1Cambodia Academy of Digital Technology, Phnom Penh, Cambodia
2Institute of Technology of Cambodia, Phnom Penh, Cambodia
*Corresponding author: samboeun.hean@cadt.edu.kh
DOI:https://doi.org/10.62219/cjes.2025322
| ទទួលបានអត្ថបទ៖ ០៩ កញ្ញា ២០២៤ | កែសម្រួល៖ ១៦ មិថុនា ២០២៥ | ទទួលបានអត្ថបទ៖ ០៨ កញ្ញា ២០២៥ |
| Received: 09 September 2024 | Revised: 16 June 2025 | Accepted: 08 September 2025 |
មូលន័យសង្ខេប
| ក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជាបច្ចេកវិទ្យាឌីជីថលត្រូវបានកំណត់ជាវិស័យអាទិភាពក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងជាតិ។ ការសិក្សានេះមានគោលបំណងសំខាន់ពីរ៖ (១) បង្ហាញពីគំរូអប់រំរបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(ប.ប.ឌ.) និង (២) វាស់វែងទំនាក់ទំនងនៃគំរូការអប់រំក្នុងការបណ្ដុះបណ្ដាលទេពកោសល្យឌីជីថល។ ការស្រាវជ្រាវបានប្រើប្រាស់វិធីសាស្ត្របរិមាណវិស័យ ដោយសិក្សាលើសំណុំទិន្នន័យសកល (Population) នៃនិស្សិតបញ្ចប់ការសិក្សាចំនួន ៣៧៣ នាក់ ចាប់ពីជំនាន់ទី១ ដល់ទី៦ និងនិយោជកចំនួន ១៨៦ នាក់។ ទិន្នន័យត្រូវបានវិភាគតាមរយៈឧបករណ៍ Jupyter Notebook (Python) និង Microsoft Excel។ តេស្តភាពជឿជាក់ប្រើប្រាស់ Cronbach’s Alpha បញ្ជាក់ពីសង្គតិភាព ដែលបានបង្កើតសម្រាប់ប្រើប្រាស់ឧបករណ៍នៃការសិក្សា។ ការវាយតម្លៃត្រូវបានប្រើប្រាស់សូចនាករថ្មីគឺ “មាត្រដ្ឋានជោគជ័យរបស់និស្សិតបញ្ចប់ការសិក្សា(Graduate Success Metric—GSM)” ដែលបែងចែកជា៤កម្រិត៖ បរាជ័យ ទទួលយកបាន ជោគជ័យ និងជោគជ័យខ្លាំង។លទ្ធផលបានបង្ហាញថា និស្សិតដែលឆ្លងកាត់ការបណ្ដុះបណ្ដាលតាមគំរូ ប.ប.ឌ. ទទួលបានពិន្ទុជោគជ័យជាមធ្យម ១៩,៥ ធៀបនឹងពិន្ទុសរុបស្មើ ២៣ ដែលស្ថិតក្នុងកម្រិតជោគជ័យភាគច្រើនលើសលុប។ ការវិភាគទំនាក់ទំនង (Correlation) រកឃើញថា កម្មវិធីសិក្សា r = ,85, កម្រិតគុណវុឌ្ឍិសាស្ត្រាចារ្យ r = ,79 និងកម្មវិធីសហការជាមួយសហគ្រាស r = -,72 ហើយសមាសធាតុទាំងអស់ទទួលបាន p = < ,05 ដែលបង្ហាញថាមានទំនាក់ទំនងខ្លាំងនៅក្នុងគំរូអប់រំនេះ។ ទទួលបានគំរូអប់រំរួមមួយរបស់ ប.ប.ឌ. មានភាពដែលអាចទុកចិត្តលើប្រេកង់ បានក្នុងកម្រិត ៨៤% (p < ,០០១)។ សរុបមកការសិក្សានេះផ្ដល់ភស្តុតាងថា កម្មវិធីសិក្សា គុណភាពសាស្ត្រាចារ្យ និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន គឺជាសសរស្តម្ភនៃជោគជ័យក្នុងអាជីពបច្ចេកវិទ្យាឌីជីថល។ គំរូអប់រំនេះអាចយកទៅប្រើប្រាស់ជាមូលដ្ឋាននៃការសិក្សាស្រាវជ្រាវ និងអនុវត្តសម្រាប់គ្រឹះស្ថានឧត្ដមសិក្សាដទៃទៀត ក្នុងការកែលម្អកម្មវិធីសិក្សាឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែង។ |
Abstract
| In the seventh mandate of the Royal Government of Cambodia, digital technology has been designated as a priority sector for economic diversification and the enhancement of national competitiveness. This study has two primary objectives: (1) to present the educational model of the Cambodia Academy of Digital Technology (CADT), and (2) to measure the correlation between this educational model and the cultivation of digital talent. The research employed a quantitative methodology, examining a population dataset of 373 graduates from the 1st to the 6th cohorts, as well as 186 employers. Data analysis was conducted using the Jupyter Notebook platform (Python) and Microsoft Excel. Reliability tests utilizing Cronbach’s Alpha confirmed the internal consistency of the research instruments. The evaluation introduced a new indicator, the “Graduate Success Metric (GSM),” categorized into four levels: Failure, Acceptable, Successful, and Highly Successful. The results indicate that students trained under the CADT model achieved an average success score of 19.5 out of 23, placing the vast majority in the “Successful” category. Correlation analysis revealed that the Curriculum (r = .85), Faculty Qualifications (r = .79), and Industry Collaboration (r = .72) all achieved p < .05, indicating a strong relationship within the educational model. Overall, the CADT educational model demonstrated a predictive reliability for success at 84% (p < .001). In conclusion, this study provides evidence that curriculum design, faculty quality, and industry engagement are the pillars of professional success in digital technology. This educational model can serve as a foundational framework for further research and implementation by other higher education institutions to enhance their curricula in alignment with real-world labor market demands. |
Document Type: Original Article
Source: Volume 3, Number 1, March 2025
Download: FULL ARTICLE
